ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិទ្វេភាគីជាមួយ ឯកឧត្តម អូហ្សាតូ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន

ចេញ​ផ្សាយ​ ១២ តុលា ២០១៨ 2485

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន រួចមក នៅវេលាម៉ោង ១៧:០០ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិទ្វេភាគីជាមួយ ឯកឧត្តម អូហ្សាតូ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន។

ឯកឧត្តម អូហ្សាតូ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា និងជប៉ុន ជាប្រទេសដែលមានទំនាក់ទំនងល្អនឹងគ្នា និងតែងតែមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ជាក់ស្តែងជំនួបពិភាក្សានាពេលនេះ បង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គមនាពេលកន្លង។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើឲ្យរដ្ឋាភិបាលជប៉ុនបន្តការគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ព្រោះអត្រាកសិករធៀបនឹងចំនួនប្រជាជនសរុបនៅមានកម្រិតខ្ពស់ ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចកំពុងមានការស្ទុះឡើងថេរប្រមាណ ៧ភាគរយប្រចាំឆ្នាំ ក្នុងទស្សវត្សចុងក្រោយនេះ ដែលជាកង្វល់សម្រាប់វិស័យកសិកម្ម ជាពិសេសកសិករដែលមានផ្ទៃដីដាំដុះតូច។ ដូចនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យមានការគិតគូរល្អិតល្អន់ក្នុងការជំរុញពិពិធកម្មកសិកម្ម និងជំរុញដល់កសិករខ្នាតតូចនិងមធ្យម កែប្រែពីការដាំដុះជាសួនដំណាំទៅជាការដាំដុះជាលក្ខណៈឧស្សាហកម្ម មានការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងជំងឺ ផ្តល់តម្លៃខ្ពស់ និងសមស្របទៅនឹងស្ថានភាពភូមិសាស្រ្ត។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានស្នើដល់រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រនូវអ្នកជំនាញបច្ចេកទេសក្នុងការសិក្សាអំពីស្ថានភាពភូមិ សាស្រ្តនៅភាគខាងត្បូងទន្លេសាប ជាពិសេសផ្នែកខ្ពង់រាប ពាក់ព័ន្ធទៅនឹងប្រភេទគុណភាពដី លទ្ធភាពបរិមាណទឹកសម្រាប់ស្រោចស្រព និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដើម្បីឲ្យក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបែងចែកប្រភេទដំណាំដែលមានភាពសមស្របទៅតាមតំបន់នីមួយៗ។

ជាការឆ្លើយតបទៅនឹងការលើកឡើង ក៏ដូចជាសំណើរបស់ភាគីកម្ពុជា ឯកឧត្តម អូហ្សាតូ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងពិនិត្យមើលនូវលទ្ធភាពក្នុងការអនុវត្តគម្រោង 2KR ជំហានថ្មី ដោយឡែកចំពោះសំណើសិក្សាពីការធ្វើពិពិធកម្មកសិកម្មនៅភាគខាងត្បូងទន្លេសាប ភាគីជប៉ុនសង្ឃឹមថានឹងមានលទ្ធភាពក្នុងការគាំទ្រដល់ដំណើរការនេះ។ លើសពីនេះ ឯកឧត្តម ក៏បានសន្យាថានឹងជំរុញឲ្យវិស័យឯកជន មកធ្វើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ជាពិសេសនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អូហ្សាតូ ក៏បានស្នើដល់កម្ពុជាគាំទ្រដល់គណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) ដែលពាក់ព័ន្ធដល់ការធ្វើនេសាទពូជត្រីបាឡែនប្រកបដោយចីរភាព។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានស្នើដល់កម្ពុជាគាំទ្រដល់ការជ្រើសរើស ទីក្រុងអូសាកា ជាទីតាំងសម្រាប់ពិពរណ៌ពិភពលោក ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោតនៅក្នុងខែវិច្ជិកាខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...