ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ០៩ កញ្ញា ២០២០ 19

លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញនាំចង្ហាន់ និងសម្ភារមួយចំនួនមកប្រគេននៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០២ កញ្ញា ២០២០ 36

លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ...
ចេញ​ផ្សាយ​ ០២ កញ្ញា ២០២០ 31

លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី និងកូនកង្កែបជូនកសិករ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី...
ចេញ​ផ្សាយ​ ០២ កញ្ញា ២០២០ 35

លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ឯ.ក

តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
អំពីនាយកដ្ឋាន

នាយកដ្ឋានកិច្ចការរដ្ឋបាល គឺជានាយកដ្ឋានចំណុះអគ្គនាយកនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

- សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់ក្រសួងនៅថ្នាក់កណ្តាល រវាងថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានចំណុះក្រសួង                     

- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង

- ធានាប្រសិទ្ឋភាព សុវត្ថិភាពរដ្ឋបាល ការពារសន្តិសុខគ្រប់គ្រងការងារសង្គមរបស់ក្រសួង និងការងារពិធីការ                                                           

- ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងប្រើប្រាស់ ជួសជុលយានយន្តសម្ភារៈ និងបរិក្ខាររបស់អង្គភាពអមទីស្តីការក្រសួង              

- សរុប និងធ្វើរបាយការណ៏ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង                

- តម្កល់ឯកសារ                                        

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាយកដ្ឋានកិច្ចការរដ្ឋបាល ដឹកនាំដោយប្រធាន ០១ រូប និងអមដោយអនុប្រធានចំនួន៥រូប ជាជំនួយការ ។

 

អង្គការលេខរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល

ទំនាក់ទំនង នាយកដ្ឋានកិច្ចការរដ្ឋបាល

អាស័យដ្ឋាន៖ ផ្ទះលេខ២០០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីម៉ែល៖ Cheacheanthoeun7168@gmail.com

វេបសាយ៖ https://web.maff.gov.kh/department/administration-affairs

Facebook៖ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រសួងកសិកម្ម

ទំនាក់ទំនងលេខ៖ ០១២ ៧៧៨ ១៧៨