ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការបង្កាត់គោដោយសិប្បនិម្មិត្តប្រភេទពូជ ប្រាម៉ាន់ របស់កសិករ សែម សង្វាត នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង

ចេញ​ផ្សាយ​ ០៤ កុម្ភៈ ២០១៩

នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យការប្រមូលស្រូវប្រាំងនៅស្រុកអង្គរបូរីរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការបង្កាត់គោដោយសិប្បនិម្មិត្តប្រភេទពូជ ប្រាម៉ាន់ របស់កសិករ សែម សង្វាត នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយរីករាយ លោកសង្វាត បញ្ជាក់ថាបន្ទាប់ពីចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការ លោកចាប់ផ្តើមចិញ្ចឹមគោ ៣ឆ្នាំមកហើយ បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ កូនៗរៀនចប់បរិញ្ញាបត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោចំនួន ២៣ក្បាល ដោយមេគោពេញវ័យមួយក្បាលអាចលក់បានជាង ៣ពាន់ដុល្លារជាមធ្យមក្នុង១ឆ្នាំ អាចទទួលបានចំណូល ១-១,៥ ម៉ឺនដុល្លារ រួមផ្សំជាមួយផលស្រូវផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកសង្វាតដែលបានប្រកាន់យករបរចិញ្ចឹមគោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ធ្វើឱ្យគ្រួសារគាត់មានជីវភាពល្អប្រសើរ គ្រួសារមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការអភិវឌ្ឍនៃវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ ដោយឡែកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វត្រូវរៀបចំកម្មវិធីប្រឡងប្រណាំងកសិករឆ្នើមដែលមានស្នាដៃចិញ្ចឹមសត្វបានល្អ និងមានគំនិតច្នៃប្រឌិត ដោយផ្តល់ជាប័ណ្ណសរសើរ ឬប្រាក់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញការងារផលិតកម្មសត្វឱ្យរីកចម្រើន ធានាបានការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូល។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នទូទាំងខេត្តតាកែវបានបង្កាត់គោដោយសិប្បនិម្មិត្តបានជាង ១ពាន់ក្បាល។

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកកាន់ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពផលិតកម្ម និងការប្រមូលផលពោត និងជួបសំណេះសំណាលជាមួយកសិករជាង ៥០គ្រួស...
ចេញពីខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកកាន់ខេត្តត្បូងឃ្មុំ...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសាររបស់បងប្រុស ទួន សំអន
ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសាររបស់បងប្រុស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតិអោយលោកបណ្ឌិត Choi Hui Jae, General Manager, Performance Management Department of Korea Land and Geospatial Informatics Corporation. និងសហការី ចូលជួបសម្តែងការគួរសម
នៅល្ងាចថ្ងៃចន្ទ័ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១...
ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ
នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០...
ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យចំការកាកាវរបស់ក្រុមហ៊ុនកាំកាវ ខូអិលធីឌី ឃុំស្រែអំពូម ស្រុកពេជ្រដា
កម្មវិធីទី២. ចេញពីក្រុងសែនមនោរម្យ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យចំការកាកាវរបស់ក្រុមហ៊ុនកាំកាវ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចូលរួមប្រមូលផលដំឡូងបារាំងរបស់លោកគ្រី ម៉េងឈាង
នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ:...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានចុះពិនិត្យស្វែងយល់ពីរីកចម្រើននៃដំណាំកាហ្វេនៅខេត្តមណ្ឌលគីរី
នៅរសៀលថ្ងៃស្រុក ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ១៥រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់បងស្រី ទួត ផល្លាយ ដែលរស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុងទាំង
ចេញពីកសិដ្ឋានចិញ្ចឹមគោ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់បងស្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការបង្កាត់គោដោយសិប្បនិម្មិត្តប្រភេទពូជ ប្រាម៉ាន់ របស់កសិករ សែម សង្វាត នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង
នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យការប្រមូលស្រូវប្រាំងនៅស្រុកអង្គរបូរីរួចមក...
ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីបាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផល និងប្រមូលផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិភ្នំដា...
នៅទឹកដីខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២...
ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១...