ជំរុញ​ការធ្វើ​កសិកម្ម​បង្ហាញជូន​កសិករ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2366

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាស់តឿន មន្ត្រី​ជំនាញ ​និង​មន្ត្រី​កសិកម្ម​ថ្នាក់​ខេត្ត ជំរុញ​ការធ្វើ​បង្ហាញ​នូវ​ពូជស្រូវ​ទាំង១០មុខ និង​ដំណាំផ្សេងៗ ដើ​ម្បើ​ឲ្យ​កសិករ​ ពង្រីក​បាន​នូវ​ផលិតភាព​របស់ខ្លួន ​ឆ្លើយតប​ទៅនឹង​គោ​នយោបាយ​ របស់​ក្រសួង​ ក៏​ដូច​រាជរដ្ឋាភិបាល។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​កសិករ​ចំនួន​ជាង១០០គ្រួសារ ​នៅ​ឃុំ​សាលា​ និង​ឃុំ​ពពេល ស្រុក​បរិបូរណ៍ កាលពី​ចុង​សប្តាហ៍​នេះ​ថា ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួច​ត្រូវតែ​ប្រញាប់​ភ្ជួរដី ​លុប​គល់​ជញ្ជ្រាំង ​ហើយ​បង្វែរ​ផ្ទៃដី​នេះ​ ទៅ​ដាំ​ដំណាំ​ផ្សេងទៀត ដែល​ត្រូវការ​ទឹក​តិច។

ធ្វើបែបនេះ​គឺជា​ការពិធ​កម្ម​មួយ ​លើ​ផ្ទៃដី​ដែលមាន​ស្រាប់ និង​ដើ​ម្បើ​បង្កើន​ចំណូល​ សម្រាប់​គ្រួសារ។ ឯកឧត្តម​រដ្ឋមន្ត្រី​ បន្តទៀតថា ការ​ភ្ជួរ​ដី​លុប​គល់ ជញ្ជ្រាំង​ក៏​ជាការ​បង្កើន​គុណភាព​ដី​ផងដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ឲ្យ​កសិករ​ប្តូរ​ពូជ មកប្រើប្រាស់​ពូជស្រូវ​ទាំង១០មុខ ដែល​រាជរដ្ឋាភិបាល​ បានសម្រេច​ដើ​ម្បើ​ធ្វើ​ការដាំដុះ​សម្រាប់​ទីផ្សារ​ក្នុង​ និង​នាំ​ចេញទៅ​ក្រៅប្រទេស។

ប្រធាន​មន្ទីរ​កសិករ​ខេត្ត ​ត្រូវ​ជំរុញ​ការចែក​ពូជស្រូវ​ទាំង១០មុខ​ និង​ធ្វើ​បង្ហាញជូន​កសិករ​ផងដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​បន្តទៀតថា​ អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​សាកវប្បកម្ម​ និង​ដំណាំ​រួមផ្សំ ​ត្រូវ​ប​ញ្ចូ​ន​អ្នកបច្ចេកទេស ​ឲ្យ​ចុះ​មកជួយ​បណ្តុះបណ្តាល​ ក្នុងការ​អនុវត្តន៍​បច្ចេក​ទេសថ្មីៗ ការធ្វើ​ពូជស្រូវ​ទាំង១០ ការដាំដុះ​ដំណាំផ្សេងៗ ដោយ​នាំ ​ទាំង​ពូជ​មក​ផង ​និង​ធ្វើ​បង្ហាញ​ ឲ្យ​កសិករ​បានឃើញ​ និង​ចូលរួម។

គួរ​រំ​លឹ​ង​ផង​ថា ពូជស្រូវ​ទាំង១០មុខ​នេះ​ មានៈស្រូវស្រាល​ មិន​ប្រកាន់​រដូវ​ចំនួន៣ គឺ​សែន​ពិដោ IR66 និង​ជលសា។ ស្រូ​វកណ្តាល​មាន​ចំនួន៤គឺ ស្រូវ​ផ្ការំដួល ផ្កា​រមៀត ផ្កា​រំដេង និង​ផ្កា​ច័ន្ទ​សែ​នស។ ស្រូវធ្ងន់​ចំនួន ៣គឺ CAR4 CAR6 និង​រាំង​ជ័យ។ នៅ​ទីកន្លែង​ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ទៅនេះ គឺ​កសិករ​កំពុង​ធ្វើស្រែ​ ដោយ​អនុវត្តតាម ប វ ស ។

តាមរយៈ លទ្ធផល​បណ្តោះអាសន្ន ​គិត​មក​ត្រឹម​ថ្ងៃទី១០ ខែធ្នូ​នេះ ទិន្នផល​ស្រូវ​ជា​មធ្យម របស់​ខេត្តកំពង់ឆ្នាំង គឺ​ចំនួន២,៩១៨តោន ក្នុង​មួយ​ហិកតា។ ពេលនេះ​ធ្វើ​ស្រូវប្រាំង​អនុវត្តន៍ ចំនួន៣១,៥០ហិកតា ក្នុង​ផែនការ​ចំនួន២៣ ពាន់​ហិកតា។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​រំលឹកថា កសិករ​ឲ្យ​ប្រឹងប្រែង​ព្យាយាម ទើប​អាច​ជំរុញ​បាន​នូវ​ផលិតភាព​កសិកម្ម​ ការ​ទទួលបាន​នូវ​ចំ​ណូល​កាន់តែច្រើន ​ខណៈឱ​កាស​បាន​មកដល់។ ពោលគឺ​ចាប់ផ្តើម​ពី​ការដាំដុះ ដំណាំផ្សេងៗ នៅ​ជុំវិញ​ផ្ទះ​ដោយ​មិនត្រូវ​ទុក​ដី ​ឲ្យ​នៅ​ទំនេរ ការចិញ្ចឹម​សត្វ​កា​ចិញ្ចឹម​ត្រី។ល៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...