មុខងារ និងភារកិច្ច

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​មុខ​ងារ​ និងភារកិច្ច​ដូចតទៅ​​៖

  • រៀប​ចំនិង​ដាក់​អោយ​ដំណើរ​ការ​ នយោបាយ​អភិវិឌ្ឍន៍​វិស័យ​កសិកម្ម​ ក្នុងគោល​បំណងកែលំអ​កំរិត​ជីវភាព​រស់​នៅ​ របស់​ប្រជាជន​រដ្ឋ
  • ចូល​រួម​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​កែ​ទំរង់​ និង​ប្រើ​ប្រាស់​ដីធី្ល
  • តំរង់​ទិស​ និងធ្វើ​ផែន​ការ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​គ្រប់​ផ្នែក
  • សំរប​សំរួល​ តាមដាន​ និង​វាយ​តំលៃ​ លើ​ការ​អនុវត្ត​នយោបាយ​ និង​សកម្ម​ភាព​អភិវឌ្ឍន៍​កសិកម្ម
  • តាម​ដាន​ការ​វិវត្តន៍​នៃ​ធនធាន​ធម្ម​ជាតិ​ របស់​វិស័យ​កសិកម្ម​ និង​សំរួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ទាំង​នោះ​ ដើម្បី​បំពេញ​តំរូវ​ការ​របស់​ប្រ​ទេស​ជាតិ​​ និង​គោរព​លំ​នឹង​អេកូ​ឡូស៊ី
  • កំណត់​បទ​ប្ប​ញ្ញត្តិ​ ក្នុង​ការ​គ្រប់​គ្រង​ ថែ​រក្សា​ ការ​ពារ​ធន​ធាន​ធម្មជាតិ​របស់​វិស័យ​កសិកម្ម​ និង​តាម​ដាន​ការ​អនុវត្ត
  • វាយ​តំលៃ​ និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ សំរាប់​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​កសិកម្ម​ ដោយ​លើក​កំពស់​កំរិត​ យល់​ដឹង​បចេ្ចក​ទេស​ និង​បង្ក​លក្ខណៈ​ប្រើ​ប្រាស់​ធន​ធាន​នេះ​ អោយ​មាន​ប្រសិទ្ធ​ភាព
  • ផ្តល់​ការ​គាំ​ទ្រ​ និង​ការ​ណែនាំ​បច្ចេក​ទេស​ជា​ចាំ​បាច់​ដល់​កសិករ​ ដើ​ម្បី​កែ​លំអ​ផលិត​កម្ម​ និង​ផលិត​ភាព​កសិកម្ម
  • កំណត់​គោលការណ៍​ និង​តាមដាន​ការ​អនុវត្ត​ លើក​កំពស់​ និង​កែលំ​អ​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​អង្គការ​វិជ្ជា​ជីវៈ​ សមា​គម​នា​នា​ ដែល​ពាក់​ព័ន្ធ​និង​វិស័យ​កសិកម្ម
  • សិក្សា​ស្រាវ​ជ្រាវ​ និង​ផ្សព្វ​ផ្សាយ​អំពី​វិទ្យា​សាស្រ្ត​បច្ចេកទេស​ និង​សេដ្ឋ​កិច្ច​ ក្នុង​វិស័យ​កសិកម្ម​គ្រប់​ផែ្នក
  • ណែ​នាំ​ការ​ងារ​អភិវឌ្ឍន៍​ដី​ និង​ការ​កែ​លំអគុណភាព​ដី​ និង​ប្រើ​ប្រាស់​ដី​កសិកម្ម​ ពូជ​រុក្ខជាតិ​ ពូជ​សត្វ​ ជី​គី​មី​ និង​ថ្នាំ​កសិកម្ម​អោយ​បាន​សម​្តស្រម​ទៅ​តាម​លក្ខណៈ​ភូមិ​សាស្រ្ត​ អា​កាស​ធាតុ​របស់​តំបន់​ ដើ​ម្បី​ធានា​បាន​ទិន្ន​ផល​ខ្ពស់​ និងរក្សា​តុល្យ​ភាព​បរិស្ថាន​ ធម្មជាតិ
  • ធ្វើ​សហ​ការ​ជាតិ​ និង​សហប្រ​តិបត្តិ​ការ​ជា​មួយ​បរទេស​​ អង្គការ​អន្តរ​ជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើ​ម្បី​អភិវឌ្ឍន៍​ វិស័យ​កសិកម្ម​គ្រប់​ផ្នែក
  • ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ
  • ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង
  • ចូលរួមកសាងគោលនយោបាយថ្លៃ និងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
  • ប្រមូលថវិកាបង់ចូលរដ្ឋ ឬសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចូលរដ្ឋ
  • ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម
  • អនុវត្តកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់អោយ។