ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះទៅពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួតលើផលិតកម្មកសិកម្ម ពិសេសដំណាំស្រូវ

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០១៨ 2362

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយឯកឧត្តមរដ្ឋ លេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត បានអញ្ជើញទៅបំពេញបេសកកម្មទៅកាន់ខេត្តឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង និងខេត្តពោធិសាត់ ក្នុងគោលបំណង ចុះទៅពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួតលើផលិតកម្មកសិកម្ម ពិសេសដំណាំស្រូវ រួចពិនិត្យ លើលទ្ធភាពចែកពូជស្រូវ និងពូជដំណាំជូនគ្រួសាររង គ្រោះ ដែលក្រសួងមាននៅក្នុងសន្និធិលមួយចំនួន និងមួយចំនួនទៀតជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
កម្មវិធីទី១
-ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ(ស្តារផលិតកម្មស្រូវ)
តាមផ្លូវធ្វើដំណើរទៅខេត្តឧត្តរមានជ័យលោកបានចុះជួបកសិករនៅឃុំម៉ោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីសួរនាំពីផលប៉ះពាល់និងគម្រោងស្តារផលិតកម្មស្រូវឡើងវិញ លើផ្ទៃដីចំនួន ១៦៦០ ហត ដែលប៉ះពាល់។ នាឱកាសនេះលោក បានជូនស្រូវពូជចំនួន ៣០តោនសម្រាប់មន្ទីរកសិកម្មខេត្តក្នុងនោះមន្ទីរកសិកម្មស្រុកស្រីស្នំចំនួន ៣តោន។ ចេញពីស្រុកស្រីស្នំ បន្តដំណើរមកស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត។ លោកបានចុះជួបនិងសួរនាំកសិករពីការងារបង្កបង្កើនផល និងផលប៉ះពាល់លើដំណាំស្រូវដោយគ្រោះរាំងស្ងួតនៅឃុំពង្រ ស្រុកចុងកាល់។ មន្ទីរបានឲ្យដឹងថាផលិតកម្មស្រូវក្នុងខេត្តមានបីស្រុកគឺស្រុកសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលបានទទួលរងផលប៉ះ ពាល់លើផ្ទៃដីជាង ១ម៉ឺនហត និងខូចខាតទាំងស្រុងចំនួន ៥០០ហត។ ជារួមស្ថានភាពនៃការលូតលាស់ដំណាំស្រូវឃើញថាមានលក្ខណៈល្អប្រសើរឡើងវិញ ដោយសារមាន ភ្លៀងបង្អោរធ្លាក់ជាបន្តបន្ទាប់តាំងពីដើមខែកញ្ញា។ ដោយ ឡែកក្នុងស្រុកសំរោង ឃុំបន្សាយរៈ ភូមិបន្សាយរៈ លោក និងសហការីបានចុះមកពិនិត្យការធ្វើស្រែបែបកសិកម្មទំនើបធ្វើការជ្រើសរើសពូជ ប្រើប្រាស់គ្រឿងចក្រសកិកម្ម និងអនុវត្តបច្ចេកទេសត្រឹមត្រូវដោយសហការដឹកនាំអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) លើផ្ទៃដី ៤៣ហត របស់កសិករឈ្មោះ ប៊ូ សំហេន។ ចេញពីស្រុកសំរោង បន្តដំណើរមកស្រុកបន្ទាយអំពិល ឃុំវិល ភូមិឪឡូក ដើម្បីមកជួបកសិករដែលមានដីស្រែប៉ះពាល់ តែអាចស្តារឡើងវិញបាន។

ក្នុងឱកាសចុះពិនិត្យការស្តារផលិតកម្មស្រូវ និងការងារ បង្កបង្កើនផលនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្មនៃខេត្តទាំងពីរនូវការងារសំខាន់ៗដូចខាងក្រោម៖
-រៀបចំនាំយកស្រូវពូជមកចែកជូនកសិករឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងគួរត្រៀមពូជដំណាំផងដែរដោយ សារតែចុងរដូវនៃការងារដកស្ទូង កន្លែងខ្លះមិនអាចធ្វើស្រែបានគួរដាំដំណាំស្បៀងវិញ ចៀសវាងទុកដីទំនេរចោល
-លោកបានកោតសរសើរ លើកទឹកចិត្ត និងគាំទ្រដល់
កសិករ ប៊ូ សំហេន ដែលបានយកបច្ចេកទេសមកអនុវត្តក្នុងការជួយជំរុញផលិតកម្មស្រូវរបស់ខ្លួនផង និងជួយបង្ហាត់ បង្ហាញដល់កសិករផ្សេងៗឲ្យបានយល់ និងរៀនសូត្រពីការអនុវត្តបច្ចេកទេសក្នុងផលិតកម្មដំណាំស្រូវ ដើម្បីបង្កើនទិន្នផលលើផ្ទៃដីដដែល រក្សាបាននូវគុណភាព មានទីផ្សារ និងបង្កើនប្រាក់ចំណូល
-មន្ទីរគួរជ្រើសរើសកសិករគំរូរបៀបនេះឲ្យបានច្រើន ប្រយោជន៍ជួយផ្សព្វផ្សាយបច្ចេកទេស បង្កើនការយល់ដឹង បន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងឈានទៅសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងចក្ចុវិស័យរបស់សម្តេចអគ្គមហាសានាបតីតេជោហ៊ុន សែននាឆ្នាំ២០៣០។

 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...