ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៧ កញ្ញា ២០១៩ 2306

នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនេះ លោកស្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដែលឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងនិរន្តរភាព។ ឆ្លៀតយកឱកាសនេះ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះគឺដើម្បីស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយ WB ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួចមកហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ដោយឡែក ជំនួបជា មួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ទាក់ទងការអនុវត្តគម្រោង លទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយហិរញ្ញប្បទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានវាយតម្លៃលើសមិទ្ធផលរបស់គម្រោងដែលអន្តរក្រសួងបានអនុវត្ត ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ លើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។ គម្រោងបានធ្វើឲ្យសហគមន៍បានប្រើប្រាស់ដីក្នុងទិសដៅ បង្កើនផលិតភាពផលិតកម្មកសិកម្ម ជួយលើកស្ទួយកម្រិតជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ដោយទទួលបានសេវាសាធារណ និងអប់រំ ប្រកបដោយគុណភាព។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោកដែលកន្លងមកបានជួយគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម។ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យកសិកម្មមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយផលិតស្បៀងលើសពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍវិស័យមួយនេះដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០និងឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យធនាគារជួយគិតគូពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីៗបន្ថែមទៀតឲ្យស្របតាមតម្រូវការ ស្ថានភាព និងគោលដៅជាក់ស្តែងរបស់ក្រសួងដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។ លោកមានសុទិដ្ឋិនិយមថា កិច្ចការទាំងអស់នេះអាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតចូលរួមយ៉ាងសកម្ម និងពេញលេញ ដោយឈរលើស្មារតីទទួលខុសត្រូវ និងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនខាងលើ
ដោយហេតុផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលការងារនេះទាមទារឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរបច្ចេកវិទ្យាសមស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើកសិពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។ កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះ កសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាចធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃបន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមមានតម្លៃ ប្រើប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។ ភ្ជាប់ទៅហ្នឹងការប្រែប្រួលនេះ លោកស្រីបានស្នើឲ្យគ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល និងវិស័យឯកជនចូលរួមដាក់ចេញនូវគោលនយោបាយ ទិសដៅ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកប ដោយចីរភាព និងនិរន្តរភាព។
ចុងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថានឹងបន្តសហការគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀតស្របតាមកំណើរសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផលដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...