Lastest News and Events
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០១៩ 9

ពិធីអបអរសាទរ “ប្រគល់ទទួលសម្ភារបរិក្ខាពិសោធ”

នាថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអ្នកជំនាញការបច្ចេកទេសជាន់​ខ្ពស់នៃ​សាធារណៈរដ្ឋប្រជាមានិតចិនប្រចាំការនៅនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១៧ តុលា ២០១៩ 53

វេទិកា ”កសិឧស្សាហកម្មសតវត្សទី២១” ក្រោមប្រធានបទ៖ កសិករវ័យឆ្លាត និងអនាគតកម្ពុជា

នារសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៤ តុលា ២០១៩ 48

ពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យាលើការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូបលើកទី៤ រវាងក្រុមហ៊ុនរ៉ាយស៏មីលលីមីធីត និងសហគមន៍កសិកម្មឃុំកំពង់គោ

ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម...
ចេញ​ផ្សាយ​ ១៤ តុលា ២០១៩ 51

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
Useful Documents
អំពីនាយកដ្ឋាន

នាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភារកិច្ច​ដូចខាង​ក្រោម៖

       ១. រៀបចំគោលនយោបាយ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម

       ២. ចូលរួមដោះស្រាយរាល់បញ្ហា ដែលទាក់ទងដល់ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងម្ហូបអាហារ រៀបចំកសាង​នយោបាយ​កសិ-ឧស្សាហកម្ម ដើម្បីតម្រង់ទិសការវិនិយោគផ្នែកផលិតកម្ម ផ្នែកកែច្នៃ និង​ផ្នែកពាណិជ្ជកម្ម

       ៣. ចូលរួមក្នុងការធ្វើទស្សនទាន និងបំផុសនយោបាយលើកកម្ពស់ដល់សហគ្រាសកសិ-ឧស្សាហកម្ម និងកសិ-ម្ហូបអាហារ

       ៤. ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ

       ៥. ផ្សព្វផ្សាយពត៌មានបច្ចេកវិទ្យា-សេដ្ឋកិច្ចកសិកម្មដល់អង្គការកសិករ និងដៃគូខាងឧស្សាហកម្ម និងខាងពាណិជ្ជកម្ម ដោយ​សហការ​គ្នាជាមួយស្ថាប័នសាធារណៈឯកទេស និងអង្គការកសិករ

       ៦. ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

ទំនាក់ទំនងនាយកដ្ឋាន
 

អាសយដ្ឋាន   : លេខ242 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ           ​: 023 213 145

អ៊ីម៉ែល           : daimaff2007@gmail.com

ប្រព័ន្ធសង្គម  :  http://www.facebook.com/daiforagriculture

វេបសាយ      :  http://www.maff.gov.kh/department/agro-industry