ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ជាមួយរដ្ឋមន្រ្តីទាំង១០ នៃប្រទេសអាស៊ាន

ចេញ​ផ្សាយ​ ១២ តុលា ២០១៨ 2143

នៅរសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ជាមួយរដ្ឋមន្រ្តីទាំង១០ នៃប្រទេសអាស៊ាន។

ប្រធានបទនៃកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ដែលបានលើកយកមកបង្ហាញ និងពិភាក្សារួមមាន៖

1. លទ្ធផលនៃមហាសន្និបាតលើកទីទី៣១ និង៣២ និងកិច្ចប្រជុំលើកទី៥០ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

2. វឌ្ឍនៈភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយដែលពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន

3. ការរៀបចំសម្រាប់កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី

4. ការរៀបចំសម្រាប់កិច្ចប្រជុំលើកទី៦ រវាងរដ្ឋមន្រ្តីអាស៊ាន និងចិន

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន នៃការអនុវត្តក្របខណ្ឌគោលនយោបាយកិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ២០១៧-២០១៨ សម្រេចបានចំណុចសំខាន់ៗចំនួន ៦ រួមមាន៖

1. ឯកសារណែនាំសម្រាប់ជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់ការវិនិយោគលើស្បៀង កសិកម្ម និងព្រៃឈើ

2. ការបញ្រ្ចាបសមភាពយេនឌ័រនៅក្នុងកម្មវិធីស្បៀង កសិកម្ម និងព្រៃឈើ

3. កម្រិតសំណល់ថ្នាំកសិកម្មអតិបរមារបស់អាស៊ាន (ASEAN MRL) និង ប្រភេទស្តង់ដារផលិតផលកសិផលរបស់អាស៊ាន (ASEAN Standards)

4. គោលនយោបាយដែលជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យរវាងព្រៃឈើ និងវិស័យផ្សេងៗ

5. ការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP)

6. ត្រីវិស័យរបស់អាស៊ានក្នុងការពង្រឹងតួនាទីរបស់សហគមកសិកម្ម នៅក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្មសកលពីឆ្នាំទី២០១៨ ដល់២០២៥។

អង្គប្រជុំក៏បានជំរុញឲ្យសមាជិកអាស៊ានទាំងអស់បន្តពង្រឹងសន្តិសុខស្បៀង កសិធុរកិច្ច និងសុវត្ថិភាពចំណីអាហារ។ ដោយឡែកពាក់ព័ន្ធទៅនឹងអនុវិស័យសត្វ អង្គប្រជុំបានសម្រេចបង្កើតនូវស្តង់ដារក្នុងការចាក់វ៉ាក់សាំងសត្វ និងការអនុវត្តការចិញ្ចឹមសត្វល្អ ជាពិសេសកសិដ្ឋានចិញ្ចឹមជ្រូក។ ក្រៅពីនេះអង្គប្រជុំក៏បានឯកភាពក្នុងការបង្កើតក្រុមការងារបច្ចេកទេសលើការកំណត់បទដ្ឋានណែនាំសម្រាប់ការអនុវត្តវារិវប្បកម្មល្អ និងការអនុវត្តការចិញ្ចឹមបង្គាល្អ។ ចំពោះអនុវិស័យព្រៃឈើ អង្គប្រជុំបានគាំទ្រឲ្យមានការរៀបចំនូវបទដ្ឋានណែនាំពីការអភិវឌ្ឍន៏កសិ-រុក្ខាកម្ម និងយន្តការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តភាពដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មព្រៃឈើនៅលើឆាកអន្តរជាតិ ដោយគោរពទៅតាមលក្ខខណ្ឌតម្រូវរបស់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...