Lastest News and Events
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២០ 12

ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន

នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២០ 13

កិច្ចប្រជុំស្តីពី ការពិនិត្យនិងវាយតម្លៃលក្ខណសម្បត្តិរវជនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

នៅរសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំផ្ការមៀត អគ្គារផ្ការំដួល នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២០ 1026

ចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្ស របស់អង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តកោះកុង​

នៅថ្ងៃអង្គារ ១១កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្ស...
ចេញ​ផ្សាយ​ ០៥ កុម្ភៈ ២០២០ 949

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការ

ៅថ្ងៃអង្គារ ១១កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានធ្វើសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការក្នុងវិស័យកសិកម្ម...
Technical Videos
Technical Documents
Useful Documents
អំពីនាយកដ្ឋាន

នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស

បាននឹងកំពុងតែអនុវត្តការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ តាមប្រកាសលេខ៣០០ ប្រក.កសក.ប ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងប្រកាសលេខ២៥៤ ប្រក.កសក.ប ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលប្រការ២ និងប្រការ៤ នៃប្រកាសលេខ៣០០ ប្រក.កសក.ប ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ។ ការគ្រប់គ្រង និងការអភិវឌ្ឍន៏ធនធានមនុស្ស​ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកា​រ​បង្កើនប្រសិទ្ធិ​ភាពការងារ​ប្រកប​​ដោយសមធម៌ និងជាគោលដៅចម្បងក្នុង​ការលើកស្ទួយ​សមត្ថភាព​ធនធាន​មនុស្ស ស្រប​តាមជំនាញបចេ្ចកទេស​ និងវិទ្យាសាស្រ្ត​ ដើម្បីរួមចំណែកលើកស្ទួយ​ការ​អភិវឌ្ឍន៍​ប្រទេស ដែលជាជ្រុងមួយ​ នៃយុទ្ធសាស្ត្រចតុកោណរបស់​រាជរដ្ឋាភិបាល ។ ក្នុងតួនាទី​ជា​សេនាធិការផ្ទាល់របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍​ធនធានមនុស្ស បានខិតខំយកចិត្ត​ទុកដាក់ក្នុងការពង្រឹង​ការគ្រប់គ្រង និងអភិវឌ្ឍន៍​ធនធានមនុស្ស មាន​ជា​អាទិ៍ ការងារគ្រប់គ្រង​មន្ត្រីរាជការ ការងាររៀប​ចំ​មន្ត្រីកាន់​មុខតំណែង ការងារ​រៀបចំស្នើសុំ​គ្រឿង​ឥស្សរិយយស ការងាររៀបចំរចនាសម្ព័ន្ធ ការងាររៀបចំបៀវត្ស​ ប្រាក់​ធានារ៉ាប់រងសង្គម ការងារ​រៀប​ចំដំឡើង​ថ្នាក់ ឋានន្តរស័ក្កិ ការងាររៀបចំដាក់មន្ត្រីគ្រប់អាយុ​ឱ្យចូលនិវត្តន៍ និងការងារ​អភិវឌ្ឍន៍ធនធានមនុស្ស ​​ឱ្យស្របទៅតាមគោលការណ៍ ច្បាប់ និងលិខិតបទដ្ឋាននានា។

អំពីអង្គការលេខរបស់នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស​

អំពីភារកិច្ចសំខាន់ៗរបស់នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស

- គ្រប់គ្រងផ្នែករដ្ឋបាលមន្រ្តីរាជការ និងភ្នាក់ងារសាធារណៈរបស់ក្រសួង ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ

- រៀបចំលិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងអាជីព

- រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ

- ធ្វើកម្មវិធីតំណែងឯកទេស និងធនធានមនុស្សរបស់ក្រសួង

- រៀបចំការងារបៀវត្ស ពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភ

- វាយតម្លៃតម្រូវការបណ្តុះបណ្តាលបុគ្គលិក និងពិនិត្យបញ្ជូនមន្រ្តីជំនាញទៅធ្វើវិក្រឹត្យការ ឬបន្តការសិក្សាក្នុង និងក្រៅប្រទេស

- រៀបចំនយោបាយបណ្តុះបណ្តាលដំបូង និងបន្ត ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ និងអនុវត្តនយោបាយនោះ

- សហការជាមួយបណ្តាអង្គភាព និងគ្រឹះស្ថានសិក្សាបច្ចេកទេសកសិកម្ម ដើម្បីចូលរួមក៏សាងកម្មវិធីសិក្សា និងសកម្មភាពអង្គភាពរបស់អង្គភាពទាំងនោះ សម្រាប់បណ្តុះបណ្តាលឲ្យសមស្របទៅតាមតម្រូវការអភិវឌ្ឍន៍សង្គម

- លើកសំណើបង្កើត ឬរំសាយអង្គភាពនានា រៀបចំតួនាទី ភារកិច្ច កែសម្រួលរចនាសម្ព័ន្ធតាមស្ថានភាពជាក់ស្តែង

- ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

កម្រងរូបភាព ស្តីពីសកម្មភាពនានារបស់នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស

ទំនាក់ទំនងព័ត៌មាន

Phone: 855 99 911 124

E-Mail: makara.chea9@gmail.com

Web: http://web.maff.gov.kh/department/HRD?lang=kh

Address: https://www.google.com.kh/maps/@11.5373027,104.9741249,12.5z