ឯកឧត្ត្មមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រីPauline Tamesis ជាអ្នកសម្របសម្រួល និងតំណាងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៣ កក្កដា ២០១៨ 2123

នៅទីស្តីការក្រសួងនាម៉ោង៣ រសៀលថ្ងៃច័ន្ទ ០៥រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ត្មម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកស្រីPauline Tamesis ជាអ្នកសម្របសម្រួល និងតំណាងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីកិច្ចសហការ បញ្ហាប្រឈម ដើម្បីឈានការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មនៅកម្ពុជាបន្ត។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា ដែលបានគ្រាំទ្រកម្ពុជាចាប់តំាងពីឆ្នំា ១៩៥៨ ដល់ឆ្នំា១៩៧៥ ហើយបន្តជួយ ឆ្នំា១៩៨០ រហូតដល់បច្ចប្បន្ន ជាពិសេសកិច្ចសហការលើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជាបានផ្តល់ការគ្រាំទ្រដល់រាជរដ្ឋាភិបាល គោលនយោបាយ បច្ចេកទេស និងថវិកាលើវិស័យកសិកម្ម ដូចជា ផ្តល់គម្រោងការពង្រឹងសមត្ថភាពមន្រ្តី និងកសិករលើបច្ចេកវិជ្ជាថ្មី ការបំរែបំរួលអាសធាតុលើកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ដោយសំរេចបាននូវគោលដៅអាទិភាពតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(NSDP) ដើម្បីធ្វើឲ្យប្រសើរឡើងចំណូលពីវិស័យកសិកម្ម សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដែលនេះជាមោនភាពនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ UNDP និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះឯកឧត្តមក៍ជម្រាបជូនអង្គការសហប្រជាជាតិ UNDP ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួវការទីផ្សារលក់ផលិតផលលើដំឡូងមី ចេក ផ្លែមាន និងស្វាយ។ល។ បន្ថែមទៀត ដែលកន្លងមក UNDP បានផ្តល់គម្រោងលើការផលិតដំឡូងមី រហូតដល់ការជួយបណ្តុះបណ្តាលបច្ចេកទេស និងឈានកាន់ទីផ្សារអន្តរាជាតិ ហើយជាមួយគ្នានេះដែរសូមឲ្យ UNDP បន្តជួយលើដំណំាស្វាយ ដោយកសិករកំពុងាជួបបញ្ហទីផ្សារ ដែល UNIDO គួរធ្វើការពង្រីកគម្រោងការងារក្នុងការជួយធ្វើការសម្របសម្រួលនូវលក្ខខ័ណ្ឌមួយចំនួនជាមួយប្រប្រទេសបញ្ជារទិញ រួមជាមួយនិងវិធីការវេចខ្ចប់ ពីព្រោះកម្ពុជាមានសក្តានុពលលើការផ្គត់ផ្គង់ស្វាយមិនប្រកាន់រដូវ ដែលតាមការព្យាករណ៍ នៅឆ្នាំ២០១៩ កម្ពូជាអាចផលិតស្វាយកែវរមៀត មិនតិចជាងកន្លះលានតោន។

លោកស្រីប្រធានបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីថាកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង UNDP មានលក្ខណៈល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ ដោយកន្លងមក UNDP បានវិនិយោគលើវិស័យកសិកម្ម ផលិតកម្មកសិកម្ម ការបំរែបំរួលអាកាសធាតុ ភាពធន់ទ្រំា សុវត្តិភាពស្បៀង ដែលជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ លោកស្រីប្រធានបានជម្រាបសួរឯកឧត្តមរដ្ឋមន្រ្តីបន្ថែម៖១)ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ២) ផលិតកម្ម និងការកែច្នែផលិតផល ៣) លទ្ធភាពទទួលបានទីផ្សារសម្រាប់កសិករ និង៤) ការចែករំលែកពត័មានអំពីកម្មវិធី UNDP រយៈពេល ៥ ឆ្នំាដែលបានគ្រោងអនុវត្តបន្តជួយលើវិស័យកសិកម្ម។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបបា្រប់ទៅភាគី UNDP ថាវិស័យកសិកម្មពិតជាត្រូវការអ្នកវិនិយោគលើការផ្តល់បច្ចេកទេស ការទុកដាក់ វេចខ្ចប់ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មទំាងក្នុងប្រទេស និងក្រៅ និងការជួយគ្រាំទ្រពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងកិច្ចសហការណ៍យ៉ាងល្អប្រសើរក្នុងឆន្ទះតែមួយគឺពង្រឹងលទ្ធភាពប្រកួតប្រជែងផលិតផលកម្ពូជា ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការឆ្លើយតបលោកស្រីប្រធាន បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់អនុសាសន៍ដ៍ល្អ សម្រាប់កិច្ចសហការលើវិស័យកសិកម្ម ជាពិសេសការវិនិយោគ និងទីផ្សារ សម្រាប់ផលិតផលកសិកម្មនៅកម្ពុជា ហើយ UNDP នៅតែបន្តការគ្រំាទ្រទំាងបច្ចេកទេស និងថវិការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរិតចំណងនៃកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើង។

 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...