ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត

ចេញ​ផ្សាយ​ ០៩ កញ្ញា ២០១៩ 59

អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត។ រាយការណ៍ជូនលោក រដ្ឋមន្រ្តីជ្រាប លោកពូ សឹម ហីម ប្រធានសហគមន៍នេសាទ បានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០១១ បច្ចុប្បន្នសមាជិក៧៣៤ នាក់ អញ្ជើញមកពី ៥២៧គ្រួសារ មានផ្ទៃដី ៣៣៧ ហត គ្របដណ្តប់ទូទាំងឃុំព្រែកត្នោត មាន៣ភូមិ ក្នុងនោះមានផ្ទៃដីព្រៃកោងកាង ៣៧ហត ដាំបន្ថែមបាន ៣ម៉ឺនដើម ហើយក៏មានគម្រោងដាំបន្ថែមទៀតដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដលប្រជាសហគមន៍នាពេលអនាគត។ លោក ហីម បន្ថែមទៀតថាមុនបង្កើតសហគមន៍ក្នុង១ថ្ងៃចេញទៅនេសាទបានចំណូលត្រឹមតែ ១ម៉ឺនរៀល បច្ចុប្បន្នចំណូលកើនដល់៤-៥ម៉ឺនរៀល។ ដោយឡែកចំពោះសហគមន៍អាចរកចំណូលបាន ៤-៥លានរៀល តាមរយ: ការផ្តល់សេវាម្ហូបអាហារ ផ្ទះសំណាក់ ទូកទេសចរណ៍ និងអាជីវកម្មផ្សេងៗទៀត។ ក្រៅពីចំណូល សហគមន៍បានចូលរួមការពារព្រៃកោងកាង ទប់ស្កាត់ការទន្រ្ទានយកដី និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ការពារផលនេសាទ និងជីវចម្រុះគ្រប់ប្រភេទសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ កាត់ បន្ថយចំណាកស្រុក ក្មួយៗកុមារមានឱកាសចូលរៀនគ្រប់ៗគ្នា។ ជាមួយសមិទ្ធផលដែលសហគមន៍សម្រេចបាន លោក ហីម ក៏បានសម្តែងនូវក្តីបារម្ភទាក់ទងការងារគ្រប់គ្រងសំរាម បទល្មើសនេសាទ ព័ត៌មានស្តីពីគម្រោងអភិវឌ្ឍគម្រោងដែលអាចប៉ះពាល់ដល់សហគមន៍។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ដែលភាគច្រើនជាខ្មែរឥស្លាម ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែនដី លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាសហគមន៍ទាំង ៥២៧គ្រួសារ ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ក្នុងពិធីសំណេះសំណាលនេះ លោកបានសាកសួរនាំអំពីសុខទុក្ខ សកម្មភាពនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ ការងារបង្កបង្កើនផល សកម្មភាពអភិវឌ្ឍសហគមន៍ លោករដ្ឋមន្ត្រី និងលោកអភិបាលរងខេត្ត បានកោតសរសើរចំពោះឆន្ទះរបស់ប្រជាសហគមន៍ក្នុងការការពារ ថែរក្សា អភិវឌ្ឍ និងអភិរក្សដី និងព្រៃកោងកាងក្នុងតំបន់នេះបានល្អប្រសើរ។ មិនតែប៉ុនណោះ បានខិតខំ ប្រឹងប្រែងអភិវឌ្ឍសហគមន៍ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីថាជាតំបន់ទេសចរណ៍ធម្មជាតិព្រៃ កោងកាងដ៏ល្អប្រណិតក្នុងខេត្តកំពត ហើយទាញយកផលពីការអភិវឌ្ឍនេះធ្វើឲ្យជីវភាពមានការប្រែប្រួលជាវិជ្ជមាន តាមរយ:ចំណូលគ្រួសារមានចីរភាព និងនិរន្តរភាព។ ដោយឃើញពីសក្តានុពលព្រៃកោងកាង លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាពអភិវឌ្ឍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រៅពីនេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែមទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើនថែមទៀត។ ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីរសិក្សាពីលទ្ធភាពបង្កើតអាជីពបន្ថែមដូចជាចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ ចំណូល។ យោងលើសំណូមពររបស់លោកប្រធានសហគមន៍ ទាក់ទងបទល្មើសនេសាទ លោកបានណែនាំឲ្យរដ្ឋបាលជលផល មន្ទីរ និងសហគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរដោយសហការី បានចុះពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា...