កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ២០១០-២០២៩ត្រូវបាន ផ្សព្វផ្សាយ​ជា​សាធារណៈ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2651

ឯកសារ​ស្ដីពី​ការ​អនុវត្ដ​កម្មវិធី​ព្រៃឈើ​ជាតិ​ពី​ឆ្នាំ២០១០ ដល់ឆ្នាំ២០២៩ ដែលមាន​ចំនួន​ប្រមាណ​ជាង ១៦០ទំព័រ​ត្រូវបាន​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ ​ជា​សាធារណៈ នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០នេះ បន្ទាប់ពី​រាជ​រដ្ឋា​បាល ​បានសម្រេច​កាលពីខែ តុលា រួចមក នៅក្នុង​ការផ្សព្វផ្សាយ​នេះ មានការចូលរួម​ ពី​ក្រុម​អ្នកពាក់ព័ន្ធ ​ដូចជាមន្ដ្រី​រដ្ឋា​បាល​ព្រៃឈើ ព្រះសង្ឃ តំណាង​សហគមន៍​ព្រៃឈើ តំណាង​អង្គការក្រៅរដ្ឋាភិបាល តំណាង​វិស័យ​ឯកជន តំណាង​ស្ថានទូត​ផ្ដល់ជំនួយ​លើ​វិស័យនេះ ចំនួន​បរិមាណ​ជាង ៣០០នាក់​នៅ​ក្រសួងកសិកម្ម។

លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ កម្មវិធី​ព្រៃឈើ​ជាតិ ឆ្នាំ២០១០-២០២៩ នៅ​ថ្ងៃទី២៩​​​ ខែធ្នូ ឆ្នាំ២០១០នេះ​ថា កម្មវិធី​ព្រៃឈើ​ជាតិ ​ជា​ក្របខ័ណ្ឌ​រួម​ នៃ​ការងារ​ទាំងមូល​វិស័យ​ព្រៃឈើ ដែល​ចង្អុលបង្ហាញ​នូវ​ទស្សនវិស័យ គោលបំណង​កម្មវិធី​ការងារ និង​យុត្ដិសាស្ដ្រ​នៃ​កម្មវិធី​អនុ​វត​ការងារ។

កម្មវិធី​ព្រៃឈើ​ជាតិ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័តិ​កាលពី​ខែតុលា កន្លងមកនេះ គឺជា​លទ្ធផល​រួមគ្នា​មួយ ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ​ចាប់តាំងពី​ឆ្នាំ២០០៧មក ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ព្រៃ និង​ស្ថាប័ន​ពាក់់ព័ន្ធ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃ​គួ​អភិវឌ្ឍន៍​នានា និង​មានការ​តម្រង់ទិស​ពី​ក្រុមការងារ​បច្ចេកទេស ស្ដីពី​ការកែរ​ទម្រង់​ព្រៃឈើ។ កម្មវិធី​ព្រៃឈើ​ជាតិ ដែល​ត្រូវធ្វើ​ការផ្សព្វផ្សាយ​នៅពេលនេះ​ បាន​ឆ្លងកាត់ការត្រួត​ពិ​និត្យ​ និង​កន្លែង​លម្អ​ជាច្រើនលើក​ច្រើនសារ​ពី​ផ្នែក​ដែល​ពាក់​ព​ន្ធ័។

លោក​បណ្ឌិត សុខ ហេង បាន​ថ្លែង​នៅក្នុង​កម្មវិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ដ​កម្មវិធី​ព្រៃឈើ​ជាតិ​នេះដែរ​ថា កម្មវិធី​ព្រៃ ឈើ​ជាតិ​សម្រាប់​អនុវត្ដ​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០២៩ រួមមាន កា​កំណត់​ព្រំប្រទល់ ការចាត់​ថ្ម្នា​ក់ និង​ការចុះបញ្ជី​ការ។ កម្មវិធី អភិរក្ស ការអភិវឌ្ឍន៍​ធនធាន​ព្រៃឈើ និង​ជីវៈចម្រុះ។ កម្មវិធី​ពង្រីក​ការ​អនុវត្ដ​ន៍​ច្បាប់ និង​អភិបាលកិច្ច។ កម្មវិធី​សហគមន៍ ព្រៃឈើ កម្មវិធី​អភិវឌ្ឍន៍ សមត្ថភាព និង​ការស្រាវជ្រាវ​ហើយ​កម្មវិធី​ហិរញ្ញប្បទាន​ដោយ​និរន្ដ​ភាព​សម្រាប់​វិស័យ​ព្រៃឈើ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ប្រកាស​ ដាក់អោយ​ប្រើប្រាស់ និង​អនុវត្ដ​កម្មវិធី​ព្រៃឈើ​ជាតិ​នេះ​ថា ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ រវាង​រដ្ឋាភិបាល​ព្រៃឈើ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុងវិស័យ​ព្រៃឈើ ជាពិសេស​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ  DANIDA , DFID , NZAID និង​អង្គការ FAC ព្រមទាំង  NFP Facitity ដែល​បាន​ឧបត្ថម្ភ​ថវិការ ​និង​បច្ចេកទេស ក្នុងការ​រៀបចំ​ចងក្រង​កម្មវិធី​ព្រៃឈើ​ជាតិ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល អនុម័ត​ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ របស់​គណៈរដ្ឋមន្ដ្រី ​កាលពី​ថ្ងៃទី៧ ខែឧសភា​ ហើយ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ដោយ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃទី ១៨ តុលា ឆ្នាំ២០១០ ហើយ​ត្រូវបាន​យកមក​ធ្វើការ ផ្សព្វផ្សាយ​ឱ្យប្រើ​ប្រាស​នៅថ្ងៃនេះ គឺជា​ព្រឹ​ត្ដិ​ការណ៍​ប្រ​វត្ដ​សាស្ដ្រ​មួយ​ថ្មី​ទៀត ក្នុង​វិស័យ​ព្រៃឈើ សំដៅ​ជំរុញឱ្យមាន​ការគាំទ្រ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ ដើម្បី​រួម​ច​ណែ​ក​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ ដើម្បី​រួម​ច​ណែ​ក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តម​រដ្ឋមន្ដ្រី ​បាន​ថ្លែង​បន្ដទៀតថា ធនធាន​ព្រៃឈើ​បានផ្ដល់​នូវ ពហុ​ប្រយោជន៍​យ៉ាងច្រើន​ក្រៃលែង ​ដល់​សង្គមជាតិ តាំ​ពី​ដើម​រហូតមក។ ព្រៃឈើ​មិន​ត្រឹមតែ​មានតម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​នៅមាន​តម្លៃ​ខ្ពស់​មិនអាច​ប៉ាន់ប្រមាណ  បាន​លើ​ផ្នែក​ថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើឱ្យ​ធាតុអាកាស មាន​ភាព​កាន់តែ​ប្រសើរឡើង​រក្សា​និយ័តភាព​ប្រភពទឹក​ការពារ ទី​ជម្រាល និង​ការពា​ជីវៈជម្រុះ សរុបមក ព្រៃឈើ គឺជា​ប្រភព​ដង្ហើមរស់​នៅលើ​ភពផែនដី ជីវិត​មនុស្ស និង​សត្វលោក​ទូទៅ។

ឯកសារ​កម្មវិធី​ព្រៃឈើ​ជាតិ​គឺ​បង្ហាញឱ្យឃើញ​នូវ​សុ​ច្ចន្ទៈ របស់​រាជ​រដ្ឋា​បាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលបំណង អភិវឌ្ឍន៍​ព្រៃឈើ​តាម​មធ្យោបាយ​ស្របច្បាប់។ វា​គឺជា​ចក្ខុវិស័យ​រួមគ្នា ក្នុងការ​គ្រប់គ្រង​ទាក់​ទាញយក​ផលប្រយោជន៍ ពី​ព្រៃឈើ តាមរយៈ​ការចូលរួម​អនុវត្ដ​របស់​ភាគី​នានា រួមមាន​ស្ថាប័ន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន ក្រុមហ៊ុន​ឯកជន​អង្គរការ​ក្រៅ​រដ្ឋាភិបាល  ដៃគូរ​អភិវឌ្ឍន៍​និង​និតិ​បុគ្គល​នានា។

គោលបំណង​នៃ​កម្មវិធី​ព្រៃឈើ​ជាតិ គឹ​ដើម្បី​បង្កើន​ឱ្យមាន​ក្របខ័ណ្ឌ​សង្គម និង​គោលនយោបាយ​សមស្រប​មួយ​សម្រាប់​ការគ្រប់គ្រង​ព្រៃ​គ្រប់​ប្រភេទ​ប្រកបដោយ​និរន្ដ​ភាព។ កម្មវិធី​ព្រៃឈើ​ជាតិ បានកំណត់ យ៉ាងច្បាស់​នូវ​សូ​នាករ ក៏ដូចជា​ទិសដៅ និង​គោលដៅ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​សំដៅ​ធានា ឱ្យ​បានជា​អតិបរិមា​នូវ​ផលប្រយោជន៍​ជា​និរន្ដ សម្រាប់​សង្គមជាតិ ជាពិសេស​ផលប្រយោជន៍​សម្រាប់​បង្កើន​ជីវភាព​រស់នៅ សេវាកម្ម​បរិស្ថាន និង​សម្រាប់ ការអភិវឌ្ឍន៍​សង្គម​ទាំងមូល។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...