កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”

ចេញ​ផ្សាយ​ ១១ មករា ២០១៩ 996

     នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodia Development and Resource Institute, CDRI) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអញ្ជើញមកពីអន្តរក្រសួងពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍យ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក និងសមាជិកាទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មដែលបានខិតខំប្រឹងប្រែងសហការជាមួយ CDRI ក្នុងការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំនាថ្ងៃនេះបានយ៉ាងល្អប្រសើរ។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺដើម្បីធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ជាមួយសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម អន្តរស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងការស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ និងបន្តខិតខំប្រឹងប្រែងសហការរួមគ្នាស្វែងរកដំណោះស្រាយនូវរាល់បញ្ហាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច សមស្របតាមចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនអង្គពិភាក្សាជ្រាបថាស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ លំហូរវិនិយោគិន និងជាពិសេសកំលាំងនៃតម្រូវការផលិតផលកសិកម្មទាំងស្រស់ និងកែច្នៃរួចកំពុងតែមានសន្ទុះកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហេតុដូច្នេះ និន្នាការនៃការអនុវត្ត “យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា” ពិតជាសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ៤ គឺអ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសាធារណៈរបស់រដ្ឋ។ កន្លងមកនេះ ក្រសួងនិងអង្គភាពក្រោមឱវាទបាននិងកំពុងខិតខំអនុវត្តខ្លឹមសារនៃអនុក្រឹត្យស្តីពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាតាមរយៈការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលមន្ត្រីជំនាញ កសិករ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ហើយសិក្ខាកាមបានទទួលបាននូវចំណេះដឹងដូចជាអំណាចនៃការចរចាថ្លៃ លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា ការចងក្រងប្រមូលផ្តុំគ្នាជាក្រុមផលិត និងការបង្កើតសហគមន៍កសិកម្មជាដើម។ យល់ឃើញពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ក្នុងឆ្នាំ២០១៧ ក្រសួងបានជួយសម្របសម្រួលរៀបចំកិច្ចសន្យារវាងកសិករ និងក្រុមហ៊ុនបានចំនួន ៦២កិច្ចសន្យា និង៩០កិច្ចសន្យាក្នុងឆ្នាំ២០១៨ ទៅលើប្រភេទផលិតផលស្រូវសេរីរាង្គ ស្រូវចំណី ដំឡូងមី ស្វាយ អំពៅស្ករ ផលិតផលសត្វនៅទូទាំងប្រទេស។ ក្រៅពីនេះ ក្រសួងក៏បានជួយរៀបចំចងក្រងសហគមន៍កសិកម្មបានចំនួន ៨៨០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៦១៣ និងសហគមន៍នេសាទចំនួន ៥១៦សហគមន៍ ក្នុងនោះមានសហគមន៍មួយចំនួនកំពុងក្លាយទៅជាសហគមន៍គំរូ និងកសិធុរកិច្ច សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងខ្លះទៀតកំពុងត្រួវបានជំរុញ និងលើកទឹកចិត្តឲ្យធ្វើកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង កាត់បន្ថយការពឹងអាស្រ័យលើផលនិងអនុផលធនធានធម្មជាតិដើម្បីជីវភាពប្រចាំ។ ទោះបីជាយ៉ាងណា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅមានបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងរបស់កសិករ និងភាគីពាក់ព័ន្ធនៅមានកម្រិត ការអនុវត្តអនុក្រឹត្យនេះរបស់មន្ត្រីជំនាញនៅមិនទាន់បានពេញ លេញ និងការគាំទ្រពីអង្គភាពពាក់ព័ន្ធក៏នៅមានកម្រិតផងដែរ សហគមន៍កសិកម្មនៅខ្វះទុន ឥណទានមានការប្រាក់ខ្ពស់ ការសហកការពីវិស័យឯកជន និងអ្នកផលិតនៅមានភាពខ្វះខាតដែលធ្វើឱ្យភាគីទាំងពីរបាត់បង់នូវជំនឿទុកចិត្ត។
ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តបន្តដូចខាងក្រោម៖
១. ប្រគល់ភារកិច្ចជូន ប្រធានលេខាធិការដ្ឋានក្នុងការចាត់ចែងរៀបចំសមាសភាពគណៈកម្មការបច្ចេកទេសអន្តរក្រសួងមួយជាបន្ទាន់ដើម្បី៖

-រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា

-ធ្វើលិខិតផ្ញើរជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត បង្កើតអនុគណៈកម្មាធិការនៅថ្នាក់ក្រោមជាតិដើម្បីធ្វើការសម្របសម្រួលអនុវត្ត និងការដោះស្រាយវិវាត នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា
-រៀបចំព្រាងសរាចរណ៍ណែនាំមួយដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខា ដើម្បីផ្តល់លទ្ធភាពដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មាធិការក្នុងការអនុវត្តន៍ ។
២. ប្រគល់ភារកិច្ចជូន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការជាមួយសហភាពសហគមន៍កសិកម្មក្នុងលប់បំបាត់ការយកកម្រៃ ពីសហគមន៍តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៣. ប្រគល់ភារកិច្ចជូនសភាពណិជ្ជកម្ម កម្ពុជា ក្នុងការសម្របសម្រួលជាមួយអគ្គពន្ធដារបញ្ឈប់ការយក VAT ពីការដឹកជញ្ជូនស្រូវរបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនពីសហគមន៍មកកាន់ឃ្លាំងស្តុករបស់ក្រុមហ៊ុន ។
៤. ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ធ្វើការរៀបចំប្រជុំគណៈកម្មាធិការ ឲ្យបាន៣ខែម្តងដើម្បីធ្វើការតាមដានពីវឌ្ឍនភាព និងបញ្ហាឈម លើការងារដែលបានអនុវត្តន៍។

 

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម"
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
កិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣...
ពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងក្រុមកសិករដាំស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ
នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា...
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ
នៅរសៀលថ្ងៃដដែល ចេញពីខេត្តព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់...
នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហភាពសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុន ហ៊្វុកស៍(ខេមបូឌា)ឯ.ក
នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផ្គត់ផ្គង់បន្លែផ្ទះសំណាញ់ រវាងភាគីផលិតសហគមន៍កសិកម្មតាសីសាមគី្គ និងភាគីអ្នកទិញ ក្រុមហ៊ុន REMIC
ថ្ងៃអាទិត្យ ០៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា...
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣...
សិក្ខាសាលា​ស្ដីពី “ការអភិវឌ្ឍកសិ-ឧស្សាហកម្មប្រកបដោយនិរន្តរភាព និងសុវត្ថិភាព”
​ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦​ ខែធ្នូ...
ពិធីអបអរសាទរ “ប្រគល់ទទួលសម្ភារបរិក្ខាពិសោធ”
នាថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា...
វេទិកា ”កសិឧស្សាហកម្មសតវត្សទី២១” ក្រោមប្រធានបទ៖ កសិករវ័យឆ្លាត និងអនាគតកម្ពុជា
នារសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យាលើការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូបលើកទី៤ រវាងក្រុមហ៊ុនរ៉ាយស៏មីលលីមីធីត និងសហគមន៍កសិកម្មឃុំកំពង់គោ
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត...
ដំណើរទស្សនកិច្ចរោងចក្រផលិតដំណាប់ស្វាយចំណិត
នារសៀលថ្ងៃសុក្រ​ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា...
កិច្ចប្រជុំពិភាក្សាជាមួយប្រតិភូ និងអ្នកជំនាញ ដែលជាតំណាងអញ្ជើញមកពី World Economic Forum
កាលពីល្ងាចថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១...
កិច្ចប្រជុំពិភាក្សាអំពីស្ថានភាពខ្សែច្រវ៉ាក់តម្លៃផលិតកម្មស្វាយចន្ទី
ថ្ងៃចន្ទ ១០រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣​ ខែកញ្ញា​...
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ...
ពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្មស្ដីពី «ការផលិត និងផ្គត់ផ្គង់ស្រូវប្រកបដោយនិរន្ថរភាព (អេស.អរ.ភី)»
នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា...
ពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម
នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២...
សិក្ខាសាលាស្តីពី “ការធ្វើអាជីវកម្មប្រកបដោយបរិយាបន្ននៅក្នុងកសិធុរកិច្ច”
នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦...
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី "ការផលិត និងផ្គត់ផ្គង់ស្រូវ និងគ្រាប់ពូជស្រូវរវាងសហគមន៍កសិកម្មក្នុងខេត្តសៀមរាបនិងកំពង់ធំ និងក្រុមហ៊ុនអេមរុរ៉ាយស៍"
នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា...
ពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា
ពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត...
សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងលើកចុងក្រោយស្តីពី “ផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍកសិ-ឧស្សាហកម្មឆ្នាំ២០១៩-២០៣០”
ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា...
ពិធីបិទវេទិការ ស្តីពី “អាជីវកម្មរបស់សហគមន៍កសិកម្ម”
ថ្ងៃព្រហស្បតិ៍ ០៣រោច ខែមាឃ​ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១...
កិច្ចប្រជុំចរចារអំពីការដាក់លក្ខខ័ណ្ឌក្នុងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ដំឡូង
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ តត្រូវនឹងថ្ងៃទី៣១...
វគ្គបណ្តុះបណ្តាល ស្តីពី​ ទស្សន:ទាន​ និងនីតិវិធីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងធ្វើការពិភាក្សាអំពីគោលបំណង​ និងតម្រូវការរបស់កសិករ​ និងក្រុមហ៊ុន​ Green Leader ...
នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា​...
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក...
សិក្ខាសិលាពិគ្រោះយោបល់ស្តីពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០"
ថ្ងៃពុធ​ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ...
សិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម និងចំណីអាហារ”
ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០”
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦...
ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីនៃការគ្រប់គ្រងបៃតង សម្រាប់អភិវឌ្ឍន៍កសិកម្ម”
នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន អង្គរកសិកម្មរុងរឿងចំកាត់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍...
ពិធីបើកផ្សារណាត់ ផលិតផលបន្លែ សុវត្ថិភាព របស់គម្រោងជម្រុញផលិតផលស្បៀង Boosting Food Production
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៦...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ Zhuang Yizhong អគ្គនាយកក្រុមហ៊ុន CHINA TOP Fruit Co., Ltd នៃសាធារណៈរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Christopher B. Monter ជួបពិភាក្សាការងារ
រសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩...
លោកស្រី ហឿង ត្រឹង គីវ យុង (HUONG TRAN KIEU DUNG) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ សំរិទ្ធស័ក្ក...
ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយគម្រោងវិនិយោគដំណាំស្រូវប្រភេទពូជ JAPONICA
នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក...
ពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧-២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩
នៅទីស្តីការក្រសួងកសិកម្មនាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក...
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការវិភាគរកមេតាណុលនៅក្នុងផលិតផលស្រាស
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១១ ខែមិថុនា...
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងបច្ចេកទេសខ្សែសង្វាក់ផលិតកម្ម​ផលិតផល​កសិកម្មទំនើបនៅប្រទេសកម្ពុជាឆ្នាំ២០១៨
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១...
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងសុវត្តិភាពចំណីអាហារ និងបច្ចេកទេសខ្សែសង្វាក់ផលិតកម្មផលិតផលកសិកម្មទំនើបនៅប្រទេសកម្ពុជាឆ្នាំ២០១៨"
ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានទទួលការអនុញ្ញាត្តិពីឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដើម្បីចូលជួបសម្តែងនូវការគោរព​ និងគោរពជូនពរនាឪកា...
នារសៀលថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០...
ពីធីចុះកិច្ចព្រមព្រៀងរវាងនាយកដ្ឋានកសិ-ឧស្សាហកម្មជាមួយក្រុមហ៊ុនថបផ្លេនីងជប៉ុន
នាថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា...
សិក្ខាសាលាពិគ្រោះយោបល់ស្តីអំពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៨-២០៣០
នាថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥...
នាយកដ្ឋានកសិ-ឧស្សាហកម្មបានជួបពិភាគ្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ RDB
នារសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមិនា...
ក្រុមការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីពិនិត្យ សិក្សា វាយតម្លៃ អំពីដំណាំដែលមា...
ក្រុមការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
China National Research Institute of Food and Fermentation Industries បានមកធ្វេីទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
ចាប់ពីថ្ងៃច័ន្ទ ១១រោច ខែផល្គុន ដល់ថ្ងៃ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១...