ទំនប់ទឹក​ចំនួន២ នៅ​ភូមិ​ត្រពាំង​ក្រ​ញួ​ង​ទទួល​ការជួសជុល

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5562

ទំនប់ទឹក​ចំនួន២ នៅ​ភូមិ​ត្រពាំង​ក្រ​ញួ​ង ស្រុក​ត្រាំកក់ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជួសជុល​កាលពី​ចុង​សក្តា​ហ៍​កន្លងទៅនេះ​ក្រោម​ការជួយឧបត្ថម្ភ​ពី​សំណាក់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ។

ទំនប់ទឹក​ទាំង២នោះ ទី១ ទំនប់​ក្រាំង​អំពិល​នៅ​ភូមិ​ព្រៃ​ក្តួច។ ទំនប់​នេះ​ត្រូវ​ចាក់​បន្ថែម​កម្ពស់០,៥០ម៉ែត្រ ដែលមាន​មាត់​លើ៤ម៉ែត្រ បាត​ក្រោម១៥ម៉ែត្រ និង​ប្រវែង២០០ម៉ែត្រ។ ទំនប់​នេះ​នឹង​ជួយ​ដល់​អ្នកភូមិ​សំរាប់​ស្រោចស្រព​ស្រូវ​រដូវវស្សា២០០ហិច​តា និង​ស្រែប្រាំង៤០ហិច​តា។

ទំនប់​ទី២ គឺ​ទំនប់​តា​អំ នៅ​ភូមិ​ត្រពាំង​ស្គា។ ទំនប់​នេះ​បាន​ចាក់​ប្រវែង៣០ម៉ែត្រ ដែលមាន​បាត​ក្រោម១៥ម៉ែត្រ មាត់​លើ៥ម៉ែត្រ និង​កម្ពស់៥ម៉ែត្រ។ ទំនប់​សងខាង​ដែល​ត្រូវ​ជួសជុល​ប្រវែង៣០០ម៉ែត្រ។ ទំនប់​នេះ​ក្រោយ​ជួសជុល​រួច​នឹង​ជួយ​ដល់​ស្រែវស្សា១០០ហិច​តា និង​ស្រូវប្រាំង១០ហិច​តា។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​នេះ បាន​មានប្រសាសន៍ថា ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​ប្រភពទឹក​នៅ​មូលដ្ឋាន​ក្នុង​ចលនា​កសាង​ធារាសាស្ត្រ​នោះ លោក​រីករាយ​ជានិច្ច​ជាមួយ​កសិករ​នៅ​មូលដ្ឋាន​ក្នុងការ​ស្វះ​ស្វែងរក​ប្រភពទឹក កសាង​ប្រភពទឹក និង​គ្រប់គ្រង​ទឹក​ឲ​បានល្អ។

លោក​បាន​លើកទឹកចិត្ត​ឲ​កសិករ​ចូលរួម​ថែមទៀត​ក្នុង​ចលនា​នេះ។ចំពោះ​ការជួសជុល​ទំនប់​ទាំង​ពីនេះ លោក​រដ្ឋមន្ត្រី​បានស្នើរ​ឲ​ធ្វើឡើង​ឲ​បាន​ត្រឹមត្រូវ​និង​ធានាបាន​នូវ​គុណភាព​ក្នុងការ​ប្រើប្រាស់ ពោលគឺ ធានាបាន​ក្នុងការ​គ្រប់គ្រង​ទឹក។ លោក​បាន​បន្តទៀតថា​ក្រៅពី​ប្រភពទឹក​លើដី​យើង​ក៏​អាច​ស្វែងរក ប្រភពទឹក​ក្រោម​ដី​យកមក​បម្រើ​ឲ​ការងារ​កសិកម្ម​ផងដែរ​តាមរយៈ​ការបុក​អណ្តូង​ដែល​យើង​អាចមាន​លទ្ធផល​ធ្វើបាន។ លោក​បាន​រំលើក​ទៀតថា នៅពេល​មានទឹក​ហើយ​ដីស្រែ​ត្រូវមាន​ពណ៌​បៃតង​ជានិច្ច នោះ​ទើប​អាច​ឲ​ជីវភាព​បាន​កាន់តែ​ប្រសើរឡើង។ កសិករ​ត្រូវតែ​ពង្រីក​ថែមទៀត​នូវ​ការអនុវត្តន៍​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ​ដែល​របៀប​ថ្មី​នេះ​ផ្តល់នូវ​ទិន្នផល​ច្រើន​និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...