ក្រសួងកសិកម្ម​ស្វែងរក​កិច្ចសហប្រតិបត្តិការ​បន្ធែមទៀត​ជាមួយ​នឹង​ប្រទេសចិន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3218

លោក​ ហុង ណារិត​​ នាយក​ខុទ្ទកាល័យ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេ​សាទ​បាន​អះអាង​ក្រោយ​ពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ ច័ន្ទ សារុន និង​ លោកស្រី ហ្សាង ហ្ស៊ីន ហ្វែង (​ Zhang Jinfeng ) ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រ​ចាំ​កម្ពុជា​ចូល​ជួប​និង​ជម្រាប​លា​ នៅ​ក្នុង​ខណៈ​ពេល​ដែល​ លោក​ស្រី​នឹង​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅ​កម្ពុជា​ក្នុង​ខែ មីនា​ ខាង​មុខ​នេះ។
លោក​ ណារិត បាន​ប្រាប់​រស្មី​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​ ២៨ ខែ​​ មករា នេះ​ថា កន្លង​មក​ ក្រសួង​និង​ប្រទេស​ចិន​ ជា​ពិសេស​តាម​រយៈ​ស្ថាន​ទូត​ចិន​នៅ​​​​ក្នុង​ប្រ​ទេស​កម្ពុជា​ធ្លាប់​មាន​ទំនាក់​ទំ​នង​ និង កិច្ច​សហ​ប្រ​តិបត្តិ​ការ​ជា​ច្រើន​ផ្នែក​ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​ខាង​លើ​ លោក​រដ្ឋ​មន្រ្តី​បាន​ស្នើ​សុំ​ឲ​ចិន​ជំរុញ​និង​លើក​កម្ពស់​សហប្រតិបត្តិការ​មួយ​បន្ថែម​ទៀត​។

កិច្ច​សហប្រតិបត្តិ​ការ​ដែល​ក្រសួង​កំពុង​តែ​ស្វែង​រក​នោះ គឺ​ការ​ជំរុញ​ការ​នាំ​ចេញ​​ផលិតផល​កសិកម្ម ដែល​កន្លង​មក​ចិន​ធ្លាប់​បានផ្តល់​ភាព​អនុ​គ្រោះ​ពន្ធហើយ​ តែ​នៅ​ជាប់​បញ្ហា​ស្តង់​ដា​អនាម័យ​ ។​ កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​មួយ​ទៀត គឺ​ការ​ស្វែង​រក​នូវ​ការ​ចុះ​អនុស្សរណះ​នៃ​ការ​យោគ​យល់​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​កសិកម្ម​ជា​មួយ​នឹង​ខេត្ត​ស្វ័យត ក្វាង​ស៊ី​ ។ កិច្ច​សហ​ប្រតិបត្តិការ​មួយ​ទៀត​ គឺ​ការ​ជម្រុញ​អោយ​ក្រុម​ហ៊ុន​ចិន ដែល​បាន​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​កន្លង​មក​ បង្កើន​សកម្មភាព​របស់​ពួក​គេ និង ស្វែង​រក​ដៃ​គូ​វិនិយោគ​ថ្មី​បន្ថែម​ទៀត ។ 

ដោយ​ឡែក​ កិច្ច​សហប្រតិបត្តិ​ការ​ចុង​ក្រោយ​ ដែល​ក្រសួង​ស្នើ​សុំ​ឲ​ស្ថានទូត​ចិន​ជួយ​ដល់​ក្រសួង​នោះ គឺ​ជួយ​បង្កើន​ល្បឿន​ដល់​កម្រោង​អភិវឌ្ឍន៍​ ដំ​ណាំ​ក្សេតសាស្រ្ត និង​ បសុ​ព្យា​បាល​មួយ​ដែល​មាន​តម្លៃ​ប្រ​មាណ​ជា​ ៥ លាន​ដុល្លារ ដែល​ក្រសួង​សេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ​បាន​ដាក់​ស្នើ​​សុំ​ជំ​នួយ​ពី​ប្រទេស​ចិន​ នា​ពេល​កន្លង​មក​​ ។

ពាក់​ព័ន្ធ​នឹង​សំ​ណើរ​ទាំង​អស់​នោះ លោក​ ណារិត បាន​អះអាងថា​ លោក​ស្រី​ឯក​អគ្គរដ្ឋទូត​បានទទួល​ស្វាគមន៍​ ហើយ​សន្យា​ថា នឹង​ជួយ​ជម្រុញ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​ បើ​ទោះ​បី​ជា​លោក​ស្រីនឹង​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ក៏​ដោយ ។
លោក ណារិត បានឲដឹង​បន្ថែម​ទៀត​ថា​ នៅ​ក្នុង​ជំនួប​នេះ ​លោក​ស្រី​ ហ្ស៊ីនហ្វែន បាន​ទទួល​ស្គាល់​នូវ​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ជា​ពិសេស​ លើ​វិស័យ​កសិកម្ម​ ហើយ​សន្យា​ថា​នឹង​ជួយ​ជំ​រុញ​ឲ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ លើ​ផ្នែក​នេះ​បន្ថែម​ទៀត ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...