នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ អញ្ជើញមកចូលកម្មវិធីទីពីរ ដែលជាពិពណ៌ផ្សារណាត់បន្លែ និងផលិតផល សុវត្ថិភាព រៀបចំធ្វើនៅក្នុងទីរួមខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២០ កក្កដា ២០១៨ 2352

នៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ រួមជាមួយសហ ការរីបាន បន្តដំណើរអញ្ជើញមកចូលរួមក្នុងកម្មវិធីទីពីរដែល រៀបចំធ្វើនៅក្នុងទីរួមខេត្តពោធិ៍សាត់នៅរសៀលថ្ងៃដដែល។ ជារួមពិពណ៌ផ្សារណាត់បន្លែ និងផលិតផល សុវត្ថិភាពដែលរៀបចំដោយអគ្គនាយកដ្ឋាកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តទាំងពីរ មានទិដ្ឋភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែខេត្តពោធិ៍សាត់មានលក់សាច់មាន់និងទា ពិសេសតូប ឬស្តង់លក់នីមួយៗរៀបចំផលិតផលលក់ដូច តូបលក់បន្លែត្រី សាច់នៅតាមទីផ្សារនានាគឺមានបន្លែ ត្រីសាច់ គ្រឿងទេស និងផ្លែឈើ និងម្ចាស់តូបស្លៀកពាក់ស្អាតបាត ហើយនេះគឺជាសិល្បៈនៃការទាក់ទាញ និងការរក្សាបាននូវអនាម័យ ជាង នេះទៅទៀត មន្ទីរបានរៀបចំការដើរបង្ហាញម៉ូតសម្លៀកបំពាក់ដោយយកផលិតផលបន្លែមកកែច្នៃ តាក់តែងរៀបចំជាសម្លៀកបំពាក់ គួរឲ្យគយគន់។ សិល្បៈនេះចង់បង្ហាញគណៈអធិបតិ ភ្ញៀវ និងប្រជាពលរដ្ឋថាខេត្តមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត បន្លែ និងផលិតផលសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ធានាបាននូវសុវត្ថិភាព និងសុខភាពសាធារណៈ។ ហេតុផលនេះ ក្នុងបរិយាកាសសប្បាយរីករាយ និងមោទនភាពក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមខួយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអតីតអភិបាលនៃគណៈអភិបាលខេត្តបានអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យងាកមក ចូលរួម ឧបត្ថម្ភ គាំទ្រប្រើប្រាស់ និងបរិភោគផលិតផលរបស់យើង ដែលប្រជាជនយើងជាអ្នកផលិត ដើម្បីសុខភាពយើង និងជាពិសេសគឺដើម្បីសេដ្ឋកិច្ចជាតិយើង។ ឯកឧត្តមរដ្ឋមន្រ្តី បាន វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជាអនេកជូនដល់ថ្នាក់ដឹកនាំ មន្រ្តីគម្រោង ផលិតករ សហគមន៍ ក្រុមហ៊ុន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែល បានចូលរួមសហការ យ៉ាងសកម្មទាំងកំលាំងកាយ ចិត្តធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀងទទួល បានជោគជ័យជាបន្តបន្ទាប់។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...