វេទិកាសាធារណៈដ៏សំខាន់មួយស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៩ 229

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំវេទិកាសាធារណៈដ៏សំខាន់មួយស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍ សមាជិក សមាជិកាប្រមាណ ៤០០នាក់។ វេទិកានាពេលនេះមានគោលបំណងដើម្បីបង្កើតឱកាសឲ្យសមាជិក សមាជិកាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរ ឬចែករំលែកបទពិសោធន៍ ត្រួតពិនិត្យ តាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈមនានាដែលបាននិងកំពុងជួបប្រទះក្នុងការអនុវត្តការងារវិស័យកសិកម្មកន្លងមក និងនៅចុងបញ្ចប់នៃវេទិកាសមាជិកអាចយកបទពិសោធន៍ល្អ យន្តការនៃការដោះស្រាយបញ្ហាជាប្រព័ន្ធ ជារបៀប តាមលក្ខណៈបច្ចេកទេស និងតាមនីតិវិធីច្បាប់ត្រឹមត្រូវ ច្បាស់លាស់ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
បន្ទាប់ពីឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានសុន្ទរកថាស្វាគមន៍រួចមក ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកានៃអង្គវេទិកាដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួម និងចែករំលែកមេរៀនល្អៗសម្រាប់ជាទុនទាំងផ្នែកទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ម៉្យាងវិញទៀត លទ្ធផលក៏ដូចជាវិធានការដែលទទួលបាននាពេលនេះគឺជាយន្តការតាមដាន ត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយក៏ជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រើប្រាស់ជាចលកររុញឲ្យវិស័យកសិកម្មវិវឌ្ឍន៍រីកចម្រើនថែមទៀតឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចារណ៍ក្នុងស្រុក ជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ជូនអង្គវេទិកាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់វិស័យកសិកម្មជាវិស័យអាទិភាព ព្រោះវិស័យនេះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ពិសេសផ្ដល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម និងជាប្រភពចំណូលជាតិដ៏សំខាន់ ដែលទទួលបានពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្មចូលទៅក្នុងទីផ្សារជាតិ និងអន្ដរជាតិ។ ក្នុងនោះមានអនុវិស័យសំខាន់ៗមួយចំនួនដែលឯកឧត្តមរដ្ឋមន្រ្តីបានរំលេចឲ្យអង្គវេទិកាចាប់អារម្មណ៍គឺទី១- អនុវិស័យផលិតកម្មកសិកម្ម (ដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម បន្លែ និងឈើហូបផ្លែ។ល។) ទី២- អនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ទី៣- អនុវិស័យជលផល ទី៤- អនុវិស័យព្រៃឈើ និងទី៥- អនុវិស័យកៅស៊ូ។
 
ជាការពិត អនុវិស័យទាំងអស់នេះបាននិងកំពុង ធ្វើការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការក្នុងស្រុក ទៅជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ ជាក់ស្តែងក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបាន ១០,៨លានតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន ចេកអំបូងលឿងជាង ១ម៉ឺនតោន ស្វាយកែរមៀតប្រមាណជាង ១ម៉ឺនតោន ហើយថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង ៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ដោយឡែក ការអនុវត្តផលិតកម្មកសិកម្មត្រូវបានផ្លាស់ប្តូរពីការប្រើសត្វពាហនៈ មកការប្រើគ្រឿងយន្តកសិកម្មវិញ ការប្រើប្រព័ន្ធដំណក់ទឹក និងផ្ទះសំណាញ់ក្នុងផលិតកម្មបន្លែ ហើយប្រជាកសិករបានក្លាយជាកសិពាណិជ្ជករ សហគមន៍កសិកម្មកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជា មានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បាននិងកំពុងផ្ដល់សេវាកម្មបច្ចេកទេសថ្មីៗ និងជំនាញទីផ្សារដល់អ្នកផលិតយ៉ាងសកម្ម រីឯវិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមក៏ត្រូវបានលើកកម្ពស់ ក្រុមហ៊ុនឯកជនបានខិតខំកែច្នៃកសិផល។ ក្រសួងបាននិងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ។
 
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកបញ្ហាដែលវិស័យនេះ កំពុងជួបប្រទះដូចជា៖ ផលិតភាពនៅមានកម្រិតទាបទាំងបរិមាណ និងគុណភាព ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ យន្តការសម្រួលការនាំចេញនៅមិនទាន់មានភាពប្រទាក់ក្រឡា ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗទៅដល់កសិករ និងសហគមន៍ដែលនៅឆ្ងាយនៅមានកម្រិត កង្វះយន្តការផ្សារភ្ជាប់ទីផ្សារជាមួយនឹងផែនការដាំដុះនិងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់រឹងមាំ កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារ កង្វះផែនការដាំដុះ ការកំណត់តំបន់ដាំដុះឱ្យត្រូវតាមសក្តានុពលដី កង្វះហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ប្រព័ន្ធស្រោចស្រពនៅពុំទាន់បានគ្របដណ្តប់លើផ្ទៃដីដាំដុះ ការដាំដុះនៅមានការពឹងពាក់លើទឹកភ្លៀង។ល។ ភ្ជាប់ជាមួយបញ្ហាទាំងអស់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះជាបន្តបន្ទាប់ ជំហានៗជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគមន៍ វិស័យឯកជន ហើយលោកស្នើសុំភាគីគ្រប់ពាក់ព័ន្ធបន្តសហការឲ្យបានពេញលេញ ចូលរួមរិះរកវិធានការ ឬមធ្យោបាយ គ្រប់បែបយ៉ាងដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនឡើងថែមទៀត។
 
ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនេះ សមាជិក សមាជិកាបានចែលរំលែកបទពិសោធន៍ ចោទសួរ ផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយទាក់ទងនឹងប្រធានបទទី១- ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ ទី២- បញ្ហារោងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គីសនី ទី៣- ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទី៤- បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាបណ្ណបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ទី៥- វិធានការការពារគុណភាពដី ទី៦- ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម ទី៧- វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វិច ទី៨- វិស័យជនផល វារីវប្បកម្ម បទល្មើសនេសាទ និងវិធានការ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...