ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd

ចេញ​ផ្សាយ​ ២៨ មីនា ២០១៩ 2945

នៅវេលាម៉ោង១៥:០០ រសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃផែនការវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាលើផ្លែស្វាយ និងដំឡូងមី និងណែនាំជូនឯកឧត្តមរដ្ឋមន្ត្រីស្គាល់ពីក្រុមហ៊ុនជាដៃគូ ហើយក៏ជាអ្នកជំនាញក្នុងការកែច្នៃដំឡូងមីមកពីប្រទេសកាណាដា។

សូមបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងមីត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ហើយនឹងបើកដំណើរការសាកល្បងនាខែឧសភាខាងមុខនេះនៅលើផ្ទៃដីសរុបជាង ២០ហត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវចំណាយទុនវិនិយោគជាង ២០ លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រកែច្នៃដំឡូងមីនេះ នឹងមានសក្តានុពលកែច្នៃដំឡូងមីទៅជាម្សៅបានចំនួន ១៣០ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន ៥០០ពាន់តោន ហើយក្នុងអំឡុងពេល ៥ឆ្នាំខាងមុខ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រខ្នាតធំនេះឲ្យបាន ២០រោងចក្រទូទាំងប្រទេស។ ដើម្បីឲ្យការផែនការវិនិយោគនេះទទួលបានជោគជ័យ ក្រុមហ៊ុនបានបង្កើតកិច្ចសហការយ៉ាងល្អប្រសើរ និងប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ UNDP Cambodia ដោយបានសម្រេចការសិក្សា ស្រាវជ្រាវផែនការដាំដុះ និងផ្ទៃដីដាំដុះដំឡូងមីរបស់ប្រជាកសិករជាង ៥,៥ពាន់គ្រួសារ លើផ្ទៃដីជាង ៣០ពាន់ហត នៅក្នុងតំបន់គោលដៅ។ ហើយអ្វីដែលជាមោទនៈនោះគឺ បានរួមគ្នាចងក្រងប្រជាកសិករទាំងនោះទៅជា ២៧សហគមន៍ ហើយកំពុងឈានឆ្ពោះទៅបញ្ចប់ការចរចាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយពួកគាត់។ ដោយឡែក ពាក់ព័ន្ធនឹងរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺដែលមានលទ្ធភាពកែច្នៃជាដំណាប់ស្វាយពី ២-៣ពាន់តោនក្នុងថ្ងៃ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថាកំពុងដំណើរការយ៉ាងល្អប្រសើរ ដោយមានការបញ្ជាទិញពីបរទេសជាបន្តបន្ទាប់ ហើយក្រុមហ៊ុននឹងអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅសម្ពោធរោងចក្រកែច្នៃផ្លែស្វាយទី២ ស្ថិតនៅខេត្តកំពង់ស្ពឺនោះដែរក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកំពុងសិក្សាសាងសង់រោងចក្របន្ថែមទៀតនៅខេត្តកំពង់ចាមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងលោកបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវលទ្ធផលដែលរំពឹងទុក និងជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជនក្នុងការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចសម្រាប់ធ្វើការនាំចេញ ហើយនេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម បង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ធានាតម្លៃ និងទីផ្សារស្វាយ និងដំឡូងមីជូនប្រជាកសិករ ដោយអនុវត្តតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការកែច្នៃផ្លែល្ហុង មៀន និងម្នាស់ ដែលផលិតផលទាំងនេះកំពុងមានសក្តានុពលខ្ពស់ទាំងការដាំដុះ និងទីផ្សារ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារួមការនាំចេញផ្លូវការនៃផលិតផលស្វាយទូទាំងប្រទេសសរុបបានចំនួន ១៥ ២៨២តោន និងផលិតផលដំឡូងមីចំនួន ១,០៨លានតោន។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...