អង្ករ​នាង​អំ​និង​ការ​បារម្ភ​ខ្លាច​បាត់​បង់​ពូជ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3627

អង្ករ​នាង​អំ គឺ​ជា​អង្ករ​មួយ​ប្រភេទ​ដែល​ស្រាវជ្រាវ​រក​ឃើញ​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​ផ្ទាល់​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ដែល​មាន​ក្លិន​ក្រអូប​ប្រហើរ​និង​មាន​រសជាតិ​ឆ្ងាញ់​ក្រអួន ហើយ​មាន​ទម្ងន់​ធ្ងន់​ជាង​អង្ករ​នានា​ទៀត​ផង។

នាង​អំ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​យាយ​អំ ក្នុង​ជន្មាយុ ៨៤​ឆ្នាំ បាន​រៀបរាប់​ដោយ​សម្ដី​ញ័រៗ​នៅ​លើ​ផ្ទះ​របស់​ចៅ​ឲ្យ​ដឹង​ពី​ប្រវត្តិ​ខ្លះៗ​របស់​អង្ករ​នាង​អំ​នេះ​ថា ពេល​ចេញ​ពី​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​មក លោក​យាយ​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ដូច​គេ​ដូច​ឯង​នៅ​ក្នុង​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ។

នៅ​ថ្ងៃ​មួយ​នា​សម័យ​គេ​កាប់​ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​ក្នុង​ទសវត្សរ៍​ប្រមាណ​ជា​ទី​៨០ ក្រោយ​ការ​ប្រមូល​ផល​ស្រូវ​ចម្ការ​អស់​ហើយ នាង​អំ ឬ​យាយ​អំ បាន​ឃើញ​ស្រូវ​មួយ​គុម្ព​នៅ​ជាយ​ចម្ការ​ដោយ​មាន​គ្រាប់​ប្លែក​ពី​ស្រូវ​ដែល​បាន​ច្រូត​ហើយ ហើយ​ក៏​បូត​យក​គ្រាប់​ស្រូវ​នោះ​បាន​ប្រមាណ​មួយ​ទូក​ដៃ ខ្ចប់​នឹង​ក្រណាត់​តូច​យ៉ាង​ស្អាត​យក​ទៅ​រក្សា​ទុក។ លុះ​ដល់​រដូវ​សាប​ព្រោះ​ក៏​យក​ទៅ​ដាំ​ដុះ​លើ​ដី​ដាច់​ដោយឡែក ក្រោយ​មក​ប្រមូល​ផល​បាន​ប្រមាណ​មួយ​ល្អី​តូច ហើយ​ក៏​សាប​ព្រោះ​បន្ត​ទៀត​ដោយ​ការ​ដណ្តាំ​បាយ​សាកល្បង ឃើញ​ថា​ពូជ​ស្រូវ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ក្រអូប​ទៀត។

 

យាយ​អំ​បាន​មាន​ប្រសាសន៍​ថា ៖ «...ស្រូវ​ខ្ញុំ​ច្រូត​អស់​មួយ​សា​ហើយ ដល់​ខ្ញុំ​ទៅ​ឃើញ​មួយ​គុម្ព ៤​-​៥​កួរ ខ្ញុំ​ទៅ​ឃើញ​ទៅ ខ្ញុំ​ថា យី!​ស្រូវ​នេះ​ល្អ​ណាស់ ទុក​ពូជ! យក​ទៅ​សាប សាប​រួច​យក​ទៅ​ស្ទូង ច្រូត​បាន​មួយ​ល្អី...»។

 

 

យាយ​អំ​តាំង​ពី​ថ្ងៃ​នោះ​មក​ក៏​ផ្សព្វផ្សាយ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​ចែក​រំលែក​ពូជ​ជូន​អ្នក​ស្រុក​ម្នាក់​បន្តិចៗ​ឲ្យ​ធ្វើ​ការ​សាកល្បង ដែល​រហូត​ប្រមាណ ១០​ឆ្នាំ​ក្រោយ​មក អង្ករ​នាង​អំ​ត្រូវ​បាន​ទទួល​ស្គាល់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ឃុំ ហើយ​ក៏​ល្បី​សាយភាយ​មក​ដល់​ទីរួម​ខេត្ត​ទៀត ដែល​មក​ទល់​ពេល​នេះ​លោក​យាយ​ចង់​ឲ្យ​កូន​ចៅ​បន្ត​ពូជ​ស្រូវ​នេះ​ដោយ​បន្សុទ្ធ​ពូជ​ឲ្យ​បាន​ល្អ​កុំ​ឲ្យ​បាត់​គុណភាព​ដើម​ដែល​គេ​បាន​យក​ឈ្មោះ​លោក​យាយ​ទៅ​ដាក់​ជា​សម្គាល់​ពូជ​នោះ។

យាយ​អំ​បាន​បញ្ជាក់​ថា ៖ «យើង​ដាស់តឿន​កូន​ចៅ​ដាក់​(ឈ្មោះ)​ហ្នឹង ថា​បើ​គេ​ដាក់ រើស​ឲ្យ​សុទ្ធ រើស​ឲ្យ​ល្អ​ណា៎! មិន​ដឹង​ដាក់​ថា​ម៉េច? មិន​ដឹង​ដាក់​ថា យាយ មិន​ដឹង​ដាក់​ថា នាង បើ​នាង​ក៏​មិន​ខុស​អី​ដែរ!»។

ក្នុង​ការ​បន្សុទ្ធ​ពូជ​ត្រូវ​បាន​អ្នកស្រី សារ៉ែម ចៅ​ស្រី​ប្រសា​របស់​យាយ​អំ បញ្ជាក់​ថា ស្រូវ​នាងអំ​សុទ្ធ​មិន​ត្រឹម​តែ​ក្រអូប​ជា​អង្ករ​ទេ គឺ​ក្រអូប​ទាំង​ពី​ដើម​ទៀត​ផង ៖ «បាន​ប្រហែល​ជា​មួយ​ចង្អុល​ដៃ​ហ្នឹង​មាន​ក្លិន​ហើយ ក្លិន​ឈ្ងុយ​ក្រអូប​តែម្ដង ដុះ​ចេញ​កាល​ណា​មក​គឺ​ក្រអូប​អ៊ីចឹង​តែម្ដង។ ដូច​ថា យើង​ដើរ​តាម​ភ្លឺ​ស្រែ បើ​ពេល​វា​ចេញ​ផ្កា​ចេញ​អី​មក ផើម​អី​មក គឺ​ធុំ​ក្លិន​ភាយ​អ៊ីចឹង​តែ​ម្ដង។ យើង​សម្លឹង​មើល កន្លែង​ហ្នឹង​មាន​ដាក់​ស្រូវ​យាយ​ហើយ! ដល់​មើល​ទៅ​ឃើញ​មែន អ៊ីចឹង​មាន​តែ​ស្រូវ​យាយ​ដែល​មាន​ក្លិន​តាំង​ពី​ដុះ​រហូត​មក...»។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា មាន​អ្នក​ក្រៅ​ស្រុក​និង​តាម​ខេត្ត​មួយចំនួន​បាន​សាកល្បង​យក​ពូជ​នេះ​ទៅ​ផលិត តែ​ពុំ​ទទួល​ស្គាល់​លទ្ធផល​ដូច​ការ​អះអាង​នោះ​ឡើយ ដែល​អ្នក​ស្រី សារ៉ែម អះអាង​ថា ពូជ​ស្រូវ​នេះ​បើ​ប្រើ​ជី​គីមី​វា​នឹង​បាត់​គុណភាព​ហើយ។

អ្នកស្រី សារ៉ែម បាន​ឲ្យ​ដឹង​ថា ៖ «ផល​គួរសម​ដែរ ខ្ញុំ​ដាក់​រាល់​ឆ្នាំ ដាក់​ជី​អាចម៍​គោ​គឺ​ល្អ​តែម្ដង។ បង​ប្អូន​ខាង​ម៉ែ​ខ្ញុំ​ហ្នឹង​គាត់​យក​ទៅ​ក្រោម គាត់​សាកល្បង​មើល ខាង​កំពត ខាង​តាកែវ​ហ្នឹង គេ​ថា ទៅ​ដល់​ហ្នឹង​គេ​ប្រើ​ជី​គីមី ដល់​រួច​ទៅ​គេ​ថា ស្រូវ​ហ្នឹង​អត់​ក្រអូប​ទេ គេ​ថា​ភូត បាត់​ក្លិន​ហើយ​រឹង​ទៀត គេ​ថា​អត់​ក្រអូប​ផង។ គាត់​ធ្លាប់​ហូប​បាយ​នៅ​ហ្នឹង​ឆ្ងាញ់ គាត់​ថា ឆ្ងាញ់​ណាស់​សុំ​ពូជ​យក​ទៅ...»។

លោក ហ៊ុំ សាគុណ តំណាង​អង្គការ​អភិវឌ្ឍន៍​សហគមន៍ (CCD) បាន​សម្តែង​កង្វល់​ថា លោក​បាន​សង្កេត​ឃើញ​ថា ពូជ​ស្រូវ​នាង​អំ​នេះ​ត្រូវ​បាន​ឈ្មួញ​មួយចំនួន​បាន​យក​ទៅ​លាយ​ជាមួយ​អង្ករ​ប្រភេទ​ផ្សេង​ដើម្បី​លក់ ហើយ​ក៏​មាន​យក​ស្រូវ​នេះ​ទៅ​បង្កាត់​ជាមួយ​ស្រូវ​ផ្សេង​បង្កើត​ពូជ​ថ្មី​ធ្វើ​ឲ្យ​បាត់​ក្លិន​ដើម បាត់​គុណភាព និង​បាត់​ប្រភព​ទៀត​ផង។

លោក ហ៊ុំ សាគុណ បាន​ថ្លែង​ថា ៖ «យើង​បាន​សហការ​គ្នា​ជាមួយ​នឹង​ក្រុម​ការងារ ពិសេស​ជាង​គេ​ក្រុម PSDD ខេត្ត។ យើង​មាន​បង្កើត​ក្រុម​បន្សុទ្ធ​ពូជ បាន​ន័យ​ថា យើង​ចង់​រក្សា​គុណ​តម្លៃ​វា​ឲ្យ​វា​នៅ​ដដែល។ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ត្រង់​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គិតគូរ​អំពី​សិទ្ធិ ខ្ញុំ​ជឿជាក់​ថា អា​ហ្នឹង​វា​នឹង​អាច​បាត់បង់ ពីព្រោះ​ឥឡូវ​គេ​បាន​យក​ពូជ​ហ្នឹង​មួយចំនួន​ទៅ​បង្កាត់​ជាមួយ​នឹង​ពូជ​អី​ផ្សេងៗ វា​ទៅ​ជា​ចេញ​មួយ​ទៀត គឺ​រំដួល។ រំដួល​ចេញ​មក​ភ្លឺ​ជាង​ហ្នឹង ល្អ​ជាង​ហ្នឹង ក្លិន​អី​ប្រហាក់​ប្រហែល​គ្នា។ ហ្នឹង​ដោយសារ​យើង​អត់​មាន​ច្បាប់​ដើម្បី​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​សិទ្ធិ​បញ្ញា​របស់​គាត់។ អ៊ីចឹង​បើ​សិន​ជា​រដ្ឋាភិបាល ភ្នាក់ងារ​រដ្ឋ ឬ​ជំនាញ ជួយ​អន្តរាគមន៍​ទៅ​លើ​អង្គការ​ដែល​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង ខ្ញុំ​ជឿជាក់​ថា យាយ​អំ នឹង​មាន​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ»។

សហគមន៍​កសិកម្ម​ដែល​ពង្រឹង​ដោយ​អង្គការ CCD កំពុង​បន្សុទ្ធ​ពូជ​អង្ករ​នាង​អំ​នេះ ដោយ​ធ្វើ​ស្រែ​ដាច់​ដោយ​ឡែក បាន​បញ្ជាក់​ថា ស្រូវ​នាង​អំ​ដើម​វា​មាន​ក្រវាត់​ចិញ្ជៀន​ពណ៌​ក្រហម​នោះ​គឺ​សុទ្ធ​ហើយ ប្រើ​ជី​ធម្មជាតិ​ទើប​មាន​ក្លិន​ក្រអូប​ហើយ​ទន់ ឯ​ទម្ងន់​ក្នុង ១០០​គីឡូក្រាម ធ្ងន់​លើស​ពី​អង្ករ​ផ្សេង​ពី ៨​គីឡូក្រាម ទៅ ១៥​គីឡូក្រាម។

លោក លាង សេង អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​បញ្ជាក់​ថា មន្ទីរ​កសិកម្ម​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ការពារ​ពូជ​នេះ​ហើយ ដែល​តាម​លក្ខណៈ​ពូជ​ស្រូវ​នេះ​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ភូមិសាស្ត្រ​ក្នុង​ការ​ដាំ​ដុះ​និង​ការ​ប្រើ​ជី​ផងដែរ។

លោក លាង សេង បាន​អះអាង​ថា ៖ «ពាក់ព័ន្ធ​នឹង​ពូជ​នេះ​គឺ​គម្រោង​ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​បាន​គិតគូរ​សម្រាប់​គាត់​ហើយ គឺ​ថា យើង​មាន​ក្រុម​ដើម្បី​បន្សុទ្ធ​ពូជ ហើយ​នៅ​ខែ​១​នេះ យើង​នឹង​អញ្ជើញ​ឯកឧត្ដម​អភិបាល​ខេត្ត​ដើម្បី​ធ្វើ​ការ​ប្រគល់​ថវិកា​មួយចំនួន​និង​សម្ភារៈ​ដើម្បី​ជូន​សហគមន៍​ហ្នឹង។ មន្ទីរ​កសិកម្ម​បាន​គិតគូរ​ហើយ បូក​នឹង​អង្គការ​ដើម្បី​ធ្វើ​ការ​ផលិត​ពូជ ធ្វើ​ការ​សហការ​គ្នា​ទៅ​ជួយ​ស្រូវ​នាង​អំ​នៅ​ក្នុង​ភូមិ​ហ្នឹង។ ទី​១ ឲ្យ​បាន​ស្រូវ​ហ្នឹង​ក្លាយ​ជា​ស្រូវ​សរីរាង្គ ជា​ស្រូវ​ដែល​គ្មាន​ជាតិ​គីមី ទី​២ ពូជ​យើង​ព្យាយាម​ធ្វើ​ម៉េច​កុំ​ឲ្យ​វា​ក្លាយ​ច្រើន ហើយ​ឈាន​ទៅ​ដល់​ការ​សម្រិត​ពូជ​ឲ្យ​គាត់​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ក្រោយ»។

យាយ​អំ​មាន​កូន ៧​នាក់ សុទ្ធ​តែ​ប្រុស ដែល​បច្ចុប្បន្ន​នៅ​រស់​តែ​កូន​ច្បង​ម្នាក់​គត់ ដែល​មាន​អាយុ ៦០​ឆ្នាំ​ហើយ ហើយ​កំពុង​បន្សុទ្ធ​ពូជ​នាង​អំ​នេះ​ដោយ​រួម​ទាំង​បណ្តាញ​សហគមន៍​សហការ​ជាមួយ​ជំនាញ​កសិកម្ម​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...