លែង​កូន​បង្កង ​និង​មេត្រី​ពូជ​នៅ​ឡូ​ត៏​លេខ១២

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 148

កូន​បង្កង​ចំនួន១២ម៉ឺន​ក្បាល មេត្រី​ពូជ​ច្រើន​ប្រភេទ​ទៀត ត្រូវបាន​លែង​នៅ​ឡូ​ត៏​លេខ១៧ នៅ​ភូមិ​ពាម​ពពេជ ឃុំ​កោះ​ថ្កូវ ​ស្រុក​ជល​គី​រី ក្រោម​ការអញ្ជើញ​ចូលរួម​ ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​កាលពីពេលថ្មីៗនេះ ។

ក្នុង​ពិធី​នោះ លោក កែវ ថា​យ ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ​ខេត្ដ​កំពង់ឆ្នាំង បាន​រាយ​ការ​ណ៏​ជុំវិញ​ការងារ​នេសាទ​ឆ្នាំ២០១០ ដោយ​ផ្ដោតជាសំខាន់ ​លើ​ការងារ​អភិវឌ្ឍ​ន៏​វារីវប្បកម្ម​ការអភិវឌ្ឍ​ន៏​ស្រះ ​ជម្រក​ត្រី​សហគម​ន៏​ ការអភិវឌ្ឍ​ន៏​សហគម​ន៏​នេសាទ ការការពារ​ព្រៃ​លិច​ទឹក ការបង្ក្រាប​បទល្មើស។ល។

ដោយឡែក​ លោក​ទូច​ម៉ា​រី​ម អភិបាលខេត្ដ​បាន​មាន​ប្រសា​ស​ន៏​ដែរ​ថា ​ពិតជា​សក្ខីភាព​យ៉ាង​ជាក់ច្បាស់​ ក្នុង​ការយក​ចិ​ត្ដ​ទុកដាក់​របស់​រដ្ឋ​បាលជ​ល​ផល​ ក្រសួងកសិកម្ម ​ក្នុងការ​ជំរុញ​ឱ្យបាន​ប្រសើរ​ឡើងវិញ​ នូវ​ធនធាន​មច្ឆជាតិ​ សម្រាប់​ជា​ប្រ​យោ​ជ​ន៏​ដល់​កូនចៅ​ជំនាន់​ក្រោយ។

ពិធី​ថ្ងៃនេះ​ ពិតជា​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ជីវចម្រុះ ប្រភេទ​មច្ឆជាតិ ​ដែល​កំពុងតែ​ទទួលរង​នូវ​ការគំរាមកំហែង ​ពី​មនុស្ស ពី​ធម្មជាតិ។ ឯកឧត្ដម​បាន​អំពាវនាវ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ប្រើប្រាស់​ធនធាន​មច្ឆជាតិ ដោយ​ប្រុងប្រយ័ត្ន រួមគ្នា​អភិរក្ស​ពូជ​ត្រី ថែរក្សា​ការ​ពរ​ព្រៃ​លិច​ទឹក ​ឱ្យបាន​គង់វង្ស ​រួមគ្នា​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ​ហើយ​សុំឱ្យ​អជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ នាំគ្នា​ចូលរួម​សហការ​ឱ្យបាន​ល្អ។

នៅ​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន​រយ​នាក់ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​ឱ្យ​ក្រសួង ​ក៏ដូចជា​នាម​ឯកឧត្ដម​ផ្ទាល់ ​ឯកឧត្ដម​សូម​កោតសរសើរ ​ដល់​រដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ ​ដែល​បានរៀបចំ​ពិធី​នេះ​ឡើង ដែលជា​សក្ខីភាព​ បញ្ជាក់​នូវ​ការយក​ចិ​ត្ដ​ទុកដាក់ ​លើ​ប្រសា​ស​ន៏​របស់​សម្ដេច​តេ​ជោ​ថា ទីណា​មានទឹក​ទីនោះ​ត្រូវមាន​ត្រី។

ឯកឧត្ដម​បាន​ណែនាំ​មន្ដ្រីជលផល ​គ្រប់លំដាប់​ថ្នាក់​ថា​ធនធាន​មច្ឆជាតិ ត្រូវបាន​បំផ្លិចបំផ្លាញ​ ដូច្នេះ​ត្រូវ​នាំគ្នា​ខិតខំ​បន្ថែ​ប​ទៀត​ លើ​ការងារ​អភិរក្ស ការអភិវឌ្ឍ​ន៏​វារីវប្បកម្ម​ សហគម​ន៏ ការដាំ​ព្រៃ​លិច​ទឹក និង​ការការពារ​ធនធាន​មច្ឆជាតិ ​ដែល​នៅសល់ ​និង​ព្រៃ​លិច​ទឹក​ឱ្យបាន​គង់វង្ស ។

ឯកឧត្ដម​បន្ដថា អាកាសធាតុ​ប្រែប្រួល ទឹក កំដៅ ភ្លៀង ការកសាង តំបន់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ កម្ពស់​ទឹកទន្លេ​ឡើង ​បាន​តិច​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ជលផល​ ដូច្នេះ​យើង​ត្រូវខិតខំ​ទាំងអស់គ្នា ​ធ្វើយ៉ាងណា​ការពារ​ធនធាន​ជលផល​របស់​ជាតិ​យើង​ឱ្យបាន​គង់វង្ស។

យុទ្ធសាស្ដ្រ​ទាំងនោះ​មានដូចជា បើ​អាច​ត្រូវ​ទប់ទឹក​ក្នុង​ប្រឡាយ អូរ ស្ទឹង បំណង​រក្សា​ទឹក​ទុក ដើម្បី​មច្ឆជាតិ​រស់រាន​ពង​កូន​នៅ​ទីនោះ ។ ជំរុញ​វារីវប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​ទាំង​ខ្នាតតូច ខ្នាត​ធំ​ និង​ជំរុញ​លើក​ទឹក​ចិ​ត្ដ ផ្ដល់ឱកាស​ដល់​ការវិនិយោគ​ផ្នែក​វារីវប្បកម្ម​ជា​លក្ខណៈ​ឧស្សាហកម្ម។

កំណត់​ប្រភេទ​ត្រី ​ឱ្យបាន​ច្បាស់លាស់ តើ​មួយណា​ដែល​ត្រូវ​អភិរក្ស​និង​ចិញ្ចឹម​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ​ការបរិភោគ ។ ត្រូវយក​ស្មារតី​ខ្ពស់​ទទួលខុសត្រូវ និង​ចូលរួម​សហការ​ក្នុងការ​បង្ក្រាប​បទល្មើស ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ការចាក់​លុប​បឹង ស្ទឹង​ដោយ​គ្មាន​ការអនុញ្ញាត បូម​បាច​ស្រះ ស្ទឹង បឹង​ដែលជា​កន្លែង​អភិរក្ស​មេត្រី​ពូជ។ល។កិច្ចការ​នេះ​ម្ចាស់​ឡូ​ត៏គ្រប់ៗឡូ​ត៏ ក៏ត្រូវ​ចូលរួម​សហការ​ឱ្យបាន​ល្អ៕

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...