លែង​កូន​ត្រី១ម៉ឺន​ក្បាល និង​មេត្រី​ពូជ​នៅ​ស្រះ​វត្ត​គុ​ស

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2227

មន្ត្រី​កសិកម្ម​បាន​និយាយ​ឲ្យ​ដឹងថា កូន​ត្រី​ចំនួន១ម៉ឺន​កូន និង​មេត្រី​ពូជ​ចំនួន៤គីឡូក្រាម​បាន​ត្រូវ ព្រលែង​នៅក្នុង​ស្រះ​ទឹក​វត្ត​គុ​ស ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់។ ដោយឡែក​កសិករ​ចំនួន១២គ្រួសារ​ ក៏បាន​ទទួល​កូន​ត្រី​យកទៅ​ចិញ្ចឹម​ផងដែរ។

មន្ត្រី​ខាងលើ ​បាន​ឲ្យដឹងថា ​ពិធី​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ។ ខណៈ​នៃ​ការចូលរួម​ដែល​បាន​ប្រព្រឹត្ត​កាលពីពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បាន​ពន្យល​កសិករ​ ពីសា​រៈ​សំខាន់​នៃ​ធនធាន​ត្រី​ធម្មជាតិ និង​ការចិញ្ចឹម​ត្រី​តាម​លក្ខណៈ​គ្រួសារ ជា​ទ្រង់ទ្រាយ​ធំ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បាន​ពន្យល់​ដែរ​ អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការព្រលែង​កូន​ត្រី​នេះ​ឡើង​ ក្នុង​ប្រយោជន៍​កសិករ​ ពិសេស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​មាន​ស្មារតី​ថែរក្សា ការពារ​ធនធាន​ត្រី​ធម្មជាតិ និង​អភិរក្ស​វា​ជាមួយនឹង​ពង្រីក​វារីវប្បកម្ម​ ដែល​នឹង​នាំ​ឲ្យ​កសិករ​ទទួលបាន ចំណែក​ថែមទៀត។

ខណៈដែល​ពេលនេះ ​កសិករ​នៅ​ទីនោះ​កំពុង​ច្រូតកាត់​នោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បាន​អំពាវនាវ​ឲ្យ​ប្រមូល​ផល​ស្រូវ​ ឲ្យ​បាន​ទាន់ពេលវេលា​ប្រុងប្រយ័ត្ន​ទុកដាក់​ឲ្យ​បានល្អ។

កុំប្រញាប់​លក់​ស្រូវ​ បើ​មិនមាន​ការចាំបាច់​ទេ។ ក្រោយ​ប្រមូល​ផល​រួច ​ត្រូវ​ពិចារណា​បង្វែ​ផ្ទៃដី​នោះ ​ទៅ​ដាំដំណាំ​ផ្សេងទៀត។ ជាមួយនេះ ​នៅពេល​ច្រូតកាត់​រួច​ត្រូវ​ភ្ជួរ​លុប​ភ្លាម​ ដើម្បី​បង្កើន​គុណភាព ដី​ថែមទៀត ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​ក៏បាន​លើកឡើង​ផងដែរ​ អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ហើយ​ស្ត្រី​បាន ចូលរួម​ច្រើនណាស់ ​នៅក្នុង​វិស័យ​កសិកម្ម​ដូចនេះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ បានស្នើ​ឲ្យ​មន្ត្រី ក្រុមការងារ​របស់ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ ក៏ដូចជា​មន្ត្រី​កសិកម្ម​ស្រុក ខេត្ត​ជួយ​បណ្តុះបណ្តាល​ ដល់​ស្ត្រី​លើ​វិស័យ​ដាំ​ដុះ​ ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​កសិកម្មរបស់​រាជរដ្ឋាភិបាល៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...