ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ

ចេញ​ផ្សាយ​ ០៦ វិច្ឆិកា ២០១៨ 1883

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១២ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី RhonaSmithអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ ។ ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះដំណើរបំពេញភារកិច្ចលើកទី៦ របស់លោកស្រីមកកាន់កម្ពុជា និងសូមចូលរួមអបអរសាទរចំពោះអង្គការសិទ្ធិមនុស្សប្រចាំនៅទីក្រុងហ្សឺណែវ ជាពិសេសលោកស្រី Rhona Smith ដោយនាពេលថ្មីៗកន្លងទៅនេះក្នុងដំណើរទស្សនៈកិច្ចផ្លូវការនៅហ្សឺណែវដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងការបន្តអាណត្តិរយៈពេលពីរឆ្នាំបន្ថែមទៀត ជាមួយអង្គការ Human Right ប្រចាំនៅទីក្រុងហ្សឺណែវ ក្នុងការបន្តបេសកកម្មនៅកម្ពុជា។
ប្រធានបទសំខាន់ក្នុងការពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ទៅលើ៖ ១) ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិក្នុងការទទួលបានស្បៀងនិងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា ២) គោលបំណងពិតរបស់រាជរដ្ឋាភិបាលក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំង ៣) វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច និងទី៤) តុល្យភាពនៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រី្តបានលើកមកបញ្ជាក់ម្តងមួយៗដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិក្នុងការទទួលបានស្បៀងនិងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា៖ ជារួមគឺជាកង្វល់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថាប័នអង្គការសហប្រជាជាតិ (FAO UNIDO WFP និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត (ADB, WB, IFAD, China, EU, AFD, Japa, Korea,...) ។ រាល់ការកង្វល់ទាំងអស់រួមជាមួយ ការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបស័គ្គរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសមរភូមិស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម គួបផ្សំជាមួយនឹងការដាក់ចេញនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ១៩៩៨ បានប្រែក្លាយកម្ពុជាដែលធ្លាប់តែខ្វះស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ (៤លានតោន) ហើយបានសល់ស្បៀងប្រមាណជា ៩ម៉ឺនតោន ជាពិសេសនៅឆ្នាំ២០១៧-២០១៨ កម្ពុជាផលិតស្រូវបាន ១០,៥លានតោន ហើយមានអតិរេកស្បៀងប្រមាណជា ៥,៥ លានតោនសម្រាប់ធ្វើការកែច្នៃក្នុងការនាំចេញទៀតផង ។ ទន្ទឹមនឹងនេះកម្ពុជាទទួលបានផលិតផលពីដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មមានចំនួន ១៦,៣៨លានតោន នៅឆ្នាំ២០១៧ កន្លងមក ។ លទ្ធផលទាំងអស់នេះបានចូលរួមចំណែកប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំនួនមធ្យមកម្រិតទាប ហើយមានក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
ទី២. គោលបំណងពិតរបស់រាជរដ្ឋាភិបាលក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំងគឺ៖ ក)កែលម្អបរិស្ថានទឹកឲ្យបានល្អប្រសើរដើម្បីសុខមាលភាពប្រជាជនរស់នៅក្នុងតំបន់នោះ និងស្ថិតនៅខាងក្រោមខ្សែទឹកផងដែរ។ ខ) ធ្វើឲ្យការរស់នៅរបស់ប្រជាជន មានហេដ្ឋារចនាសម្ព័ន្ធបានត្រឹមត្រូវ និងការប្រកបរបរទទួលទានមានសណ្តាប់ធ្នាប់ និងមានអនាម័យល្អ ។ គ) ប្រជាជនមានជម្រើសក្នុងការប្រកបមុខរបរដែលខ្លួនពេញចិត្ត បើទោះបីគាត់ចង់បន្តរបរនេសាទយ៉ាងណាក្តី ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលពុំមានបំណងណាមួយក្នុងការផ្តល់ការធ្វើនេសាទតំបន់នោះទៅជាការនេសាទឧស្សាហកម្មឡើយ ទន្ទឹមនឹងនេះ ក្នុងករណីណាមួយដែលប្រជាជនចង់បានពង្រីកមុខរបរកសិកម្ម ក្រសួងនឹងខិតខំផ្តល់សេវាជូននាពេលអនាគត់។
ទី៣. វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច៖ កន្លងមករាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនចំនួន ៣៣០ ក្រុមហ៊ុន ។ ដោយបានពិនិត្យមើលឃើញមានកើតឡើងនូវភាពអសកម្មមួយចំនួនដែលបានកើតឡើងពីការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចកន្លងមក រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ១០១ ក្រុមហ៊ុន ដកហូតដីបានចំនួន ៧៤៨ ០៦៤ ហិកតា ក្នុងនោះ៖

Ø ដោយក្រសួងកសិកម្ម មុនការបង្កើតគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន ៥៥ ក្រុមហ៊ុន ដកហូតដីបានចំនួន ៣១០ ៧២៦ ហិកតា
Ø ដោយគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន ៤៦ ក្រុមហ៊ុន ដកហូតដីបានចំនួន ៤៣៧ ៣៣៨ ហិកតា ក្នុងនោះ៖
v ក្រសួងកសិកម្ម និរាករណ៍គម្រោងចំនួន ២២ ក្រុមហ៊ុន ស្មើនឹងទំហំផ្ទៃដី ១៤៩ ៩១៩ ហិកតា
v ក្រសួងបរិស្ថាន និរាករណ៍គម្រោងចំនួន ២៤ ក្រុមហ៊ុន ស្មើនឹងទំហំផ្ទៃដី ២៨៧ ៤១៩ ហិកតា
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២២៩ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឲ្យបន្តសុពលភាពលើផ្ទៃដី ១ ១៧៨ ៦៤៦ ហិកតា ស្ថិតនៅ ១៩ ខេត្ត ជាមួយនឹងការដាក់ចេញនូវវិធានមុតស្រួចមួយចំនួនដែលឈានទៅដល់កាត់បន្ថយទំនាស់រវាងក្រុមហ៊ុនជាមួយប្រជាជនឲ្យបានជាអតិប្បរមា។ ជាក់ស្តែង ក្នុងចំណោមក្រុមហ៊ុនទាំង ២២៩ សម្រេច៖
Ø បានការចុះកិច្ចសន្យាថ្មីចំនួន ០៣ ក្រុមហ៊ុន និងចុះកិច្ចសន្យាកែសម្រួលចំនួន ៤៨ ក្រុមហ៊ុន
Ø បានចុះបញ្ជីដីរដ្ឋរួចរាល់ស្ថាពរចំនួន ១១៤ ក្រុមហ៊ុន
Ø មិនទាន់ចុះបញ្ជីដីរដ្ឋរួចរាល់ចំនួន ១១៥ ក្រុមហ៊ុន
Ø បានធ្វើអនុបយោគរួចរាល់ចំនួន ១៣៤ ក្រុមហ៊ុន
Ø មិនទាន់បានធ្វើអនុបយោគចំនួន ៩៥ ក្រុមហ៊ុន
និងបានធ្វើ៖
Ø ការឈូសឆាយបានចំនួន ៥១៥ ៧០១ ហិកតា
Ø ការដាំដុះបានចំនួន ៤៣៨ ២៥០ ហិកតា
Ø ការសាងសង់ប្រព័ន្ធផ្លូវចំនួន ១៧ ៦២៤ គីឡូម៉ែត្រ
Ø ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៦៤ ១១៩ នាក់ ក្នុងនោះ៖
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបង់ថ្លៃដីសម្បទានដីសេដ្ឋកិច្ចត្រូវបង់ចូលថវិកាជាតិសរុបចំនួន ៦ ៦៣៦ ៧២០,១១ ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែកផ្ទៃដីដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា ៦១៩ ៥០៧ហត ត្រូវបានក្រសួងបង្កើតជាស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើ ។
ទី៤. តុល្យភាពនៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម៖
នៅពាក់កណ្តាលឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្ទេរការងារអភិរក្សព្រៃឈើទាំងអស់ជូនទៅក្រសួងបរិស្ថានដែលមាន ២ ៦៣៦ ០៨០ ហត, (ព្រៃការពារ ១៣ កន្លែង: ១ ៦៨៤ ៧៥៥ ហត និងព្រៃផ្តល់ផល ៥កន្លែង: ៩៥១ ៣២៥ ហត) ដោយឡែកការងារគ្រប់គ្រងដីសម្បទានលើការដាំដុះដំណាំកសិឧស្សាហកម្មទាំងអស់បានប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងវិញ ។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងធានាបាននិរន្តរភាពព្រៃឈើ ជៀសវាងបានការពង្រីកដីថ្មីរបស់សហគមន៍ព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវវិធានការមួយចំនួនក្នុងការកៀរគររកប្រភពជំនួយ ដើម្បីបង្កើនប្រាក់ចំណូលតាមរយៈបង្កើតមុខរបរដល់សមាជិកសហគមន៍តាមរយៈការចិញ្ចឹមសត្វ និងការដាំដុះដំណាំផ្សេងជាមួយព្រៃឈើដែលទាញយកកម្រៃបានចេញ ពីការដាំដុះប្ញស្សីយកទំពាំង។ល។
ការពិភាក្សាបានបិទបញ្ចប់នៅវេលាម៉ោងដប់និងសាមសិបនាទី នាព្រឹកថ្ងៃដដែល ប្រកបដោយមានការសហប្រតិបត្តិការ និងយោគយល់គ្នាខ្ពស់ ហើយភាគីទាំងពីរបានសន្យាគ្នាថានឹងធ្វើការទំនាក់ទំនងរវាងគ្នាឲ្យបានល្អប្រសើរនាពេលខាងមុខលើបញ្ហាទិន្នន័យនានាទាក់ទងទៅនឹងព័ត៌មានខាងលើ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...