ពិធីបិទបញ្ចប់កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល ដែលកម្មវិធីទាំងពីរបានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU)

ចេញ​ផ្សាយ​ ២១ សីហា ២០១៩ 2728

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបិទបញ្ចប់កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល ដែលកម្មវិធីទាំងពីរបានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU)។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវអញ្ជើញមកពីក្រសួងពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវឯកអគ្គរាជទូត រដ្ឋទូតប្រចាំព្រះរាជាណា ចក្រកម្ពុជា តំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្មប្រមាណ៣០០នាក់។

មានមតិនាពេលនេះ ឯកឧត្តម Geoge Edgar បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងនាមដៃគូអភិវឌ្ឍរយ:ពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញសមិទ្ធផលដ៏មានតម្លៃជាច្រើនកើតចេញពីកម្មវិធីខាងលើ ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផល និងផលិតកម្មសត្វ ដោយបានផ្តល់ប្រយោជន៍ដោយត្រង់ឲ្យទៅកសិករខ្នាតតូចនៅទូទាំងប្រទេស។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាជំនួយហិរញ្ញវត្ថុនេះនឹងជួយក្រសួង ដៃគូអភិវឌ្ឍ ភាគីពាក់ព័ន្ធ និងជាពិសេសសហគមន៍នេសាទក្នុងការសហការគ្នាយ៉ាងសកម្ម ហ្មត់ចត់ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានជនផលទាំងទឹកសាប និងសមុទ្រឲ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍កាន់តែប្រសើរឡើង ហើយខ្លួនលោកផ្ទាល់ ក៏ដូចជា EU ចង់ឃើញប្រជាពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍ពីកម្មវិធីនេះដោយស្មើភាពគ្នា តម្លាភាព ចីរភាព និងនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងសមុទ្រដ៏មានតម្លៃរបស់កម្ពុជា។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ EU សម្រាប់អភិវឌ្ឍវិស័យកសិកម្មចាប់ពីឆ្នាំ ១៩៩៣ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷
១-គម្រោងទី១÷ "ការស្តារឡើងវិញវិស័យកសិកម្មនៅកម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ ៨ឆ្នាំ(១៩៩៥-២០០៣) ហើយកម្មវិធីឥណទានរបស់គម្រោងនេះបានបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុមួយកំពុងដំណើរការមកទល់បច្ចុប្បន្ន។
២-គម្រោងទី២÷ "ការចិញ្ចឹមសត្វខ្នាតតូច Cambodia Smallholder Livestock Production Project, SLPP" ថវិកា ៥លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៥- ២០១០)។
៣-គម្រោងទី៣÷ "ការស្តារឡើងវិញលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចនៅបណ្តាខេត្តនៃតំបន់ពាយ័ព្យហៅកាត់ថាអេកូសន" (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។
៤-គម្រោងទី៤÷ "សន្តិសុខស្បៀង EU Food Facility Project" ថវិកា ១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ(២០១០-២០១១) នៅខេត្តគោលដៅចំនួន១០។
៥-គម្រោងទី៥÷ “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” ដែលយើងកំពុងរៀបចំបិទបញ្ចប់នាពេលនេះ EU បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២០លានអឺរ៉ូ និងរាជរដ្ឋាភិបាលចំនួន៦លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។

ក្រៅពីនេះ EU បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យអាទិភាពផ្សេងៗទៀតជាច្រើនស្របទៅតាមកម្មវិធីកំណែទម្រង់ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការប្រែប្រួលអាកាសធាតុ កម្មវិធី REDD ជំរឿនកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស។ល។ ទាំងអស់នេះក្នុងទិសដៅតែមួយគឺចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ សមិទ្ធផលដ៏មានតម្លៃដែលយើងសម្រេចបាននាថ្ងៃនេះ ប្រាកដជាបានមកដោយការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ សហការពេញលេញ និងសម្របសម្រួលដោះស្រាយបញ្ហាបានទាន់ពេលវេលា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបំណងកែលម្អចំណុចខ្វះខាត បំពេញបង្រ្គប់នូវធាតុចូលសំខាន់ៗធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុកដើម្បីទទួលបានប្រយោជន៍ជាអតិបរមាជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលជាក់ស្តែង។ សមិទ្ធផលដ៏ធំធេងនេះ ក៏មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងសហការពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងការចូលរួមពេញលេញពីអ្នកទទួលផល មន្ទីរពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍កសិកម្មប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព។

ដោយឡែក កម្មវិធីថ្មី ២ទៀត គឺទី១ "ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និង បរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)" ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋា ភិបាលជាមួយ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់ ៦ឆ្នាំ(២០១៨-២០២៣) ថវិកា ៣៥លានអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ "ការជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា ៨៧ លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់៥ឆ្នាំ(២០១៩-២០២៣)។ សរុបថវិកាហិរញ្ញប្បទានដែលជាជំនួយឥតសំណងរបស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ទាក់ទងនឹងការអនុវត្តកម្មវិធី ឯកឧត្តមរដ្ឋមន្រ្តីណែនាំដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្មទាំងអស់ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះឲ្យរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ទទួលខុសត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក និងជាពិសេសនោះគឺសម្រេចគោលដៅថ្នាក់ជាតិស្តីពីកិច្ចការពារបរិស្ថានជលផល ការអភិរក្សជីវៈចម្រុះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិបាលកិច្ច និងការកាត់បន្ថយភាពក្រីក្រដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីវិស័យជលផល ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ផែនការសកម្មភាពអភិបាលកិច្ច និងយុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកជូនចំពោះ EU ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍កម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត សំដៅប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសមួយមានភាពជឿនលឿនប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...