ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ

ចេញ​ផ្សាយ​ ០៩ កញ្ញា ២០១៩ 88

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ ដឹកនាំដោយ Mr. Lu Chu Chang ។ ជំនួបនាព្រឹកនេះ ក្រុមហ៊ុនមានគោលបំណងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើការដាំឈើបម្រើឲ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឲ្យការសាងសង់អាគារ រោងចក្រគ្រឿងសង្ហារឹម និងនាំចេញ។

ជាបឋម Mr. Chang បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍការដាំឈើតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការដើម្បីឲ្យក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការវិនិយោគដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមការងាររបស់លោកបានរាយការណ៍អំពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្នមានដូចជាការបណ្តុះកូនឈើពូជ ការដាំដុះ មានដូចជាកូនឈើប្រេងខ្យល់ អាកាស្យា មៃសាក់ រកា។ល។ ចាប់តាំងពីឆ្នាំ២០១៧ មកបច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះប្រភេទឈើខាងលើបានជាង ២ ០០០ហត ហើយកំពុងរៀបចំផែនការពង្រីកការដាំដុះឲ្យបាន ៥ ០០០ ហតបន្ថែមទៀតក្នុងឆ្នាំ២០២០។ លោកក៏បានបញ្ជាក់ផងដែរថា ដោយសារក្រុមហ៊ុនបានបោះទុនវិនិយោគជាង ២ លានដុល្លារសហរដ្ឋអាមេរិកបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើនៅខេត្តកំពង់ធំ ដើម្បីធ្វើការ ផ្សព្វផ្សាយពូជឈើ បណ្តុះបណ្តាលបច្ចេកទេស លើកកម្ពស់គុណភាពឈើ និងនិរន្តភាពនៃការផ្គត់ផ្គង់កូនឈើពូជ និងជាពិសេសដោយសារភាពអំណោយផលនៃក្សេត្របរិស្ថាននៃប្រទេសកម្ពុជា ពូជឈើដែលកំពុងដាំដុះនោះនឹងមានអាយុត្រឹមតែ ៦ឆ្នាំ អាចប្រមូលផលបាន១៥០ម៣ ក្នុង១ហត។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ ការបណ្តុះកូន និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវឈើដាំ ដែលវិទ្យាស្ថាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា តាមរយ:ការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះកូន និងដាំឈើស្តារព្រៃឈើឡើងវិញស្រមតាមគោលនយោបាយរបស់ក្រសួង និងជាពិសេសរបស់រាជរដ្ឋភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួត ប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរដោយសហការី បានចុះពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា...