ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកដាំដំឡូងមីនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ និងជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក និងកម្មករ

ចេញ​ផ្សាយ​ ០២ កក្កដា ២០១៩ 224

ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរដោយសហការីបានអញ្ជើញមកដាំដំឡូងមីនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ និងជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក និងកម្មករដែលបម្រើ ការក្នុងកសិដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅភូមិចម្កាលើ ក្នុងឃុំបុសខ្មុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សកម្មភាពនេះមានគោល បំណងចង់បង្ហាញដល់ប្រជា កសិករ ម្ចាស់ចម្ការ និងក្រុមហ៊ុមដែលដាំដំឡូងមីឲ្យយកចិត្តទុកដាក់អំពីពូជព្រោះថាបើមានការជ្រើសរើសពូជបានល្អនោះវានឹងផ្តល់ប្រយោជន៍សំខាន់ពីរយ៉ាងគឺ ទី១. ពូជល្អទិន្នផលកើនឡើង និងទី២.ពូជល្អគឺមានន័យថាគ្មានជំងឺឆ្លង ហើយក៏ចង់ជំរុញ និងគាំទ្រឲ្យអគ្គនាយកដ្ឋានកសិកម្មផលិតពូជដំឡូងមីមានគុណភាព មានផលិតភាពផលិតកម្មខ្ពស់ និងគ្មានជំងឺឆ្លងដើម្បីផ្សព្វផ្សាយពូជនេះជូនប្រជាកសិករនៅជុំវិញតំបន់នេះយកទៅធ្វើការដាំដុះ និងបន្តពង្រីកពូជដំឡូងមីឲ្យបានទូលំទូលាយទូទាំងប្រទេសឲ្យបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយបរិមាណនាំចូល និងជាពិសេសកាត់បន្ថយហានីភ័យនៃជំងឺឆ្លងដំឡូងមីម៉ូសាអ៊ិច។
 
លោកខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំកសិឧស្សាហកម្មបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ដំឡូងមីថៃ (Thai Tapioca Development Institute, TTDI) ចុះ MoU នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំឡូងមីដែលធន់នឹងជំងឺវីរុសម៉ូសាអ៊ិច និងវិធានការបង្ការនិងទប់ស្កាត់ជំងឺនេះ។ បច្ចុប្បន្ន ដំណាំដំឡូងមីកំពុងតែទទួលរងនូវការរាតត្បាតនៃជំងឺវីរុសម៉ូសាអ៊ិច ដែលជាជំងឺមួយដែលបានរាលដាលយ៉ាងឆាប់រហ័ស និងបង្កហានីភ័យខ្ពស់ដល់ផលិតកម្មដំឡូងមីរហូតដល់ ៨០%។ ជំងឺនេះបានឆ្លងរាលដាលទៅលើដំណាំដំឡូងមីក្នុងខេត្តចំនួន ១២ខេត្ត រួម មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ ដំបង ព្រះវិហារ កំពង់ធំ បន្ទាយ មានជ័យ ឧត្តរមានជ័យ កំពង់ចាម និងខេត្តស្ទឹងត្រែង។ លោកបានបញ្ជាក់បន្ថែមថាជំងឺនេះគ្មានថ្នាំការពារ ព្យាបាលទេ ប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រង និងទប់ស្កាត់គឺការអនុវត្តប្រព័ន្ធជីវសុ វត្ថិភាព ការប្រើប្រាស់ពូជមានគុណភាពល្អ មានប្រភពច្បាស់លាស់។ ដោយយល់ឃើញពីគ្រោះ មហន្តរាយនៃជំងឺនេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសុំឲ្យសមត្ថកិច្ចនៃក្រសួងទាំង២ ជួយអន្តរាគមន៍នៅតាមបណ្តាច្រកទ្វារអន្តរជាតិដើម្បីបង្កើនការត្រួតពិនិត្យ រឹតបន្តឹងការ នាំចូលពូជដំឡូងមីពីបរទេសខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។ ដើម្បីចាត់វិធានការទប់ស្កាត់ជំងឺនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពអគ្គនាយកដ្ឋានកសិកម្ម បានទិញពូជដំឡូងមីប្រភេទពូជ៨១ និងពូជ៨៩ ចំនួន៦ម៉ឺនដើម មកពីប្រទេសថៃ ជាប្រភេទពូជដំឡូងមីដែលគ្មានជំងឺ និងបានដាំលើផ្ទៃដីប្រមាណ ០៦ហត សម្រាប់សាកពិសោធន៍អំពីគុណភាព និងភាពបន្សាំទៅនឹងជំងឺដើម្បីធ្វើការផ្សព្វផ្សាយដាំបន្ត។ ក្រៅពីនេះ តាមរយ:កិច្ចសហប្រតិបត្តិការ TTDI អគ្គនាយកដ្ឋានកសិកម្មបានទទួលដើមពូជដំឡូងមីស្អាតគ្មានជំងឺពី TTDI នូវពូជ KU 50 ចំនួន ២៥.០០០ដើម ត្រូវជា ១.២៥០បាច់ សម្រាប់ធ្វើការដាំដុះពង្រីកពូជនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ហើយនឹងចែកជូនដើមពូជដំឡូងមីទាំងនេះដល់កសិករដាំដុះបន្តនៅរដូវក្រោយ។
 
ដោយយល់ឃើញពីសក្តានុពលទីផ្សារនៃដំណាំកសិឧស្សាហកម្ម (ដំឡូងមី) របស់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយនឹងអង្គការ CIAT, FAO និង CAVAC ដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្លងរាតត្បាតម៉ូសាអ៊ិច នេះ ដែលវិធានការសំខាន់ៗទាំងនោះរួមមាន៖
-ត្រួតពិនិត្យ SPS ទៅលើពូជដំឡូងមីនាំចូល និងការចល័តពូជ
-ជ្រើសរើសពូជដែលធន់នឹងជំងឺនេះមកដាំ ពូជដែលយកមកដាំជាពូជមានសុខភាពល្អ និងមានប្រភពច្បាស់លាស់។ មិនត្រូវរក្សាពូជពីចម្ការដែលមានជំងឺនេះមកដាំ នៅរដូវក្រោយឡើយ
-ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំ បើសិនឃើញរោគសញ្ញាជំងឺនេះ ត្រូវដកយកដើមដែលមានជំងឺទៅដុតចោល និងចាត់វិធានការកម្ចាត់រុយសដែលជាភ្នាក់ងារចម្លងជំងឺ
-ត្រូវរៀបចំដីឲ្យបានស្អាតល្អមុនពេលដាំ និងត្រូវប្រើប្រាស់ជីឲ្យត្រឹមត្រូវតាមបច្ចេកទេស
-ក្រោយពេលប្រមូលផល ត្រូវសម្អាតកាកសំណល់ដំឡូង និងស្មៅចង្រៃយកទៅដុតចោល ហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុស សម្រាប់ការដាំដុះនៅរដូវក្រោយ
-ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជំងឺ គួរដាំដំណាំផ្សេងជំនួសនៅរដូវបន្ទាប់
-ជូនដំណឹងទៅការិយាល័យកសិកម្មស្រុក ប្រសិនបើសង្ស័យថាចម្ការដំឡូងរបស់អ្នកឆ្លងជំងឺ។
មានមតិសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក កម្មករកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានសាកសួរសុខទុក្ខ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនក្នុងការបំពេញការងារជូនរដ្ឋ សិក្សារៀនសូត្រ ស្រាវជ្រាវ និងផ្សព្វផ្សាយចំណេះដឹងជូនកសិករបន្ត ដើម្បីធ្វើការអភិវឌ្ឍដំណាំតំបន់ដីខ្ពស់។ ទន្ទឹមនោះ លោកសូមឲ្យបងប្អូនមើលថែរក្សាកសិដ្ឋានដែលជាសម្បត្តិរដ្ឋឲ្យបានគង់វង្ស និងត្រូវទាញយកប្រយោជន៍ពីសក្តានុពលដីកសិដ្ឋានដើម្បីបង្កើនប្រាក់ ចំណូល និងកែលម្អកម្រិតជីវភាព ជាពិសេសខិតខំស្រាវជ្រាវពូជដំឡូងមីនេះឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពដើម្បីធ្វើការផ្សព្វផ្សាយនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...