ចុះ​ពិនិត្យ​ប.វ.ស​និង​ជួប​កសិករ១០០គ្រួសារ​នៅ​ឃុំ​ក្រញូង​ស្រុក​កំចាយមារ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 2633

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ និង​មន្ដ្រី​ជំនាញ​បាន​ទៅពិនិត្យ​ សកម្មភាព​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម ​តាម​គោល​ការ​ណ៏​ធម្មជាតិ(ប.វ.ស.) និង​ជួប​ជាមួយ​កសិករ​ ចំនួន១០០គ្រួសារ ​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង។ មន្ដ្រី​កសិកម្ម​បាន​អះអាងថា នេះ​ជាផ្នែក​មួយ ​ដើម្បី​លើក​ទឹក​ចិ​ត្ដ​កសិករ ​និង​ដើម្បី​ពិនិត្យមើល​ស្ថានភាព​បង្កបង្កើនផល​ផងដែរ ។

នៅ​ទីនោះ​ លោក​ប្រធាន​មន្ទីរ​ខេត្ដ​កសិកម្ម​ខេត្ដ​ព្រៃវែង​ បាន​ជម្រាបជូន ឯកឧត្ដមរដ្ឋមន្ដ្រី​ថា ឆ្នាំនេះ​ទឹកភ្លៀង ​មានការ​យឺតយ៉ាវ​ទឹកទន្លេ​មេគង្គ​ឡើង​យឺត​ជាង​ឆ្នាំមុន ​ធ្វើឱ្យ​ការងារ​បង្កបង្កើន ផល​មានការ​យឺត​ជាង​ឆ្នាំ២០០៩ ។

មកដល់ពេលនេះ​ទើប​សម្រេចបាន២៥ភាគរយ​ នៃ​ផែនការ​ប៉ុណ្ណោះ ។ ដោយ​ប្រឈម​នឹង​បញ្ហា​ទឹក​មន្ទីរ​បាន​បំផុស​ ឱ្យ​កសិករ​ប្រើ​ពូជស្រូវ​ស្រាល ​មិន​ប្រកាន់​រដូវ​ចៀសវាង​មាន​បញ្ហា​នៅ​ចុងរដូវ​ដែល​បញ្ហា​នេះ​កំពុងតែ​ជំរុញ ។

បន្ទាប់ពី​ស្ដាប់​មន្ដ្រី​កសិកម្ម និង​កសិករ​នៅ​មូលដ្ឋាន​លើកឡើង​ពិ​អ្វីដែល​ពួកគេ​បាននិងកំពុង​ជួបប្រទះ​នោះ ឯកឧត្ដម រដ្ឋមន្ដ្រី​បានផ្ដល់​ឱកាស លោក​ងិន ឆាយ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ និង​លោក​ឌី សំអាន​ធ្វើការ​ពន្យល់​ដល់​កសិក​រ​នូវ​បទពិសោធ​ន៏​ក្នុង​ការការពារ​និង​កម្ចាត់​សត្វ​មមាច​ត្នោត ។ មាន​វិធី​សាមញ្ញ​ដែល​អាច​យកទៅ​ប្រើ​ដើម្បី​កម្ចាត់​មមាច​ត្នោត​នោះ​មាន ដូចជា​ប្រើ​ស្បៃ មុង​អូស ការបញ្ចូល​ទឹក​ក្នុង​ប្រេងកាត​លាយ​ជាមួយ​ដីខ្សាច់​រួច​យកទៅ​បាច​ចូលទៅក្នុង​ស្រែ ការប្រើ​ឧស​ថ​បុរាណ​សម្បក-ស្លឹក​ស្ដៅ វ​ល្លិ៏​បណ្ដូល​ពេជ្រ ទឹកនោម​សត្វ ថ្នាំជក់ លាយ​បញ្ចូល​គ្នា​រួច​យកទៅ​បាញ់ ។

មានមតិ​សំណេះសំណាល​ដល់​បងប្អូន​ប្រជាកសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន បញ្ជាក់ជូន​ថា  ភ្លៀង​ធ្លាក់​យឺត​ដូច្នេះ​មន្ទីរ​ត្រូវ​រូតរះ​ឱ្យ​កសិករ​ប្ដូរ​ពី​ពូជ​ស្រូវធ្ងន់​មក​ស្រូវស្រាល​វិញ ការពារ​ក្រែង​មាន​បញ្ហា​ទឹក​នៅ​ចុងរដូវ ។ ចំពោះ​តំបន់​ដែល​ដែល​បាន​ស្ទូង​រួច​តែ ខ្វះ​ទឹក​មន្ទីរ​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ជំរុញ​ការងារ​ដោះស្រាយ​ទឹក​ឱ្យ​ប្រជាកសិករ ។ ចំពោះ​កន្លែង​មានទឹក​មន្ទីរ​ក៏ត្រូវ​ជំរុញ​ការងារ​ដក​ស្ទូង​ឱ្យបាន​ទាន់ពេលវេលា ប្រការ​ក្រែង​សំណាប​ចាស់ ហើយ​យឺត​ពេល​សម្រាប់​ស្រូវ​លូតលាស់ ។

ដោយឡែក ឯកឧត្ដម រដ្ឋមន្ដ្រី​បាន​បន្ថែមថា បើទោះបី​ខេត្ដ​ព្រៃវែង​មិនទាន់មាន​មមាច​ត្នោត​កើតឡើង​ក៏ដោយ ក៏ប៉ុន្ដែ​ត្រូវមាន​វិធានការ​ការពារ​ជាមុន។ពិសេស​សំណាប​ដែល​យកទៅ​ស្ទូង​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ល្អិតល្អន់​បើ​មាន​វត្ដ​មាន​មមាច​ត្នោត​ត្រូវយក​សំណាប​ទៅ​ត្រាំ​ទឹក​សម្បក​ស្ដៅ​ឱ្យ​លិច​បង្កៀ​ប​ស្រូវ ឬក៏​ដកយក​សំណាប​ណា​ដែលមាន​សុខភាព​ល្អ​ទៅ​ស្ទូង​ទើប​ជាការ​ល្អ។ ការចុះទៅ​មើល​ស្រែ​ឱ្យបាន​ជាប់​ជាប្រចាំ​គឺជា​ប្រការ​ចាំបាច់​បំផុត ។ ឯកឧត្ដម​បាន​រំលឹក​ទៀតថា តំបន់​ណា​មានទឹក​ត្រូវ​ជំរុញ​ដក​ស្ទូង​ឱ្យទាន់​ពេលវេលា​កុំ​ទុក​ដី​ឱ្យនៅ​ទំនេរ ។ ដោយសារ​ឆ្នាំ​យើង​មាន​បញ្ហា​ទឹក ដូច្នេះ​ចំពោះ​ស្រែ​ដែល​មានទឹក​ត្រូវ​លើក​ភ្លឺ​ទប់​រក្សា​ទឹក​ក្នុង​ស្រែ​ឱ្យបាន​គង់វង្ស​ចៀសវាង​បណ្ដោយឱ្យ​ហូរ​ចោល​ឥ​ប្រ​យោ​ជ​ន៏ ។ ជាមួយនេះ​មន្ទីរ​ត្រូវ​ជំរុញ​ការងារ ប.វ.ស ឱ្យបាន​គ្រប់​ទីកន្លែង ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...