វគ្គបណ្ដុះបណ្តាលពីចម្ងាយតាមកម្មវិធី Zoom៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២០ មន្រ្តីរាជការនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចូលរួមវគ្គបណ្ដុះបណ្តាលស្តីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មានសាកល្បង” ក្រោមអធិបតីភាពលោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាង ឯកឧត្តម ជា វុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ វគ្គបណ្ដុះបណ្តាលនេះសម្របសម្រួលដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទបង្ហាញដោយ កញ្ញា ចាន់ សារ៉ាត់។