មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩-២០២០ ក្រោមអធិបតិភាពឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២៥ មីនា ២០១៩ 2485

នារសៀលថ្ងៃសៅរ៍ ០៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩-២០២០ ក្រោមអធិបតិភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត និងមន្រ្តីរាជការប្រមាណជាង ៤៥០នាក់។ លោកស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសេចក្តីរាយការណ៍បូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពការងារទៅតាមអនុវិស័យនីមួយៗ និងបញ្ហាផ្សេងៗដែលបានជួបប្រទះក្នុងអំឡុងពេលកំពុងអនុវត្តការងារកន្លងមក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការបានល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមករហូតទទួលបានសមិទ្ធផលដ៏ធំធេងនាថ្ងៃនេះ។ លោកបន្តថា សមិទ្ធផលនេះពិតជាបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង និងបានចូលរួមលើកកម្ពស់ផលិតកម្មស្បៀងសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារនៅទូទាំងខេត្តកំពង់ចាម និងរាជធានីភ្នំពេញផងដែរ និងជាពិសេសបានរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ -២០២៣បានយ៉ាងល្អប្រសើរ។

ជាមួយនឹងសមិទ្ធផលដែលមន្ទីរសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា យើងព្រមទទួលយកថាការអនុវត្តការងារកន្លងមក ពិតជានៅមានភាពខ្វះខាត ឆកល្វែង និងមានបញ្ហាមួយចំនួនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួបរួមគ្នាជាឯកច្ឆធ្វើការដោះស្រាយបញ្ហាទាំងនោះឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាពស្របតាមឆន្ទ:របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួង និងជាពិសេសរបស់រាជរដ្ឋាភិបាល។ ដើម្បីឲ្យផែនការអនុវត្តការងារឆ្នាំ២០១៩-២០២០ ទទួលបានលទ្ធផលល្អប្រសើរ និងឆ្លើយតបតម្រូវការស្បៀងដែលចេះតែមានការកើនឡើងជាលំដាប់ទាំងបរិមាណ គុណភាព អនាម័យ និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងខេត្ត ក៏ដូចជារាជធានីភ្នំពេញ និងឈានទៅធ្វើការកាត់បន្ថយការនាំចូល ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះ ឬជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចតទៅ៖

ទី១. ត្រូវបន្តលើកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម តាមរយៈការបង្វែរទិសដៅពីការអភិវឌ្ឍន៍តាមបែប វិបុលវប្បកម្មទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ទី២. បន្តផ្ទេរបច្ចេកទេសទំនើបសមស្របតាមដំណាំស្រូវ បន្លែ សត្វ វារីវប្បកម្ម ធាតុចូលកសិកម្មផ្សេងៗឲ្យសមស្របតាមគុណភាពដី ប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។

ទី៣. ត្រូវបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់គុណភាពកសិផលប្រកបដោយការប្រកួតប្រជែង ធានាសុខុមាលភាពសាធារណៈ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត និងបង្កើនការផ្តល់សេវាពត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ និងទាន់ពេលវេលា។

ទី៤. ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថាយោងលើស្ថានភាពនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលកំពុងរាលដាលនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន មន្ត្រីពេទ្យសត្វទាំងអស់ជាពិសេសបណ្តាលខេត្តដែលជាប់ព្រំប្រទល់និងប្រទេសជិតខាងត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាង ក្នុងករណីថ្លោះថ្លោយដោយប្រការណាមួយ ប្រធានមន្ទីរ ជាប្រធានការិយាល័យពេទ្យសត្វត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ទី៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ និងត្រូវពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។

ទី៦. តាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសយោបល់របស់ប្រជាជន និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីតាមដានស្ថានការណ៍ ឬសភាពការណ៍ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយគួរមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិលនិងដៃគូទាំងអស់ដើម្បីយកមកពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី៧. បង្កើនការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថាមន្រ្តីត្រូវបន្តចុះជួយប្រជាពលរដ្ឋដោយស្មោះត្រង់ មានភាពទទួលខុសត្រូវខ្ពស់ ឲ្យបានទូលំទូលាយ។

 

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...