ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ២០ មករា ២០២០ 1256

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០

ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលជលផលបានរៀបចំពិធីបិទកិច្ច...
ចេញ​ផ្សាយ​ ១៨ មករា ២០២០ 1125

វេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី...
ចេញ​ផ្សាយ​ ០២ ធ្នូ ២០១៩ 1262

ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម សម្រាប់អនុវត្តថវិកាកម្មវិធី ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម...
វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អំពី

១- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ជានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ៖

  • ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
  • លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីការប្រតិបត្តិ
  • ទទួលខុសត្រូវថែរក្សាបញ្ជីគណនេយ្យទាំងឡាយ
  • គ្រប់គ្រងបន្ទុកគណនី នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
  • ត្រួតពិនិត្យបច្ចេកទេស នៃការប្រតិបត្តិកិច្ចលទ្ធកម្មសារធារៈ
  • គ្រប់គ្រងព័ត៌មានវិទ្យាសកម្មភាពហិរញ្ញវត្ថុ និងបន្ទុកគណនី
  • ប្រមូលផ្តុំតម្រូវការ និងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំចំណូលឲ្យបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុ
  • តាមដានរំលឹកការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • ទទួល និងបែងចែកសម្ភារ បរិក្ខា និងប្រេងឥន្ទនៈជូនដល់បណ្តាអង្គភាពនានាក្រោមឱវាទក្រសួង
  • ធ្វើកិច្ចបញ្ជិកាជាប្រចាំនូវសាលាកប័ត្រ និងគណនេយ្យរូបធាតុ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុតាមរបបប្រចាំឆ្នាំរបស់ក្រសួង
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធាន មួយចំនួនជាជំនួយការតាមការចាំបាច់។

២- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មានការិយាល័យចំណុះចំនួន ០៦គឺ៖

     ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក

     ២-ការិយាល័យហិរញ្ញកិច្ច

     ៣-ការិយាល័យគ្រប់គ្រងថវិកាវិនិយោគ

     ៤-ការិយាល័យគណនេយ្យ

     ៥-ការិយាល័យលទ្ធកម្មសាធារណៈ

     ៦-ការិយាល័យទ្រព្យសម្បត្តិរដ្ឋ។

ទំនាក់ទំនង

អាសយដ្ឋានលេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ ០២៣ ២២២ ៤៩២

វេបសាយ : http://maff.gov.kh/department/accounting

Facebook Page : នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ - Department-of-Accounting-and-Finance