រដ្ឋមន្ត្រី​ជំរុញ​ការកំណត់​ពូជ​ដើម្បី​កែប្រែ​អង្ករ​ឱ្យទៅជា​មា​សស

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 178

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​លើកឡើងថា ​អង្ករ​គឺជា​មា​សស​ ដែលមាន​តម្លៃ​ ទៅលើ​ទីផ្សារ​អន្តរជាតិ ​ប៉ុ​នែ្ត​ដើម្បីឱ្យ​វា​ក្លាយជា​មាស​នោះ​ការកំណត់​ពូជស្រូវ ​គឺជា​កត្តា​ដ៏​សំខាន់។

ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​បាន​មាន​ប្រសា​ស​ន៏ ​កាលពី​ថ្ងៃទី4 ខែតុលា ​នៅក្នុង​សិក្ខា​សា​សា​មួយ​ ស្តីអំពី​ពិគ្រោះ​យោបល់ ​លើ​ការកំណត់​ប្រភេទ​ពូជស្រូវសំខាន់ៗ ក្នុងស្រុក​មួយចំនួន​ ដែ​ស​ជា​គោលដៅ​អាទិភាព​ ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​ និង​ការនាំចេញ​អង្ក​រថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ កម្ពុជា​មិនអាច​បន្ត​ដាំ​ដុះ​ពូជស្រូវ​ច្រើន​ប្រភេទ​បានទេ។

ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​ បាន​បន្តទៀត​ថា បើ​កសិក​រ​បន្តធ្វើ​ដូចនេះ ​យើង​នឹង​មិនមាន​បរិមាណ​អង្ករ​ តាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​ត្រូវការ​បានឡើយ។ ក្នុង​សិក្ខាសាលា​នេះ​ បាន​លើកមកបង្ហាញ​នូវ​ពូជស្រូវ ​ចំនួន10 ដែល​ស្រាវជ្រាវ​ដោយ​កា​ឌី។ អង្ករ​ប្រជុំ​ និង​ធ្វើការ​ពិភាក្សា​លើ​លក្ខណៈ​បស់​ពូជ​ទាំងនេះ ​និង​បញ្ហា​ពាក់ព័ន្ធផ្សេងៗទៀត។

ដូចនេះ ​សូមឱ្យ​អង្គសិក្ខាសាលា​ ផ្តោត​ការយកចិត្តទុកដាក់​ លើ​ចំណុច​មួយចំនួន​បន្ថែម​ទៀត។ ទីមួយ គួរ​រលឹក​ប្រសា​ស​ន៏​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​លើកឡើងថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ កម្ពុជា​មិនអាច​បន្ត​ដាំ​ចុះ​ពូជស្រូវ​ច្រើន​ប្រភេទ​បានទេ ​ធ្វើ​ដូចនេះ​យើង​និង​មិនបាន​បរិមាណ​អង្ករ​តាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​ឡើយ។

ទី​ពីរ​ ត្រូវ​យល់​ឱ្យបាន​ច្បាស់លាស់ ​ថា​អី្វ​ជា​គុណភាព​អ្វី​ជា​ស្តង់ដារ​អង្ក​រ ហើយ​អ្វី​ជា​តម្រូវការ​របស់​ទីផ្សារ។ ទី​បី​ការធានា​នូវ​គុណភាព​សុទ្ធ ​នៃ​ពូជស្រូវ​ គឺជា​កត្តា​ចម្បង​ ដើម្បី​ធានា​នូវ​គុណភាព​របស់​អង្គរ។ ទី​បួន​ត្រួវ​គិតគូរ​ពី​បញ្ហា​ទាក់ទង​នឹង​កម្ម​សិទ្ធ​បញ្ញា​ នៅពេលដែល​យើង​ក្លាយជា​អ្នកប្រកួតប្រជែង ​នាំចេញ​អង្ករ​ជំនួស​ឱ្យ​ការនាំចេញ​ស្រូវ។

ទី​ប្រាំ ចំពោះ​ពូជស្រូវ​ ដែល​អង្គសិក្ខាសាលា ​បាន​ឯកភាព ​ថា​តើ​ពូជស្រូវ​ណា ​ដែលមាន​អង្ករ​ប្រភេទ​ប្រណីត​ ប្រភេទ​លេខ1 និង​ប្រភេទ​លេខ2 ជាដើម។ ឯកឧត្តម​រដ្ឋ​ម​ន្រី្ត ​បាន​បន្តថា ​ដើម្បី​សម្រេចបាន ​នូវ​ការអនុវត្ត​ន៌ គោលនយោបាយ​នាំ​អង្ករ​ចេញ ​ក៏​ដូចជាការ​លើក​ទឺ​ក​ចិត្ត​ និង​បើកផ្លូវ​សម្រាប់​ជំរុញ​ការនាំចេញ​កសិផល​ដទៃ​ទៀត ​ជាពិសេស​ការសម្រេច​នូវ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ ដែល​ចង់ឱ្យ​កម្ពុជា​ក្លាយជា​ជង្រុក​ស្រូវ​ និង​ជា​ប្រទេស​នាំ​អង្ករ​លេខ1លើ​ទីផ្សារ​ពិភពលោក​ តាម​យុទ្ធសាស្ត្រ​ដែល​បានកំណត់​យក​ឆ្នាំ2015ជា​ឆ្នាំ​គោល​ ដើ​ម្បើ​សម្រេច​បរិមាណ​អង្ករ​ សម្រាប់​នាំចេញ​ ឱ្យបាន​យ៉ាងតិច1លាន​តោន​នោះ ​គឺ​ត្រូវ​គិតគូរ​អំពី​បញ្ហា​ពូជ​និង​ស្តង់ដារ។

ដំណាំ​ស្រូវ​ បាន​ចាក់​ចូល​យ៉ាងជ្រៅ​ ទៅក្នុង​ផ្នត់គំនិត​អារ​ម្ម​ណ៌ ​និង​បាន​ផ្សារភ្ជាប់​យ៉ាង​ជី​ត​ស្និទ្ធ​ ទៅនឹង​វប្បធម៌​ប្រពៃណី​ ទំនៀម​ទំលាប ​របស់​ប្រជាជាតិ​ខ្មែរ​ ស្រូវ​មិន​ត្រឹមតែ​ជា​រុក្ខជាតិ​កម្ពុជា​ តាំងពី​យូរលង់ ណាស់​មកហើយ។ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ​ស្រូវ​មិន​ត្រឹមតែ​ ជា​រុក្ខជាតិ​សាមញ្ញ​មួយ​តែប៉ុណ្ណោះ​ទេ ​តែ​គឺជា​វប្បធម៌​សាសនា​ និង​នយោបាយ។

បន្ថែម​ពីនេះ ​ពិធីបុណ្យផ្សេងៗមួយចំនួន ​ដែល​រៀបចំ​ប្រារព្ធ​ឡើង ​ក៏​ដើម្បី​ឧ​ទិ្ទ​ស​ដល់​ដំណាំ​ស្រូវ​ និង​ត្រូវបាន​ទទួលស្គាល់ ​ជាទូទៅ​ផងដែរ​ថា ​ស្រូវ​គឺជា​ម្តាយ​រឺ​ជា​អាទិទេព​ ដែល​ផ្តល់​ជីវិត​ និង​ថាមពល​សម្រាប់​ជាការ​រស់រាន ​ដល់​មនុ​ស្សទាំង​ឡាយ។មាន​ស្រូវ​ គឺមានអ្វីៗទាំងអស់។

នេះ​គឺជា​ពាក្យស្លោក​មួយ ​ដែល​បានបង្ហាញ​​ យ៉ាង​ប្រត្យក្ស ​អំពី​ទិ្ធ​ពល ​នៃ​ដំណាំ​ស្រូវ ​ចំពោះ​មួលដ្ឋាន​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជា​សេដ្ឋកិច្ច​ និង​នយោបាយ​ជាតិ។ ជាក់ស្តែង​ការឈាន​ឡើងដល់​កំពួ​ល​ នៃ​អាណាចក្រ​ខ្មែរ​ នា​សម័យ​នោះ​ ប៉ុន្តែ​ស្តង់ដារ ​ក៏ត្រូវ​តែ​គិតគូរ​ផងដែរ។

ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​ បាន​ថា​តាម​ការសិក្សា​ស្រាវជ្រាវ​ស្រូវ​អង្ករ​នេះ ​គឺជា​ជីវិត​ របស់​ប្រជាពលរដ្ឋ​កម្ពុជា។ នៅក្នុង​មួយឆ្នាំ ​ប្រជាពលរដ្ឋ​កម្ពុជា ​នៅក្នុង​ម្នាក់​ ត្រូវការ​អង្ករ​ប្រមាណ​ជា143គីឡូក្រាម។ ពាក់ព័ន្ធ​ នឹង​បញ្ហា​ពូជស្រូវ​នៅ​កម្ពុជា ​លោ អុក ម៉ា​កា​រា នាយក​ការ​ឌី​​បានអោយដឹងថា​ ស្រូវ​ដែល​កសិករ​ នៅ​កម្ពុជា​អាច​យកទៅ​បង្កបង្កើនផល​ ហើយ​មាន​ទីផ្សារ​ស​ម្រ​ប់​នាំចេញ​នោះ ​គឺមាន​ចំនួន10ពូជ។ ពូជស្រូវ​ទាំងអស់នោះ ​រួមមាន​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ​ ចំនួន​រដូវ​ចំនួន3ពូជ​ គឺ​ពូជ​សែន​ពិដោរ​ពូជ​អី​អែរ66និង​ពូជ​ជលសារ។ ពូជស្រូវ​កណ្តាល​ប្រកាន់​រដូវ​ចំនួន4ពូជ​គឺ​ពូជ​ផ្ការំដួល​ផ្កា​រំដេង​ផ្កា​រមៀត​និង​ផ្កា​ច័ន្ទ​សែ​នស​និង​ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ​ចំនួន3ពូជ​គឺ​ពូជ​រាំង​ជ័យ​ពូជ​ខា4និង​ពូជ​ខា6។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...