ប្រគល់​ស្រះ​ទឹក​ពីរ​កន្លែង​ជូន​ប្រជាជន​ប្រើប្រាស់​ពេល​រដូវវស្សា​ចូលមក​ដល់

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2491

ស្រះ​ទឹក​សហគម​ន៏ ​ចំនួន​ពីរ​កន្លែង ​ត្រូវបានធ្វើ​ពិធី​ប្រគល់ជូន​ ប្រជាជន​ប្រើប្រាស់​ ដោយ​លោក ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ កាលពី​ ព្រឹក​ថ្ងៃអាទិត្យ​ ទី១៦ ឧសភា ​ឆ្នាំ២០១០ កន្លងទៅ។

ស្រះ​ទឹក​ទាំងពី​កន្លែង ​ត្រូវបាន​កសាង​ដោយ​លោក​ ខេង រ៉ា និង​លោកស្រី ​អ៊ុក រីតា និង​មានការ​គាំទ្រ​ថវិការ​ផងដែរ​ពី​លោក​ឧ​ញ៉ា ​ខេង សុមេធ និង​លោកស្រី​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្រះ​ទឹក​នេះ​ គឺ​បាន​ប្រគល់ ជូន​ប្រជាជន​ភូមិ​គោ​ចិន​លែង និង​មួយកន្លែង​ទៀត ​ប្រគល់ជូន ​ប្រជាជន​ភូមិ​ត្រពាំង​កោះ ស្ថិតក្នុង​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។

លោក​ខេង រ៉ា បាន​និយាយថា ​ស្រះ​ទឹក​ទាំងពីរ​គឺ​ត្រូវបាន​ប្រជាជន​ក្នុងភូមិ​ទាំងពីរ​សំណូមពរ​ឱ្យ​ស្ដា​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ស្រះ​ទឹក​ទាំងនេះ​ត្រូវបាន​គោក​រាក់​អស់។

លោក​បន្ដថា ស្រះ​ទឹក​ទី១ នៅ​ភូមិ​គោ​ចិន​លែង មាន​ទំហំ៣៥ម៉ែត្រ ​គុណ ២១ម៉េ​ត្រ ជម្រៅ ២,៥ម៉ែត្រ​ ដោយ​ចំណាយ​អស់​ថវិការ៥លាន៥សែន​រៀល។ ក្នុងឱកាស​បើក​សម្ភោ​ធ​ស្រះ​ទឹក​ពីរ​កន្លែង​នេះ លោក​ច័ន្ទ សារុន បាន​មាន​ប្រសា​ស​ន៏​ថា នេះ​ជា​សមិទ្ធផល​ ដែល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ទទួលបាន​ដើម្បី​ទាញ​ប្រ​យោ​ជ​ន៏​ទឹក​មកប្រើប្រាស់​ឱ្យអស់​លទ្ធភាព។

លោក​បាន​បន្ដថា រដូវវស្សា​ចាប់​ចូលមក​ដល់​ហើយ គឺ​នៅ​ថ្ងៃទី១៥ ខែឧសភា​នេះ ហេតុនេះ​ប្រជាជន​ត្រូវ​មើល​ពូជស្រូវ មើល​ជី​ឱ្យបាន​គ្រប់គ្រាន់ និង​ពិសេស​ប្រភពទឹក។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា បន្ដិចទៀត​ប្រជាកសិករ ​នឹង​ទទួលបាន​ទឹកភ្លៀង”មាន​ស្រះ​ត្រូវមាន​ទឹក ​ត្រូវមាន​ត្រី មានទឹក​ត្រូវមាន​ដំណាំ” ដែល​ពាក្យស្លោក​ទាំង៣ប្រជាកសិករ​ត្រូវតែ​ចងចាំ ​ហើយ​អនុវត្ដ​ឱ្យបាន។

ជាមួយនឹង​ការ​ដាស់តឿន​ដល់​កសិករ​របស់លោក​នាពេលនោះ លោក ច័ន្ទ សារុន ក៏​ប្រាប់​កសិករ​ផងដែរ​ថា ​បញ្ហា​ជី​ក៏ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ​ហើយ​ត្រៀម​ទុកឱ្យ​បានជា​ប្រចាំ ហើយ​កុំ​ប្រញាប់ប្រញាល់​យកទៅដាក់​ស្រែ​ពេក ​ព្រោះថា​ជីធម្មជាតិ កសិករ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វារ​លាយ​ក្លាយជា​ជី​ពិតប្រាកដ ​ហើយ ចាំ​យកទៅដាក់​ស្រែ ​តាម​អ្វីដែល​ក្រុមបច្ចេកទេស​ណែនាំ។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ដ្រី​កសិកម្ម​ក៏បាន​ប្រាប់​ដល់​កសិករ​ កុំឱ្យ​ប្រើប្រាស់​ជីគីមី​ ដែលជា​ប្រការ​មិនល្អ​ឡើយ ព្រោះ​កសិករ​ខ្លះ​ប្រើ​ជីគីមី​ ទៅតាម​អ្វីដែល​ចិ​ត្ដ​ចង់​ហើយ​ធ្វើតាម​គ្នា។

លោក​ច័ន្ទ សារុន ក៏បាន​ផ្ដាំផ្ញើរ​ឱ្យ​ប្រជាជន​ក្នុង​សហគម​ន៏​ត្រូវ​ចេះ​ថែទាំ​ស្រះ​ឱ្យ​បានល្អ ព្រោះថា​ស្រះ​ទាំ​អស់នោះ​ជា​របស់​ពួកគាត់​ទាំងអស់​សម្រាប់​ថែទាំ និង​យក​ទឹក​មកប្រើប្រាស់​ឱ្យអស់​លទ្ធភាព៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...