ឯកឧត្តម វេង សាខុន បានទទួលជួបលោក Jack Myrnt នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនធំៗដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីពិភាក្សាការងារ

ចេញ​ផ្សាយ​ ០៣ តុលា ២០១៨ 2102

ដើម្បីផ្សាភ្ជាប់លទ្ធផលនៃជំនួបកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Michael Walter Michalak នាយកគ្រប់គ្រងតំបន់ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កាលពីថ្ងៃទី២ ខែតុលា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃនេះដែលជាថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានទទួលជួបលោក Jack Myrnt នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនធំៗដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីពិភាក្សាការងារ។ ក្នុងឱកាសនោះលោកប្រធានប្រតិភូបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃជំនួបនាថ្ងៃនេះគឺទី១-ជួយធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ទី២-ជួយរៀបចំចងក្រង និងអនុវត្តនូវវិធាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ទី៣-កសាងនិងអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម និងទី៤-គាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសខ្នាតតូច និងមធ្យម (SME)

 

មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដោយបានឃើញសមិទ្ធផលថ្មីៗជាច្រើនដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Jack Myrnt និងសហការី ដែលបានអញ្ជើញមកក្រសួងនាព្រឹកនេះបំណងស្វែងយល់បន្ថែមពីសក្តានុពលលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវដោយសង្ខេបពីអនុវិស័យមួយចំនួនដែលមានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងនោះមាន ផលិតកម្មស្រូវ ពោត ដំឡូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ វារីវប្បកម្មទឹកសាបនិងសមុទ្រ និងផលិតកម្មសត្វផងដែរ។ល។ ដែលអនុវិស័យទាំងនោះទាមទារធ្វើការវិនិយោគទាំងលើការងារផលិតកម្ម ដើម្បីបង្កើនផលិតភាពផលិតកម្ម គុណភាព និងសុវត្ថិភាព តាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការងារកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច ឬផលិតផលសម្រេចតែម្តងដែលអាចធ្វើការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺជាប្រសាសន៍ណែនាំរបស់សម្តេចតេជោនាជំនួបកាលពីថ្ងៃម្សិលមិញផងដែរ។

 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា ដោយយល់ឃើញពីតម្រូវការចាំបាច់ក្នុងការនាំចេញកសិផល បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែក ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីជួយជំរុញវិស័យកែច្នៃ វេចខ្ចប់ឲ្យមានការរីកចម្រើនដើម្បីធ្វើការនាំចេញកសិផលនាពេលអនាគត។

 

ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានប្រព្រឹត្តទៅដោយរលូន ឯកឧត្តមរដ្ឋមន្រ្តីបានណៃនាំដល់អង្គភាពជំនាញធ្វើការសហការជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ឲ្យបានខ្ជាប់ខ្ជូន និងមានប្រសិទ្ធភាព មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព។ ឯកឧត្តមរដ្ឋរដ្ឋមន្រ្តីក៏បានឯកភាពលើសំណើរបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួនទៀតដែលមានបំណងមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...