ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០១៨ ក្រោមពាក្យស្លោក " ដីមានតម្លៃពិតប្រាកដ ''

ចេញ​ផ្សាយ​ ១៩ មិថុនា ២០១៨ 2670

នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ភូមិត្រពាំងសាប ឃុំត្រពំាងសាប ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មាន” ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០១៨ ក្រោមពាក្យស្លោក “ដីមានតម្លៃពិតប្រាកដ សូមចំណាយដើម្បីថែរក្សាក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមឯកអគ្គរាជទូត អគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិសិ្សត បងប្អូនតំណាងកសិករ និងតំណាងសហគមន៍កសិកម្ម ដែលមានចំនួនប្រមាណ ៥០០ នាក់ ។
សូមជម្រាបជូនថា នៅឆ្នាំនេះ ការប្រារព្ធទិវាពិភពលោកដ៏មានអត្ថន័យនេះ គឺប្រព្រឹត្តនៅប្រទេសអេក្វាឌ័រ ក្នុងគោលបំណង ដើម្បីទាក់ទាញឲ្យពិភពលោកទាំងមូលចាប់អារម្មណ៍ និងយល់ជ្រួតជ្រាបថា ការចូលរួមយ៉ាងសកម្មរបស់សហគមន៍មូលដ្ឋាន និងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ក្នុងការបញ្ឈប់ ឬទប់ស្កាត់មិនឲ្យមានការធ្លាក់ចុះគុណភាពដី គឺជាកត្តាដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាពិសេស គឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សាកលនេះ រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័រក៏បានប្រកាសផ្សព្វផ្សាយអំពី “ការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងដីដោយនិរន្តរភាព” ដើម្បីអនុវត្តគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី។ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះទៀតសោត ក៏មានប្រទេសជាច្រើននៅលើពិភពលោក កំពុងធ្វើសកម្មភាព និងយុទ្ធនាការពាក់ព័ន្ធជាច្រើន ដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យនេះផងដែរ។
ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី តែងតែត្រូវបានប្រារព្ធធ្វើជាសាកលរៀងរាល់ឆ្នាំ នៅថ្ងៃទី១៧ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៩៥ រៀងរហូតមក ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់សាធារណជនអំពីមូលហេតុផ្សេងៗ ដែលបង្កឲ្យមានការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើជីវិតសត្វលោកនៅលើភពផែនដីយើងនេះ ពិសេសជីវភាពរស់នៅរបស់បងប្អូនកសិករនៅតំបន់ជនបទ ដែលពឹងអាស្រ័យលើការងារបង្កបង្កើនផលកសិកម្ម។ ជាការពិត សម្ពាធនៃកំណើនសេដ្ឋកិច្ច និងប្រជាជន បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងូរដល់ការរានដីថ្មី និងប្រើប្រាស់ដីលើសកម្រិត ដែលជាបណ្តាលឲ្យមានប្រព័ន្ធបរិស្ថានព្រៃឈើ និងការធ្លាក់ចុះគុណភាពដីដែលនាំឱ្យមានការថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែ ចម្ការ វាលស្មៅ និងព្រៃឈើ។ បញ្ហាទាំងអស់នេះ បានទាញនូវចំណាប់អារម្មណ៍ជាច្រើន ជាពិសេសសហគមន៍ជាតិ និងអន្តរជាតិ ព្រោះបានធ្វើឱ្យមនុស្សជាតិនៅលើពិភពលោកជាង ២៥០លាននាក់ បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ។
ប្រាកដណាស់ថា ការធ្លាក់ចុះគុណភាពដី មិនទាន់ត្រូវបានពិភពលោកយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ ទោះបីជាអ្នកវិទ្យាសាស្ត្រ និងប្រទេសជាច្រើនបានអះអាងថា មនុស្សជាតិអាចទប់ស្កាត់ ឬ ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនោះបាន ជាពិសេសតាមរយៈការពង្រឹងការចូលរួមរបស់សហគមន៍ និងការធ្វើកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតក៏ដោយ។ គួរបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ២០១២ និង២០១៤ មានមនុស្សនៅក្នុងពិភពលោកជាង ៨០០លាននាក់ ឬ ១នាក់ ក្នុងចំណោមមនុស្ស ៨នាក់ ពុំមានស្បៀងអាហារ ឬពុំមានអាហារូបត្ថម្ភគ្រប់គ្រាន់ឡើយ ហើយការយកចិត្តទុកដាក់អំពីគុណភាពដីកសិកម្ម នៅតែមានសារៈសំខាន់ ដោយសារ ថាមពលក្នុងអាហារដែលយើងទាំងអស់គ្នាបរិភោគ ច្រើនជាង ៩៩% គឺបានមកពីដីកសិកម្ម។
សូមបញ្ចាក់ថា ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាហត្ថលេខីនៃអនុសញ្ញាសហប្រជាជាតិទប់ស្កាត់ឱនភាពដី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ហើយបានផ្តល់សច្ចាប័ននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៧ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នបង្គោល។ មកដល់ពេលនេះ អនុសញ្ញានេះមានសមាជិក ឬភាគីចំនួន១៩៦ប្រទេស។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុសញ្ញានេះ យើងមានកាតព្វ កិច្ចចូលរួម និងសហការជាមួយពិភពលោក អនុវត្តសកម្មភាពនានាដែលមានចែងក្នុងអនុសញ្ញានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែងយ៉ាងសកម្មបានរៀបចំ “កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃគុណភាព ហើយត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័ត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះ ដើម្បីឲ្យអនុវត្តទូទាំងប្រទេស ដោយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សមាគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើជាមធ្យោបាយគន្លឹះក្នុងការដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដែលមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពធ្វើឲ្យមានការធ្លាក់ចុះគុណភាពដី ។
គួររំឭកផងដែរ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមកាត់បន្ថយការធ្លាក់ចុះនៃគុណភាពដី និងគ្រោះមហន្តរាយពីធម្មជាតិ ព្រះរាជាណាចក្រកម្ពុជាតែងតែបានរៀបចំព្រះរាជពិធី រុក្ខទិវា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដែលបានបង្ហាញពីការយកព្រះទ័យទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកយ៉ាងប្រពៃក្នុងការជួយពង្រឹងស្មារតីម្ចាស់ការទទួលខុសត្រូវ លើជោគវាសនាអនាគត់នៃការគ្រប់ធនធានធម្មជាតិបានល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ ។ លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត រួមទាំងរដ្ឋបាលរាជធានី ខេត្ត ក៏បានបំផុសចលនាប្រជាជន ដើម្បីចូលរួមដាំដើមឈើ ក្នុងគោលបំណងបង្កើនគម្របព្រៃឈើឱ្យបានល្អប្រសើរ ដែលជាសារៈប្រយោជន៍ដ៏សម្បូរបែបដល់សង្គមជាតិទាំងមូល ហើយក្នុងនោះក៏មានការចូលរួមដាំឈើជាដៃគូរជាមួយវិស័យឯកជនផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានជំរុញឱ្យមានរៀបចំផែនទីកំណត់តំបន់ដីដាំដុះដំណាំកសិកម្ម ឱ្យស្របទៅតាមប្រភេទមុខដំណាំនីមួយៗ ដើម្បីធានាការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មឱ្យមាននិរន្តរភាព។លើសពីនេះក៏ក្រសួងបាននិងកំពុងធ្វើការផ្សព្វផ្សាយដល់កសិករ និងវិស័យឯកជន រួមជាមួយនឹងការដាក់ចេញនូវវិធានការនានាទាក់ទងទៅនឹងការគ្រប់គ្រង ប្រើប្រាស់ថ្នាំនិងជីកសិកម្ម ហើយនិងការផលិតផលិតកម្មកសិកម្មល្អ។ នៅឆ្នាំ២០១៧ កន្លងទៅ យើងបានប្រារព្ធទិវានេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីបង្កើនចំណាប់អារម្មណ៍ ពង្រឹងសមត្ថភាព បញ្ជ្រាបការគ្រប់គ្រងដីធ្លី ដល់ថ្នាក់ដឹកនំា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និសិ្សត សហគមន៍ និងប្រជាពលរដ្ឋ។
ដោយឡែកនៅឆ្នាំនេះ ការជ្រើសរើសយកទីតាំងនេះ ដែលជាតំបន់ត្រូវបានថែរក្សា និងអភិរក្សព្រៃឈើ ដី និងសត្វព្រៃ សម្រាប់ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី គឺមានបំណងបង្ហាញជូនសមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងប្រជាជនទាំងអស់ឲ្យបានឃើញ និងជ្រាបផ្ទាល់អំពីលទ្ធផលនៃការស្តារព្រៃឈើ ការគ្រប់គ្រងដី ការគ្រប់គ្រងសត្វព្រៃ និងធនធានធម្មជាតិនៅតំបន់នេះ។ ជាមួយនេះដែរក៏មានបំណងបញ្ជូន និងផ្ញើសារជូនដល់អ្នកពាក់ព័ន្ធ និងសាធារណជនទាំងអស់ថា យើងទាំងអស់គ្នា ចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតអន្តរជាតិ តំបន់ និងនៅក្នុងប្រទេស ហើយចូលរួម ដោយយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្តារគុណភាពដី ឬស្តារដីដែលបាត់បង់គុណភាពរួចទៅហើយ សំដៅរួមចំណែកសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព។
ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូលដើម្បីពិចារណាមួយចំនួនដូចខាងក្រោម ៖
ទី១. សូមស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិទាំងអស់ សូមបន្តគាំទ្រការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មតាមគ្រប់រូបភាព ដើម្បីធានាឲ្យមានសន្តិសុខស្បៀង និងអាហា-រូបត្ថម្ភ ទាំងនៅក្នុងកម្រិតគ្រួសារ សហគមន៍ និងថ្នាក់ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ទី២. ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករនិងកសិករ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។
ទី៣. ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាមួយនេះ អង្គភាពជំនាញត្រូវបន្តខិតខំប្រញាប់ប្រញាល់រៀបចំកំណត់តំបន់ដីកសិកម្មឲ្យបានសមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់-ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រងប្រភពធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយស្ថិរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។
ទី៤. បងប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្កឲ្យមានរហោស្ថានកម្ម ឬ ការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹកដីរបស់យើង ឲ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...