ពេលមានទឹក, ដីត្រូវតែមានពណ៏បៃតង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5133

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បានធ្វើការ​ក្រើនរំលឹក​ដល់​កសិករ​ថា នៅពេលដែល​មានទឹក​ត្រូវតែ​ចេះ​គ្រប់គ្រង​ប្រើប្រាស់​ឱ្យបាន​ល្អ ជាមួយនឹង​ការធ្វើ​ការដាំដុះ​ដំណាំផ្សេងៗឱ្យបាន​គ្រប់​រដូវ។

កាលពីពេលថ្មីៗនេះ លោក​ច័ន្ទ សារុន បាន​អញ្ជើញ​ចូលរួម​សម្ភោ​ធ​ស្រះ​ទឹក​សហគម​ន៏​នៅ​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រាំកក់។ នៅ​ទីនោះ​លោក​បាន​កោតសរសើរ​ដ​ល់អ្ន​កភូមិ​ដែល​បាន​ចូលរួម​កសាង​ស្រះ​ទឹក​ដ៏​ធំ​បង្គួរ​នេះ​ឡើង ខ​ណះ​ដែល​នៅពេល​ខាងមុខ ស្រះ​នេះ​នឹង​ក្លាយជា​ប្រភពទឹក​មួយ​នៅក្នុង​មូលដ្ឋាន។ លោក​បាន​បន្តថា មាន​ស្រះ​ហើយ​ត្រូវតែ​គ្រប់គ្រងនិង​ប្រើប្រាស់​ទឹក​នេះ​អោយ​បានល្អ​សមស្រប និង​មាន​ប្រសិទ្ធភាព។ ស្រះ​ទឹក​ត្រូវតែមាន​អនាម័យ និង​មាន​ការដាំ​ដើមឈើ​ផងដែរ។ លោក​បាន​រំលឹក​ទៀតថា មានទឹក​ហើយក៏​ត្រូវតែមាន​ការដាំ​ដុះ ពោល​គី​ប្រែក្លាយ​ផ្ទៃដី​ទំនេរ​អោយទៅជា​ពណ៌​បៃតង​គ្រប់​រដូវ។

ប្រាការ​នេះ​នឹងធ្វើ​ឱ្យ​យើង​មាន​ចំណូល​បន្ថែម​ក្នុង​គ្រួសារ ហើយ​គ្រប់​គ្រួសារ​មិនត្រូវ​ពឹងផ្អែក​តែ​លើ​ដំណាំ​ស្រូវ​មួយ​មុខ​ទេ តែ​ត្រូវមាន​មុខរបរ​ផ្សេងទៀត​ដូចជា​ដាំ​បន្លែ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ឬ​មុខរបរ​ផ្សេងទៀត​ដែល​មិនចាំបាច់​ការធ្វើ​ចំណាកស្រុក។ កសិករ​ត្រូវតែ​ឈាន​ខ្លួន​ពី​កសិករ​ទៅជា​ក​សិ​ឧស្សាហករ​ណ៏​ដែល​មានន័យថា​មិនមែន​ធ្វើស្រែ​ដើម្បី​ហូប​តែមួយ​ទេ តែ​ក៏​ត្រូវធ្វើ​ឱ្យទៅជា​ការធ្វើ​ពាណិជ្ជកម្ម។

តាមរយះ​របាយការណ៍​របស់​មន្ត្រី​កសិកម្ម​ខេត្ត​បានឱ្យដឹងថា ឃុំ​នេះ​ជា​ឃុំ​គំរូ​មួយ​ក្នុងការ​អនុវត្តន៍ ប.វ.ស. ដែល​ក្នុងនោះ​មាន​កសិករ​ម្នាក់​បាន​ក្លាយជា​កសិករ​គំរូ​ទូទាំងប្រទេស ក្នុង​សន្និបាត​កសិករ​កាលពី​ពេល​កន្លងទៅថ្មីៗនេះ។ លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៏​ផងដែរ ដោយ​លើកទឹកចិត្ត​ជំរុញ​ការធ្វើ ប.វ.ស ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ដោយ​កសិករ​ដែលមាន​ពិសោធន៍​ជួយ​ដល់​កសិករ​ដែល​ពុំទាន់​មាន​ពិសោធន៍។

ស្រះ​ទឹក​ដែល​សម្ភោ​ធ​នោះ មាន​ទំហំ៥០គុណ​នឹង៣០ម៉ែត្រ ជម្រៅ៣ម៉ែត្រ។

 

 

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...