ការធ្វើ​កសិកម្ម​ចម្រុះ​នឹងធ្វើ​ឲ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3100

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បានធ្វើកា​រ​អំពាវនាវ​ដល់​កសិក​រ​នៅ​ ទូទាំងប្រទេស​ឲ​ប្រកាន់យក​នូវ​ទម្លាប់​ថ្មី គឺ​មិន​ត្រូវធ្វើ​កសិកម្ម​ដោយ​ដាំ​នូវ​ដំណាំ​តែមួយ​មុខ​ទេ ពីព្រោះ​ការធ្វើ​បែបនេះ​មិនអាច​ធ្វើ​ឲ​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ឆាប់រហ័ស​ ទេ។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​ដល់​កសិករ​នៅ ឃុំ​សំរោង ស្រុក​ត្រាំកក់ ក៏ដូចជា​ការផ្ញើរ​សារ​ទៅកាន់​កសិករ​នៅ​ទីកន្លែង​ផ្សេង​ទៀតថា​កសិករ​យើង​ ពុំទាន់​មានការ​ផ្លាស់ប្តូរ​ឲ​បាន​ស៊ី​ជំរៅ​នៅឡើយ​ទេ​នៅក្នុង​ការធ្វើ​ កសិកម្ម ពោលគឺ​ច្រើនតែ​ពឹង​ផ្អែកលើ​ដំណាំ​ស្រូវ​តែមួយ​មុខ។

លោក​បន្តថា ការធ្វើ​បែបនេះ នឹងមិន​ផ្ដល់​ចំណូល​ច្រើន​សម្រាប់​ជីវភាព​ឡើយ ខណៈដែល​គេ​ត្រូវការ​ឲ​មានការ​វិវត្តន៍​ច្រើន​នៅក្នុង​ការងារ​ផលិតកម្ម​ កសិកម្ម។ កសិករ​ត្រូវតែ​ដាំ​ដំណាំ​ឲ​បាន​ច្រើន​មុខ​នៅលើ​ផ្ទៃដី​តែមួយ ទាំង​នូវ​ដីស្រែ និង ក៏ដូចជា​ដី​នៅ​ជុំវិញ​ផ្ទះ។

លោក​បាន​បន្តថា​ការអនុវត្តន៍​ធ្វើ​កសិកម្ម​ចម្រុះ គឺជា​ប្រការ​ល្អ​បំផុត​ហើយ​ដែល​ឥរិយាបថ​បែបនេះ​កសិករ​ត្រូវតែ​ប្រកាន់។ ការធ្វើ​កសិកម្ម​ចម្រុះ​កសិករ​ខ្លះ​បានទទួល​ជោគជ័យ​យ៉ាងច្រើន ដោយ​ការខិតខំ​និង​ព្យាយាម។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​កសិកម្ម​គ្រប់​ថ្នាក់​ត្រូវតែ​ ចុះជួយ​កសិករ​លើ​ការងារ​នេះ ដូច​ជាការ​ផ្ដល់នូវ​បច្ចេកទេស បទពិសោធន៍ គំនិត យោបល់​មួយចំនួន ដើម្បី​ប្រែក្លាយ​ដឺ​ស្រែ និង​ដី​នៅ​ជុំវិញ​ផ្ទះ​កសិករ​ឲ​ក្លាយជា​វាល​ដែលមាន​ពណ៌​បៃតង​ជាប់​ជាប្រចាំ​ មាន​ដំណាំ​គ្រប់មុខ ពោលគឺ​អនុវត្ត​ពាក្យស្លោក ” ក្នុង​ទឹក​មាន​ត្រី លើដី​មាន​ដំណាំ ក្នុង​ស្រែ​មាន​ស្រូវ” ។

ដើម្បី​ឲ​កសិករ​កាន់តែ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​ទាក់ទង​ដល់​ការងារ​ កសិកម្ម លោក​រដ្ឋ​ម​ន្រី្ត​បានផ្តល់​ជា​យោបល់​ថា ការជួបជុំ​កសិករ​ដើម្បី​ផ្លាស់ប្ដូរ​យោបល់ បទពិសោធន៍​គ្នា​រវាង​កសិករ​និង​កសិករ គឺជា​ការងារ​ដែល​ត្រូវតែ​ជំរុញ​ឲ​មានការ​រៀបចំឡើង​ដែលមាន​រដ្ឋមន្ត្រី​កសិករ ​រួមជាមួយ​អាជ្ញាធរ​ជា​អ្នក​ជួយ​សំរបសំរួល។ លោក​បន្តថា ការធ្វើ​បែបនេះ​អាច​ឲ​កសិករ​ទទួលបាន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​កសិកម្ម​ ទទួលបាន​នូវ​ចំនេះដឹង​តាមរយៈ​ការផ្ទេរ​ឲ​គ្នា​ទៅវិញទៅមក​ពី​កសិករ​មួយ​ទៅ​ កសិករ​មួយ។

លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ថ្ងៃទី៣១ខែមករា​ដើម្បី​ ផ្តល់នូវ​សំភារៈ​សិក្សា​មួយ

មួយចំនួន​ដូចជា​តុ​គ្រួ​ចំនួន២០កៅអី​គ្រួ​ចំនួន២០ តុ​ប្រជុំ​ធំ​មួយ កៅអី៩ តុ​សិស្ស១១៥ ជួន​ដល់​សាលាបឋមសិក្សា អនុវិទ្យាល័យ​អង្គ​សីមា សាលាបឋមសិក្សា​ផ្ចឹក​ជ្រុំ និង​ប្រគល់​ប្រាក់​ចំនួន៩០០ដុល្លារ​ស​ម្រ​ប់ក​សាង​ខ្លោងទ្វារ​សាលា​អង្គ​ សីមា​ដែល​គិតថា​ថេ​វិកា​សរុប​ប្រមាណ​ជាង៥ពាន់​ដុល្លា៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...