ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០១៨ 2429

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី ដែលពិធីនេះបានរៀបចំប្រារព្វនៅសណ្ឋាគារ Raffles Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។
ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូលពិសេសឯកឧត្តម ឯកអគ្គរដ្ឋទូត លោកស្រីនាយកទីភ្នាក់ងារស្វីស ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួមនិងផ្តល់ចំណាប់អារម្មណ៍ដ៏មានអត្ថន័យ និងបានថ្លែងអំណរគុណជូនចំពោះគម្រោង CAMBODIA HARVEST II របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងបន្លែ ផ្លែឈើកម្ពុជា (Cambodian Horticulture Project Advancing Income and Nutrition, CHAIN) របស់ទីភ្នាក់ស្វីសដើម្បីអភិវឌ្ឍនិងសហប្រតិបត្តិការ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំវេទិកានេះឡើង ដោយមានការចូលរួមពីស្ថាប័នសាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយអប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងសហគមន៍ដើម្បីចែកពីរំលែកបទពិសោធន៍ មេរៀនល្អៗ សក្តានុពលនៃអនុវិស័យសាកវប្បកម្មនិងដំណាំស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធដើម្បីកំណត់នូវអាទិភាពនៃបញ្ហានេះ និងរិះរកវិធានការដោះស្រាយប្រកបដោយតម្លាភាព ស័ក្តសិទ្ធភាព និងទាន់ពេលវេលាស្របតាមចក្ខុវិស័យនៃគោលនយោបាយលើការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម និងស្វាយចន្ទីនៅកម្ពុជាក្នុងក្របខ័ណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនវេទិកាសន្ទនានេះថាភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី” នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការបង្កើនផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូលសម្រាប់ជាយុទ្ធសាស្រ្តអភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទីនាពេលអនាគត។ ជាមួយកម្មវិធីនយោបាយយ៉ាងត្រឹមត្រូវ និងតាមរយៈកម្មវិធីកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេវាសាធារណៈ និងថាមពល គឺជាបរិយាកាសដ៏អនុគ្រោះសម្រាប់ការវិនិយោគ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត “ភាពជាដៃគូដ៏ឈ្លាសវៃ” រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនទាំងនៅក្នុងការអភិវឌ្ឍន៍ទូទៅជារួម និងទាំងនៅក្នុងកិច្ចការកែលម្អបរិយាកាសសម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា និយាយដោយឡែក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មនៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការអភិវឌ្ឍខែ្សចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវទីផ្សារ។ ដោយឡែកការប្រើប្រាស់ដីកសិកម្មមិនទាន់អស់សក្តានុពល យន្តការនៃការផ្តល់ព័ត៌មានទីផ្សារកសិកម្មដោយផ្សារភ្ជាប់នឹងផែនការដាំដុះនិងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់មានភាពរឹងមាំ ការវិនិយោគលើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។
MAFF Khy Vibolbotra:
ឈរលើមូលបញ្ហាខាងលើនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងប្រទេសផ្ដល់ជំនួយដើម្បីជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមជំរុញលើកកម្ពស់បង្កើនផលិតភាពដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី ទាំងគុណភាព សុវត្ថិភាពឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូលយកអស់ប្រាជ្ញាស្មារតីចំណេះដឹងនិងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសន្ទនាថ្ងៃនេះ និងជាពិសេសចំណុចសំខាន់ៗដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅនោះគឺ៖ ទី១-ការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបន្ថែមលើមន្ទីរពិសោធន៍គុណភាពសម្រាប់ការនាំចេញ ព្រមទាំងជំរុញការផលិត និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ទី២-បន្តជំរុញការរៀបចំ និងអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និង «ច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា»។ ទី៣-លើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញការវិនិយោគលើកសិផលដែលមានសក្តានុពលដូចជាស្រូវ ដំទ្បូងមី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈការរៀបចំយុទ្ធសាស្រ្តតាមមុខដំណាំនីមួយៗ។ ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឱ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មដែលមាន ថវិកាសរុបប្រមាណជាង ២៣ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...