ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ០៥ មេសា ២០១៩ 19

លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ

នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានកិច្ចការរដ្ឋបាលដឹកនាំដោយ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋាន...
ចេញ​ផ្សាយ​ ២០ មីនា ២០១៩ 15

លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប

សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨...
ចេញ​ផ្សាយ​ ០៤ មីនា ២០១៩ 15

លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម...
ចេញ​ផ្សាយ​ ០៤ មីនា ២០១៩ 25

លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំវេទិកាសាធារណៈស្តីពីកសិកម្ម...
អំពីនាយកដ្ឋាន

នាយកដ្ឋានកិច្ចការរដ្ឋបាល គឺជានាយកដ្ឋានចំណុះអគ្គនាយកនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

- សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់ក្រសួងនៅថ្នាក់កណ្តាល រវាងថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានចំណុះក្រសួង                     

- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង

- ធានាប្រសិទ្ឋភាព សុវត្ថិភាពរដ្ឋបាល ការពារសន្តិសុខគ្រប់គ្រងការងារសង្គមរបស់ក្រសួង និងការងារពិធីការ                                                           

- ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងប្រើប្រាស់ ជួសជុលយានយន្តសម្ភារៈ និងបរិក្ខាររបស់អង្គភាពអមទីស្តីការក្រសួង              

- សរុប និងធ្វើរបាយការណ៏ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង                

- តម្កល់ឯកសារ                                        

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាយកដ្ឋានកិច្ចការរដ្ឋបាល ដឹកនាំដោយប្រធាន ០១ រូប និងអមដោយអនុប្រធានចំនួន៥រូប ជាជំនួយការ ។

 

អង្គការលេខរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល

ទំនាក់ទំនង នាយកដ្ឋានកិច្ចការរដ្ឋបាល

អាស័យដ្ឋាន៖ ផ្ទះលេខ២០០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីម៉ែល៖ Cheacheanthoeun7168@gmail.com

វេបសាយ៖ http://maff.gov.kh/department/administration-affairs

Facebook៖ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រសួងកសិកម្ម

ទំនាក់ទំនងលេខ៖ ០១២ ៧៧៨ ១៧៨