កម្ពុជា-ចិន​ចុះ​កិច្ចព្រមព្រៀង​លើ​ការនាំចេញ​អង្ករ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 156

រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​ចិន​ តាមរយះ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាមួយ នឹង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​ អធិការកិច្ច​ និង​ច​ត្តា​ឡី​ស័ក្ក ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ស្តីពី​ការណាំ​អង្ករ​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន​ បានធ្វើ​ឡើង​ដោយ​ឯកឧត្តម​បណ្ឌិត​ច័ន្ទ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ជាមួយ និង​លោក ស៊ី ស៊ូ​ពីង រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​អង្ករ​កាល​​​ ពី​ព្រឹក​ថ្ងែ​សុក្រ ​ទី22 ខែតុលា​ ឆ្នាំ2010 នៅ​សណ្ឋាគារ​អាំង​ទ័៏​រ​កុងទីណង់តាល់ ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម​ឆៃលី អគ្គរដ្ឋ ទូត​ចិន ព្រមទាំង​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន​កម្ពុជា​ចិន​ជាច្រើនរូប​ផ្សេងទៀត។

ពិធី​នេះ​ធ្វើឡើង ​ក្នុង​គោលបំណង ​ដើ​ម្បើ​ធានាបាន ​នូវ​ការ​នាំចូល​អង្ករ​កម្ពុជា ​ទៅក្នុង​ប្រទេស​ចិន​ ប្រកបដោយ​សុវត្ថិភាព​និង​ក្នុង​គោលបំណង​ទប់ស្កាត់ នូវ​ការ​រាលដាល​ឆ្លង​សមាសភាព​ចង្រៃ​ និង​ការពារ​សុខភាព​សត្វ ​និង​រុក្ខជាតិ​ និង​ដោយ​ផ្អែក​លើស​ទ្ធ​ផល ​នៃ​ការវិភាគ​ហានិភ័យ​ នៃ​កិច្ចព្រមព្រៀង ​ស្តីពី​ការអនុវត្ត​ន៌​វិធានការ​អនាម័យ​ និង​ភូតគាម​អនាម័យ​ នៃ​អង្ក​ការ​ពាណិជ្ជកម្ម​ពិភពលោក។

ក្រៅពី​ចុះហត្ថលេខា ​លើ​ពិធីសារ ​នៃ​កិ​ច្ច្ព​ព្រមព្រៀង​នាំ​អង្ករ ​កម្ពុជា​ចេញទៅ​កាន់​ប្រទេស​ចិន​នោះ ​ក៏មាន​ការចុះហត្ថលេខា ​លើ​អនុស្សារ​ណះ​ នៃ​ការយោគយល់​គ្នា​ ស្តីពី​កិច្ចសហប្រតិបត្តិការ​ អនាម័យ​ និង​ភូតគាម​អនាម័យ ​លើ​ផ្នែក​ត្រួតពិនិត្យ​អានា​ម័​យស​ត្វ​ និង​ផែនការ​សកម្មភាព​ ស្តីពី​ការនាំចេញ​ចំណិត​ដំឡូង​មី​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ បានលើកឡើង​ថា ​ការចុះហត្ថលេខា ​លើ​ពិធីសារ​នាំ​អង្ករ​ចេញ ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នាពេលនេះ​ វា​ជា​សក្ខីភាព​មួយ ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ និង​ចិន​ដែល​តែងតែ​ឆ្លើយតប​ទាន់ពេលវេលា​ ពិសេស​គឺជា​ការរួមចំណែក​មួយ​ ដល់​ការអនុវត្ត​គោលនយោបាយ ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​នាំចេញ​អង្ករ​ ដែល​កម្ពុជា​ទើប​ដាក់ចេញ​អោយប្រើ​ប្រាស់ ​ជា​ផ្លូវការ​នៅ​ខែសីហា​កន្លងទៅនេះ។

សម្រាប់​ការនាំចេញ​អង្ករ ​ទៅ​ប្រទេស​ចិន​ នៅពេលនេះ​ វា​នឹង​ក្លាយជា​បទពិសោធ​ន៌ ​និង​គំរូ​សម្រាប់​ការនាំចេញ​កសិផលផ្សេងៗទៀ​ត ទៅ​ប្រទេស​ចិន​នា​អនាគត​ដ៏​ខ្លី​ខាងមុខ។ ចំពោះ​ផលិតផល​កសិកម្ម ​ភាគច្រើន​របស់​កម្ពុជា ​មិនអាច​នាំចេញ​ទៅកាន់​ទីផ្សា​រ​ខាងក្រៅ​បានទេ។

ម្ចាស់​ក្រុមហ៊ុន ​ក៏​ដួច​ជា​ប្រទេស​ដៃគូ ​បានទាមទារ​អោយ​កម្ពុ​ជា មាន​ប្រព័ន្ធ​ភូតគាម​អនាម័យ​មួយ​រឹងមាំ​ ដែល​អាច​ធានា​ផ្តល់​វិញ្ញាបនបត្រ​មួយ ​ទៅលើ​កសិផល​របស់ខ្លួន​ថា​ ទំនិញ​រឺ​ផលិត​ផ​លេ​នេះ​ គ្មាន​មេរោគ​ចម្លង​ និង​គ្មាន​សត្វ​ចង្រៃ​នៅក្នុង​ផ​លិ​ផល​នោះ។មិន​ត្រឹមតែ​ស្រូវ​មួយ​មុខ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ដំឡូង​មី ពោត សណ្តែក ផ្លែស្វាយ ផ្លែ​ចេក ក្រូច គ្រាប់​សា្វ​យ​ចន្ទី។ល។ គឺ​មិនអាច​លក់បាន​ទៅ​ក្រៅប្រទេស។ គេ​មិនដឹង​ការនាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ នឹង​ចាប់ផ្តើម​នៅពេលណា​ហើយ​មាន​ចំនួន​ប៉ុន្មាន​ម៉ឺន​តោន​នោះទេ។ ក៏ប៉ុន្តែ​កម្ពុជា​បានកំណត់

ថា​ត្រឹម​ឆ្នាំ2015 នឹង​បង្កើន​ការនាំចេញ​អង្ករ ​អោយបាន1លាន​តោន។ កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិការ​ប្រមាណ42លាន​ដុល្លា​ ចាប់ពី​ចុងឆ្នាំ2010នេះ​ ដល់​ឆ្នាំ2015 ដើម្បី​សម្រេច​អោយបាន​ផែនការ​គោលនយោបាយ ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរដោយសហការី បានចុះពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា...