ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០១៩ 215

នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ និងប្រតិបត្តិករក្នុងវិស័យកៅស៊ូយ៉ាងច្រើនកុះករផងដែរ។
 
ឯកឧត្តមប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ជូនអង្គពិធីជ្រាបដោយបានរំលេចពីលទ្ធផលមួយចំនួនដូចជា៖ ការកើនឡើងផ្ទៃដីដាំដុះ ផលិតកម្មជ័រស្ងួត បរិមាណជ័រកៅស៊ូនាំចេញ ការកើនឡើងរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូ ការងារផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេស ការងារពិសោធន៍ស្រាវជ្រាវ ការងារសហប្រតិបត្តិការអន្តរជាតិ ការងារសហគមន៍ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។
មានមតិសំណេះសំណាលជាមួយសមាជិក សមាជិកា ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បើទោះបីតម្លៃកៅស៊ូក្នុងឆ្នាំមុននេះមិនសូវល្អជាពិតមែន ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូនៅតែបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលពេញមួយឆ្នាំទទួលបានលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណជូនចំពោះសមាជិកនៃអង្គពិធីដែលបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យកៅស៊ូឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាកៅស៊ូធម្មជាតិគឺជាដំណាំមួយប្រភេទដែលផ្តល់ពហុប្រយោជន៍ដល់អ្នកដាំ សេដ្ឋកិច្ចជាតិ សង្គម គ្រួសារ និងបរិស្ថាន កាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។ ក្រៅពីនេះ កៅស៊ូជាឈើផលិតគ្រឿងសង្ហារឹម ជាឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី និងជាគម្របព្រៃឈើដែលចូលរួមក្នុងការថែរក្សាលំនឹងបរិស្ថាន កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

ហេតុដូច្នេះហើយបានជាក្រសួងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិឲ្យកាន់តែល្អប្រសើរតាមរយៈការដាក់បញ្ចូលផែនការ អភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ និងបន្តជំរុញអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ ២០៣០ ឲ្យបានសម្រេចជោគជ័យ។
ដើម្បីបន្តអនុវត្តផែនការសកម្មភាពនាឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំអគ្គនាយកដ្ឋានកៅស៊ូឲ្យយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានសកម្ម និងមានប្រសិទ្ធភាពថែមទៀតនូវចំណុចដូចខាងក្រោម៖

ទី១. ត្រូវធ្វើផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូឆ្ពោះទៅឆ្នាំ ២០៣០ ឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែង និងត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនដាំកៅស៊ូទាំងអស់ ឲ្យរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃផែនការសកម្មភាព និងផែនការអាជីវកម្មប្រចាំឆ្នាំ។ ត្រូវសហការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូទាំងអស់ រួមទាំងកៅស៊ូគ្រួសារលើការងារបច្ចេកទេស និងនីតិវិធីជាធរមាន។
ទី២. ត្រូវសិក្សាទីផ្សារ គុណភាពជ័រ ការកែច្នៃបឋម និងយន្តការនៃការគ្រប់គ្រងចម្ការកៅស៊ូកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសាររួម
ទាំងរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូបឋម។ សិក្សាអំពីតម្រូវការនៃធនធានមនុស្សជំនាញដែលបម្រើក្នុងវិស័យកៅស៊ូឲ្យបាន
ច្បាស់លាស់ ភ្ជាប់ទៅនឹងប្រាក់ឈ្នួលពលកម្ម ដែលនាំឲ្យមានកង្វះពលកម្មនាពេលអនាគត។
ទី៣. ត្រូវបន្តសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្ម ការការពារ និងគ្រប់គ្រងជំងឺ សត្វល្អិតចង្រៃ ជាពិសេសពូជថ្មីៗដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមានទិន្នផលខ្ពស់។ ពង្រឹងនិងពង្រីកសកម្មភាពរបស់ស្ថានីយនិងមន្ទីរពិសោធន៍ និងបង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាដល់អ្នកផលិត ជាពិសេសកសិករ។ ត្រូវខិតខំប្រឹងប្រែងបន្តរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ។
ទី៤. ត្រូវបន្តពង្រឹងសហគមន៍កៅស៊ូគ្រួសារទាំងការងារគ្រប់គ្រង ការងារបច្ចេកទេសផលិតកម្ម គុណភាពជ័រ កែច្នៃ និងលិខិតបទដ្ឋាននានា ដើម្បីឲ្យកសិករមានលទ្ធភាពស្វែងរកប្រភពទុន សហការ ឬអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយដៃគូ និងអាចកសាងមណ្ឌលកែច្នៃផលិតផលកៅស៊ូរួមដោយខ្លួនឯង។ ចំណុចនេះ ធនាគារអភិវឌ្ឍន៍ជនបទបានសម្ដែងការគាំទ្រក្នុងការផ្ដល់ឥណទានដល់សហគមន៍កៅស៊ូគ្រួសារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទសម្រាប់សាងសង់សិប្បកម្មកែច្នៃកៅស៊ូរបស់សហគមន៍។
ទី៥. ត្រូវបន្តកៀរគរ និងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គការ FAO ដើម្បីអនុវត្តការងារឲ្យសម្រេចគោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍដំណាំកៅស៊ូទទួលបានជោគជ័យ។
ទី៦. សម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាដែលជាផ្នែកឯកជន ដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យបានដំណើរការកាន់តែសកម្មទ្វេរឡើង និងត្រូវប្រមូលផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ឲ្យចូលជាសមាជិករបស់សមាគមនេះ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិតនិងប្រើប្រាស់កៅស៊ូសំខាន់ៗ តាមរយៈការរៀបចំចុះអនុស្សារណៈយោគយល់ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ល្អ ក៏ដូចជាការរកទីផ្សារថ្មីៗ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...