ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ២៧ មករា ២០២១ 2164

ផ្សព្វផ្សាយអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្

នៅព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨...
ចេញ​ផ្សាយ​ ៣១ ធ្នូ ២០២០ 1977

ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទី អគ្គាធិការដ្ឋាន ដឹកនាំដោយ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ...
ចេញ​ផ្សាយ​ ០២ វិច្ឆិកា ២០២០ 5993

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ តុលា ២០២០ 5803

បើកកិច្ចប្រជុំស្តីពី “ ពិភាក្សាស្តីពីវឌ្ឍនភាព នៃការរៀបចំបើវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ”

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី...
ក​ម្រងឯកសារសំខាន់ៗ
អំពីអគ្គាធិការដ្ឋាន

ប្រវត្តិអគ្គាធិការដ្ឋាន

  • អគ្គាធិការដ្ឋានក្រសួងកសក ពីមុនមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម បានបង្កើតឡើងដោយយោងលើក្រិតច្បាប់លេខ ៣១ក្រច.ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៧ ស្តីពីការបង្កើតទីស្តីការក្រសួងត្រួតពិនិត្យ

  • អនុក្រឹត្យលេខ ១៨ អនក្រ.ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពី តួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងកសិកម្ម។

  • អនុក្រឹត្យលេខ១៥ អនក្រ.ចុះថ្ងៃទី៣០ ខែ ឆ្នាំមិថុនា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពីការបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់។

  • សេចក្តីណែនាំលេខ ១១០៧ សនណ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩២ ស្តីពីការចាត់តាំង និងសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យតាមក្រសួងខេត្ត-ក្រុង។

  • គណៈកម្មាធិការត្រួតពិនិត្យ មានសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ត្រាមូលរបស់ខ្លួនក្នុងក្របខណ្ឌសិទ្ធិអំណាច ភារកិច្ចរបស់ខ្លួន ។

  • គណៈកម្មាធិការត្រួតពិនិត្យមាន ៣ផ្នែកគឺៈ ផ្នែករដ្ឋបាលបូកសរុប និងចាត់តាំង ផ្នែកទទួល និងដោះស្រាយបណ្តឹង និងផ្នែកត្រួតពិនិត្យ ។

  • ឆ្នាំ២០០០ គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម  ប្តូរមកជា អគ្គាធិការ ដ្ឋាន យោងអនុក្រឹត្យលេខ ១៧ អនុក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០។

តួនាទីភារកិច្ច

     អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួង និងមានភារកិច្ច៖

      -ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទ ក្រសូងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។

      -ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី ពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួចហើយ និងពីមធ្យោបាយ កែលម្អការប្រព្រឹត្តទៅ របស់អង្គភាពទាំងនោះ។

      -ប្រតិបត្តិភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីបានប្រគល់ជូន។

     អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរង ជាជំនួយការ តាមការចាំបាច់។

ទំនាក់ទំនងអគ្គាធិការដ្ឋាន

អាសយដ្ឋានលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

H/P: 011 67 10 67 / 011 84 60 14

E-mail: generalinspectorate2017@gmail.com

Facebook: https://www.facebook.com/gi.maff.gov.kh