ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

ចេញ​ផ្សាយ​ ២៤ មិថុនា ២០១៩ 2480

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា។ ជំនួបប្រឹក្សាយោបល់នាពេលនេះមានបំណងសិក្សាស្វែងយល់បន្ថែមអំពី "ការពិនិត្យឡើងវិញលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា" ធ្វើការវាយតម្លៃលើទំហំវិនិយោគដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ម៉ូដែល គោលនយោបាយ និងយុទ្ធសាស្រ្តនៃការវិនិយោគ។

មានមតិស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះពេលវេលា និងសុច្ឆន្ទៈរបស់ក្រុម ប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានបំណង់ចង់សិក្សា និងស្រាវជ្រាវបន្ថែមលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជានាពេលនេះ។ តបតាមគោលបំណងរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច ឯកឧត្តមរដ្ឋ មន្ត្រីបានជម្រាបជូនក្រុមការងារយ៉ាងលម្អិតពីការវិវឌ្ឍន៍រីកចម្រើនពីដំណាក់កាលមួយ មកដំណាក់កាលមួយក្នុងវិស័យកសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហាប្រឈម និងយន្តការ ឬនីតិវិធីដោះស្រាយទាំងរយ:ពេលខ្លី និងរយ:ពេលវែងដែលវិស័យនេះបាននិងកំពុងជួបប្រទះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជ្រាបជូនភ្ញៀវផងដែរអំពីបច្ចុប្បន្នភាពនៃការវិនិយោគលើវិស័យកសិកម្មដែលក្រសួងកំពុងខំប្រឹងជំរុញគឺការកែច្នៃ និងនាំចេញ ដោយអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ការអនុវត្តកសិកម្មតាមកិច្ចសន្យា ការធ្វើកសិពាណិជ្ជកម្មសំដៅដល់ការផលិតផលិតផលដែលមានគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោកក៏បានបន្ថែមទៀតថា ដើម្បីឲ្យគោលនយោបាយនេះទទួលបាននូវលទ្ធផលកាន់តែជោគជ័យ និងប្រកបដោយនិរន្តរភាព គឺទាមទារឲ្យមានការគាំទ្រ និងកិច្ចសហការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងជាពិសេសស្ថាប័នពាក់ព័ន្ធទៅតាមតួនាទី និងភារកិច្ចដែលទាំងអស់នេះជាធាតុចូលដ៏សំខាន់ក្នុងការគាំទ្រដល់ការវិនិយោគលើវិស័យកសិកម្មឲ្យមានការអភិវឌ្ឍរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។

ទទួលបានអនុសសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម រស់ សីលវ៉ា និងក្រុមការងារបានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះធាតុចូលសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជូននាពេលនេះ ហើយក្រុមការងារថានឹងយកលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះទៅរៀបចំចងក្រជាឯកសារសម្រាប់ជាធាតុចូលទុកជាត្រីវិស័យសម្រាប់រៀបចំក្របខ័ណ្ឌម៉ូដែលនៃការវិនិយោគមួយមានយន្តការអនុវត្តច្បាស់លាស់ សមស្រប ប្រទាក់ក្រឡា និងប្រសិទ្ធភាពក្នុងរយៈពេលមធ្យម និងវែងដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានភាពរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...