ស្រុក​ព្រៃកប្បាស​ធ្វើ​ស្រូវ​យឺត​ជា​ស្រុក​ដទៃទៀត​ក្នុង​ខេត្ដ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 3069

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រី ក្រសួង​កសិកម្ម បាន​មាន​ប្រសា​ស​ន៏​ថា ស្រុក​ព្រៃកប្បាស​ធ្វើស្រែ​យឺត​ជាងគេ បើ​ធៀប​ជាមួយ​ស្រុក​ដទៃទៀត ​ក្នុង​ខេត្ដ​តាកែវ​ដូចគ្នា។ ឯកឧត្ដម​អំពាវនាវ​ ឱ្យ​កសិករ​យក​ចិ​ត្ដ​ទុកដាក់ ​ដល់​ការ​បង្វែរ​ដី ​ទៅ​ដាំ​ដំណាំ​ដែល​ត្រូវការ​ទឹក​តិច​ដើម្បី​បំពេញ​ចំណូល​បន្ថែម។

ខណៈ​នៃ​ការពិនិត្យ​ស្ថានភាព ​បង្កបង្កើនផល ​នៅ​តំបន់​រាំងស្ងួត​ នៅក្នុង​ឃុំ​តាំង​យ៉ាប និង​ពិនិត្យ​ស្ថ​សកម្មភាព​បូមទឹក ​សង្គ្រោះ​ស្រូវវស្សា​​ នៅក្នុង​ឃុំ​ពោ​ធិ៏​រំចាក ឃំ​ស្នោរ និង​ឃុំ​បាន​កាម​និង​ជួប​ជាមួយ​ប្រជាកសិករ ៧៦គ្រួសារ ​នៅ​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស​ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឯកឧត្ដម​រដ្ឋមន្ដ្រី ក្រសួង​កសិកម្ម​ បាន​ថ្លែងថា​ស្រុក​ព្រៃកប្បាស​ បើ​ប្រៀបធៀប​ទៅនឹង១០ស្រុក​ទៀត ​ក្នុង​ខេត្ដ​តាកែវ​ ល្បឿន​បង្កបង្កើនផល​ នៅ​យឺត​ជាងគេ ។ គិត​ត្រឹម​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ អនុវត្ដ​បាន​លើ​ផ្ទៃដី១១.៥៧៩ហិកតា​ លើ​ផែនការ១៦.៨០០ហិកតា​ស្មើនឹង៦៨,៩២ភាគរយ ។

ជាមួយនឹង​ការលើកឡើង​នេះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បញ្ជា​ ឱ្យ​កង​អន្ដរា​គម​ន៏​ម​ របស់​អគ្គនាយកដ្ឋាន​កសិកម្ម ​នាំយក​ម៉ាស៊ីនបូមទឹក ​មុខកាត់៣តឹក​ ចំនួន២គ្រឿង​ទៀត ដើម្បី​ដាក់​បូម​សង្គ្រោះ​បន្ថែម និង​សុំឱ្យ​ប្រជាកសិករ​ មេ​ត្ដា​ជួយ​ស្ដារ​ និង​បា​ស្មៅ​ចេញពី​ប្រលាយទឹក​ធ្វើយ៉ាងណា ​ឱ្យបាន​ទឹក​ចូលដល់​ស្រែ​ស្ទូង​ជួយសង្គ្រោះ​សន្ទូង​បាន។

ឯកឧត្ដម ​ក៏​សុំឱ្យ​ពង្រឹង​ភ្លឺស្រែ ដើម្បី​ទប់ទឹក​ចិញ្ចឹម​ស្រូវ។ ឯកឧត្ដម​បញ្ជាក់ថា មានទឹក​ទើប​មាន​ស្បៀង បើ​អត់​ទឹក​គឺ​គ្មាន​ស្បៀង ។ កសិករ​ត្រូវ​ប្ដូរ​ពូជ​មក​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ ហើយ​លោក​ប្រធាន​មន្ទីរ​ការិយាល័យ​កសិក​ម្ម​ស្រុក​ សាកល្បង​ខួងអណ្ដូង​ ដើម្បី​ឱ្យបាន​ទឹក​ក្រោម​ដី​មក​ស្រោចស្រព។

មន្ដ្រី​កសិកម្ម​ ត្រូវ​ចុះ​ពិនិត្យ​រកមើល​កសិករ​ស្ម័គ្រចិត្ដ​ ដើម្បី​យក​ឧ​បករ​ណ៏​អូស​សាប​គ្រាប់ពូជ​ មក​ធ្វើ​បង្ហាញ​ពី​ការកាត់បន្ថយ​ពូជ​ដោយ ប្រើ​ពូជ​ត្រឹម៦០-១០០គីឡូក្រាម​ក្នុង​មួយ​ហិកតា រួច​អញ្ជើញ​កសិករ​ផ្សេងទៀត​ មក​ចូលរួម​មើល​ ដែល​កន្លងមក​ប្រជាកសិករ​ នៅក្នុង​តំបន់​នេះ​ ធ្លាប់ប្រើ​ពូជ​អស់ពី៣០-៣៥តៅ​សម្រាប់​ស្រូវពង្រោះ​ក្នុង១ហិកតា ។

ដើម្បី​រួម​សង្គ្រោះ​ស្រូវវស្សា ​ឱ្យបាន​ទាន់ពេលវេលា និង​ដោះស្រាយ​សំណូមពរ​ប្រជាកសិករ​នៅ​ទីនោះ​ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​បានប្រកាស​ជួន​ប្រេង​ម៉ា​ហ្ស៊ូ​ត​ សម្រាប់​បូមទឹក​សង្គ្រោះ​ចំ​នួ៨៥០លីត្រ​ ក្នុង១ឃុំ មាន​ឃុំ​ពោ​ធិ៏​រំចាក ឃុំ​ស្នោរ និង​ឃុំ​បាន​កាម ដែល​ក្នុងនោះ​ឯកឧត្ដម​ បាន​ឧ​ត្ថ​ម្ភ​ប្រេង​ម៉ា​ហ្ស៊ូ​ត​ចំនួន១.៥០០លីត្រ លោក​ឈិ​ត សុខុន បាន​ឧ​ត្ថ​ម្ភ​ប្រេង​ម៉ា​ហ្ស៊ូ​ចំនួន៣០០លីត្រ​ និង​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ដ​តាកែវ​បាន​ឧ​ត្ថ​ម្ភ​ប្រេង​ម៉ា​ហ្ស៊ូ​ត​ចំនួន៧៥០លីត្រ៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...