Lastest News and Events
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០១៩ 33

ឯកឧត្តម គឹម សុន អញ្ជើញបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចដែលមាននីតិសម្បទាអោយពិនិត្យបទល្មើសនៃវិស័យថ្នាំកសិកម្ម និងជីកសិកម្ម ។

ព្រឹកថ្ងៃសុក្រ ១១រោច​ ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នាយកដ្ឋាននីតិកម្មកសិកម្មបានរៀបចំបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចដែលមាននីតិសម្បទាអោយពិនិត្យបទល្មើសនៃវិស័យថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០១៩ 40

លោក ភុំ រ៉ា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់នាយកដ្ឋាននីតិកម្មកសិកម្ម ។

ព្រឹកថ្ងៃសុក្រ ៤រោច​ ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មឆ្នាំ២០១៩...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០១៩ 34

ឯកឧត្តម ឡោ រស្មី អញ្ជើញចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងថ្នាំកសិកម្មរយៈពេល ៥ឆ្នាំ ។

ពិធីចុះកិច្ចព្រមព្រៀងអនុស្សរណះយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងថ្នាំកសិកម្មរយៈពេល ៥ឆ្នាំរវាងនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣១ តុលា ២០១៩ 48

សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការប្រើប្រាស់ថ្នាំកសិកម្ម ការបោះចោលសំណល់ពីការប្រើប្រាស់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម ត្រូវបានអង្គប្រជុំសម្រេចអនុម័តគាំទ្រដោយជោគជ័យក្រោមអធិបតីភាពឯកឧត្តម គឹម សុន ។

កិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការប្រើប្រាស់ថ្នាំកសិកម្ម ការបោះចោលសំណល់ពីការប្រើប្រាស់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម...
អំពីនាយកដ្ឋាន

នាយកដ្ឋាននីតិកម្មកសិកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

 - រៀបចំនយោបាយចំពោះកសិករ ជាអាទិ៍កសិករទន់ខ្សោយ​​  ដើម្បីកែលំអរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គេនៅក្នុងសេដ្ឋកិច្ចទីផ្សារ                      

- រៀបចំលក្ខខណ្ឌគតិយុត្តនានា លើកវិធានការ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអង្គភាព និងអង្គការកសិកម្ម                                       

- តាក់តែង និងពិនិត្យកែសម្រួលសេចក្តីព្រាងអត្ថបទច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋាន  តាមតំរូវការស្នើសុំពីនាយកដ្ឋាននានា   ឬពីអង្គ                     ភាពចំណុះក្រសួងឲ្យស្របតាមច្បាប់ជាធរមាន                                                                                                                                              

- ផ្សព្វផ្សាយ និងតាមដានការអនុវត្ត អត្ថបទគតិយុត្ត បទប្បញ្ញត្តិ  លិខិតបទដ្ឋានរបស់វិស័យកសិកម្មដល់បណ្តានាយកដ្ឋាន   និងគ្រឹះ                     ស្ថានដែលពាក់ព័ន្ធ                                                                                                                                                                                     

- ចុះបញ្ជិកាកសាងបមាណីយគុណភាពទៅតាមយថាប្រភេទនៃសម្ភារកសិកម្មនិងពង្រីកវិធានការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម                  

- ជាអ្នកជំនួយការច្បាប់វិស័យកសិកម្ម សំរាប់ថ្នាក់ដឹកនាំក្រសួង និង​បណ្តាអង្គភាពក្រោមអាណាព្យាបាលរបស់ក្រសួង                                         

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន

នាយកដ្ឋាននីតិកម្មកសិកម្ម មានការិយាល័យចំណុះចំនួន ០៦ ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល និងបុគ្គលិក

២. ការិយាល័យផែនការ និងសហប្រតិបត្តិការអន្តរជាតិ

៣. ការិយាល័យនីតិកម្មកសិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម

៤. ការិយាល័យវិវាទកសិកម្ម និងស្រាវជ្រាវ

៥. ការិយាល័យបមាណីយសម្ភារកសិកម្ម

៦. ការិយាល័យគ្រប់គ្រងព័ត៌មាន ស្ថិតិ និងទិន្នន័យសម្ភារកសិកម្ម ។

ទំនាក់ទំនង

អាសយដ្ឋាន៖   លេខ ២០០ មហាវិថីព្រះនរោត្តម  សង្កាត់ទន្លេបាសាក់

                    ខណ្ទចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ      ៖    (០២៣) ២១១ ៣៥១

គេហទំព័រ   ៖    http://www.maff.gov.kh , E-Mail: info@maff.gov.kh