ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ០៦ មិថុនា ២០២៣ 84

កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំផែនការថវិកា(ទម្រង់ P3,P4) និងរបាយការណ៍ប្រចាំត្រីមាស(ទម្រង់ M1) និងរបាយការណ៍ប្រចាំឆ្នាំ (ទម្រង់ M2)

នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំផែនការថវិកា(ទម្រង់...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៣ 554

ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជប៉ុន មកកាន់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ

ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៣ 106

វគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

ចាប់ពីថ្ងៃអង្គារ ៥រោច ខែពិសាខ ដល់ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៣ 526

បេសកកម្មនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ខេត្តកំពង់ធំ

ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលការចាត់តាំងពី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម...
ក​ម្រងឯកសារសំខាន់ៗ
អំពីនាយកដ្ឋាន

នាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភារកិច្ច​ដូចខាង​ក្រោម៖

       ១. រៀបចំគោលនយោបាយ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម

       ២. ចូលរួមដោះស្រាយរាល់បញ្ហា ដែលទាក់ទងដល់ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងម្ហូបអាហារ រៀបចំកសាង​នយោបាយ​កសិ-ឧស្សាហកម្ម ដើម្បីតម្រង់ទិសការវិនិយោគផ្នែកផលិតកម្ម ផ្នែកកែច្នៃ និង​ផ្នែកពាណិជ្ជកម្ម

       ៣. ចូលរួមក្នុងការធ្វើទស្សនទាន និងបំផុសនយោបាយលើកកម្ពស់ដល់សហគ្រាសកសិ-ឧស្សាហកម្ម និងកសិ-ម្ហូបអាហារ

       ៤. ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ

       ៥. ផ្សព្វផ្សាយពត៌មានបច្ចេកវិទ្យា-សេដ្ឋកិច្ចកសិកម្មដល់អង្គការកសិករ និងដៃគូខាងឧស្សាហកម្ម និងខាងពាណិជ្ជកម្ម ដោយ​សហការ​គ្នាជាមួយស្ថាប័នសាធារណៈឯកទេស និងអង្គការកសិករ

       ៦. ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

ទំនាក់ទំនងនាយកដ្ឋាន
 

អាសយដ្ឋាន   : លេខ242 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ           ​: 023 213 145

អ៊ីម៉ែល           : daimaff2007@gmail.com

ប្រព័ន្ធសង្គម  :  http://www.facebook.com/daiforagriculture

វេបសាយ      :  http://www.maff.gov.kh/department/agro-industry