ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងចែកជូនប្រជាសហគមន៍នេសាទចំនួន ៥០

ចេញ​ផ្សាយ​ ១២ កញ្ញា ២០១៩ 2355

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងចែកជូនប្រជាសហគមន៍នេសាទចំនួន ៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលពិធីនេះបាន ប្រារព្វនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
មានមតិស្វាគមន៍ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបថាវិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។ ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានពីធនាគារពិភព លោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣” ក្នុងនោះសមាសភាគទី១ របស់គម្រោងគឺផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ឱកាសនេះ លោកក៏បានរំលេចពីលទ្ធផលដែលគម្រោងសម្រេចបាននាពេលកន្លងមក ជាក់ស្តែងការចែកទូកម៉ាស៊ីននាថ្ងៃនេះគឺជាសក្ខីភាព ក្នុងនោះទូកម៉ាស៊ីនចំនួន ៥០គ្រឿងសម្រាប់សហគមន៍នេសាទចំនួន២៥ ក្នុងខេត្តក្រចេះ និង ៥០ គ្រឿងទៀតផ្តល់ជូនសហគមន៍នេសាទចំនួន២៥ ក្នុងខេត្តស្ទឹងត្រែង។ លើសពីនេះសហគមន៍នេសាទនឹងទទួលបានសម្ភារមួយឈុត និងថវិកាមួយចំនួនទៀតសម្រាប់ចំណាយលើប្រតិបត្តិការងាររបស់ខ្លួនឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។
នាឱកាសនេះ លោក ខាន់ សំបាន ក៏បានស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីស្ថានភាព ភូមិសាស្រ្ត រដ្ឋបាល ការងារបង្កបង្កើនផល សន្តិសុខ សណ្តាប់ធ្នាប់សង្គម សក្តានុពលនៃវិស័យ កសិកម្មសម្រាប់ធ្វើការអភិវឌ្ឍ ស្ថានភាពការវិនិយោគ ជីវភាពរបស់ប្រជាជន ការរីកចម្រើនលើ គ្រប់វិស័យ និងជាពិសេសស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្នដែលខេត្តក្រចេះកំពុងជួបប្រទះ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាសហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយប្រជាសហគមន៍ដែលទទួលបានទូកម៉ាស៊ីននាថ្ងៃនេះ។ តាមរយ:អំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះធនាគារពិភព លោកដែលបានជួយឧបត្ថម្ភទូកម៉ាស៊ីននេះតាមរយ:គម្រោងដូចដែលឯកឧត្តមប្រតិភូរៀបរាប់ជូនខាងលើ។ លោកបានបន្តទៀតថា ធនាគារពិភពលោកបានជួយឧបត្ថម្ភ ផ្តល់ការគាំទ្ររាជរដ្ឋាភិ បាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា WB នឹងចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ សំដៅប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសមួយមានភាពជឿនលឿនប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលរបស់គម្រោងដែលសម្រេចបាននាថ្ងៃនេះ ប្រាកដជាបានមកដោយការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ សហការពេញលេញរបស់ម្ចាស់ជំនួយ រដ្ឋបាលជលផល មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងក្តីសង្ឃឹមទាញយកប្រយោជន៍ជាអតិបរមាជូនដល់សហគមន៍នេសាទគោលដៅ។
ស្របពេលដែលបងប្អូនទទួលបានជំនួយជាមធ្យោបាយផ្លូវទឹក យើងកំពុងតែប្រឈបបញ្ហាគ្រោះធម្មជាតិទឹកជំនន់លិចភូមិឋាន ផ្ទះសំបែង ស្រែចំការ សព្វពាហន: និងជាពិសេសសកម្មភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន។ ស្ថិតក្នុងស្ថានភាពដ៏លំបាកជាក់ស្តែងដែលយើងបានឃើញនាពេល នេះ ក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ និងខ្លួនលោកផ្ទាល់ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចែករំលែកសមានទុក្ខលំបាកនេះ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា។
សម្តេចបានលើកទឹកចិត្តឲ្យបងប្អូនខិតខំតស៊ូជំនះគ្រប់ឧបសគ្គ ដើម្បីឆ្លងផុត ឬដោះស្រាយបញ្ហានេះបានរលូន និងល្អប្រសើរ។ ទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនយើងជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខសុវត្ថិភាព និងឆ្លងផុតពីគ្រោះភ័យធម្មជាតិនេះបានគ្រប់ៗក្រុមគ្រួសារ។
ទាក់ទងគម្រោងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីណែនាំដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះឲ្យរលូនប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ទទួលខុស ត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក និងជាពិសេសនោះគឺសម្រេចគោលដៅថ្នាក់ជាតិស្តីពីកិច្ចការពារបរិស្ថានជលផល ការអភិរក្សជីវៈចម្រុះ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...