មួយពេល​ជាមួយ​សមាជិក​សហគម​ន៍​កសិកម្ម​ភ្នំក្រវាញ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2261

ឯកឧត្ដម បណ្ឌិត ច័ន្ទ​សារុន​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​ចំណាយ​មួយពេល​ កាលពីដើម​ស​ប្ដា​ហ៏​នេះ ​ទៅ​ចុះ​ពិនិត្យ​ការងារ​កសិកម្ម​របស់​សហគម​ន៏​កសិកម្ម​ក្រវាញ ​នៅ​ភូមិ​គគីរ​ជ្រុំ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ដ​កោះកុង ។ ការចុះទៅ​ទីនោះ​ ជា​ផ្នែក​មួយ​ដើម្បី​លើកទឹកចិត្ដ ដ​ល់​សហគម​ន៏​ដែល​បាននិង​កំពុង​ពង្រឹង​ខ្លួន​ក្នុងស្ថានភាព​មួយ​ថ្មី។

មន្ដ្រី​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១៨ ខែមករា​នេះ​ថា ខណៈ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ទៅដល់​ទីនោះ​ ដែលជា​តំបន់​ព្រៃភ្នំ​នោះ ​លោក​ផុន លី​វីរៈ បាន​ជម្រាប​ឯកឧត្ដម​រដ្ឋមន្ដ្រី​ថា កន្លងមក​ប្រជាកសិករ​នៅទីនេះ ​ប្រកប​របរ​កសិកម្ម​ធ្វើស្រែ​ចម្ការ និង​ចិញ្ចឹមសត្វ ។

ប៉ុន្ដែ​ការងារ​ធ្វើស្រែ​បាន​ជួប​បញ្ហា​ជាច្រើន ដូចជា​ខ្វះ​បច្ចេកទេស​ពូជ​សត្វព្រៃ និង​បក្សី​ព្រៃ​បំផ្លាញ ។ ដោយសារ​តំបន់​នេះ ​នៅ​ដាច់ស្រយាល​ពី​ប្រជុំជន,ពិបាក​ផ្លូវ​គម​នា​គម​ន៏,ជា​តំបន់​ព្រៃភ្នំ​ផង​នោះ ដូច្នេះ​កសិផល​ពិបាកធ្វើ​ដំណើរ​ទៅ​ទីផ្សារ និង​ជីវភាព​រស់នៅ ។

មន្ដ្រី​ដដែល​បានឱ្យដឹង​ទៀតថា ​ខណៈនោះ​ឯក​ឧត្ដម​រដ្ឋមន្ដ្រី ​បាន​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង ​រប​ស់បង​ប្អូន​សមាជិក​ស​ហគម​ន៏​កសិករ ​ក្នុង​ការងារ​បង្កបង្កើន​ផល ​រហូត​ទទួល​បានជា​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ ។ ពិសេស​នោះ គឺ​ការបោះបង់ចោល​ កាល​កាប់បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វ ការកាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​ពនេចរ ។

ទាក់ទិន​ដល់​ការងារ​បង្កបង្កើនផល​ ឯកឧត្ដម​បាន​ពន្យល់​ណែនាំ​ ដល់​សមាជិក​សហគម​ន៏ ​នូវ​វិធី​ធ្វើស្រែ​ទទួលបាន​ទិន្នផល​ខ្ពស់​ ដែល​ក្នុងនោះ​ត្រូវ​ទទួលយក​នូវ​បច្ចេកវិជ្ជា ប.វ.ស ការប្រើប្រាស់​ពូជ ជី ទឹក និង​ការថែទាំ ។ ការងារ​នេះ​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​ ដ​ល់​ប្រជាពលរដ្ឋ ។

ចំពោះ​សត្វ​ជ្រូកព្រៃ និង​បក្សី​ព្រៃ​បំផ្លាញ​ផល​ស្រូវ និង​ផលដំណាំ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ជូន​ជា​យោបល់​ថា​សមាជិក​សហគម​ន៏ ​ត្រូវ​ចូលរួម​គ្នា​ការការពារ​តាមរយះ​ដាក់​វេន​គ្នា​យាម,ការធ្វើ​អន្ទាក់,ការចង​កំប៉ុង​គោះ​បង្អើល  ប៉ុន្ដែ​ហាម​ថ្នាំ​គីមី​បំពុល​សម្រាប់​សត្វ​ទាំងអស់នេះ។

ប្រសិនជា​ប្រើ​ថ្នាំពុល ទីមួយ​វា​បណ្ដាលឱ្យ​សត្វ​ទាំងនោះ​វិនាស ទី​ពី​វា​បណ្ដាល ឱ្យ​ពុល​ដល់​មនុស្ស ​ប្រសិនបើ​យើង​យកសា​ច់វា​មក​បរិភោគ ។ ជាពិសេស​សត្វព្រៃ​ទាំងអស់នេះ​សុទ្ធតែជា​សត្វព្រៃ​ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋបាល​ព្រៃឈើ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បន្ដទៀតថា ​ដោយ​សហគម​ន៏​នេះ​ មានលទ្ធភាព​ផលិត​ស្រាស ​ធ្វើ​ពី​ចេក​ព្រៃ​បាន​នោះ​ ឯកឧត្ដម​បានឱ្យ​សមាជិក​ ខិតខំ​បង្កើន​ទាំង​បរិមាណ និង​គុណភាព ​ធ្វើយ៉ាងណា​បំពេញតម្រូវការ​ទីផ្សារ ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​ត្រូវ​ចេះ​មានគំនិត​កែឆ្នៃ​គុណភាព​ផលិត​សម្បក​វេច​ខ្ចប់ ស្លាក​សញ្ញា អាយុកាល​ផលិត និង​អាយុកាល​ប្រើប្រាស់​ឱ្យបាន​ច្បាស់លាស់ ។

ឯកឧត្ដម ​បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម មហាវិទ្យាល័យ​ក​សិ-ឧស្សាហកម្ម​ ត្រូវ​ចុះមក​ជួយ​ន​បណ្ដុះបណ្ដាល​បង្ហាត់បង្ហាញ​បន្ថែមទៀត ។ ចំពោះ​ផលិតផល​ចេក​ព្រៃ ​ដែលជា​វត្ថុធាតុដើម ​គួរតែ​ធ្វើ​ការដាំ​បន្ថែមទៀត ​ដោយ​ប្រើ​បច្ចេកទេស​ ឱ្យបាន​ត្រឹមត្រូវ​ ធ្វើយ៉ាងណា​បំពេញតម្រូវការ​ នូវ​បរិមាណ​ចេក​ឱ្យ​រោង​សប្ប​កម្ម​ស្រាស​របស់​សហគម​ន៏​នេះ​ឱ្យបាន​គ្រប់គ្រាន់ ។

ក្នុងឱកាស​នេះ​ដែល ​ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ចែកជូន​សមាជិក​សហគម​ន៏ ​នូវ​ធុង​ទឹក​ស្រោច​ដំណាំ ​ចំនួន៣៥គូ​ ព្រមទាំង​សន្យា​ នឹង​ចែកជូន​ស្រូវ​ពូជ ​ប្រសិនបើ​ឆ្នាំនេះ​កសិករ​ធ្វើស្រែ​បានទទួល​ផល​ល្អ ហើយ​មាន​វិធានការ​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ការបំផ្លាញ​ដំណាំ​ស្រូវ​ពី​សត្វព្រៃ ៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...