Lastest News and Events
ចេញ​ផ្សាយ​ ០២ ធ្នូ ២០១៩ 18

ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម សម្រាប់អនុវត្តថវិកាកម្មវិធី ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម...
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០១៩ 34

ប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ (Document Tracking Information System)

នាព្រឹកថ្ងៃសុក្រ ១១រោច​ ខែកក្តិកឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២​ ខែវិច្ឆិកាឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ​ ហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 35

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តចំណូលចំណាយរយៈពេល០៩ខែ និងទិសដៅអនុវត្តសមរាប់ត្រីមាសទី៤ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃច័ន្ទ​ ៨រោច​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ​ ហិរញ្ញវត្ថុ​ បានរៀបចំសិក្ខាសាលាស្តីអំពី​ "ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា០៩ខែ​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៨ 65

កិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា គឺផ្ដោតទៅប្រធានបទចំនួនបួន...
Technical Videos
Technical Documents
Useful Documents
អំពី

១- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ជានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ៖

  • ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
  • លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីការប្រតិបត្តិ
  • ទទួលខុសត្រូវថែរក្សាបញ្ជីគណនេយ្យទាំងឡាយ
  • គ្រប់គ្រងបន្ទុកគណនី នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
  • ត្រួតពិនិត្យបច្ចេកទេស នៃការប្រតិបត្តិកិច្ចលទ្ធកម្មសារធារៈ
  • គ្រប់គ្រងព័ត៌មានវិទ្យាសកម្មភាពហិរញ្ញវត្ថុ និងបន្ទុកគណនី
  • ប្រមូលផ្តុំតម្រូវការ និងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំចំណូលឲ្យបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុ
  • តាមដានរំលឹកការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • ទទួល និងបែងចែកសម្ភារ បរិក្ខា និងប្រេងឥន្ទនៈជូនដល់បណ្តាអង្គភាពនានាក្រោមឱវាទក្រសួង
  • ធ្វើកិច្ចបញ្ជិកាជាប្រចាំនូវសាលាកប័ត្រ និងគណនេយ្យរូបធាតុ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុតាមរបបប្រចាំឆ្នាំរបស់ក្រសួង
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធាន មួយចំនួនជាជំនួយការតាមការចាំបាច់។

២- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មានការិយាល័យចំណុះចំនួន ០៦គឺ៖

     ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក

     ២-ការិយាល័យហិរញ្ញកិច្ច

     ៣-ការិយាល័យគ្រប់គ្រងថវិកាវិនិយោគ

     ៤-ការិយាល័យគណនេយ្យ

     ៥-ការិយាល័យលទ្ធកម្មសាធារណៈ

     ៦-ការិយាល័យទ្រព្យសម្បត្តិរដ្ឋ។

ទំនាក់ទំនង

អាសយដ្ឋានលេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ ០២៣ ២២២ ៤៩២

វេបសាយ : http://maff.gov.kh/department/accounting

Facebook Page : នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ - Department-of-Accounting-and-Finance