ឯកឧត្តមរដ្ឋមន្ត្រីបើក​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​ព្រៃឈើ​ជាតិ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 277

នៅ​ប្រទេស​កម្ពុជា ​ព្រៃឈើ​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ​តាម​រូបភាពផ្សេងៗគ្នា​ ដូចជា​តាមរយៈ កាប់​ឈើ​លក់​យ៉ាង​អនាធិបតេយ្យ ការធ្វើ​អាជីវកម្ម​នានា​ ដោយខ្វះ​ការ​ត្រូតពិនិត្យ ​ទៅតាម​ច្បាប់ ការកាប់ រាន​ហ៊ុមព័ទ្ធ​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ ការផ្តល់​សម្បទាន​ព្រៃ​គប់ ការផ្តល់​សម្បទាន​ដី​ដល់​ក្រុមហ៊ុន ​ដើម្បី​ធ្វើការឈូសឆាយដី​ព្រៃឈើ​ធម្មជាតិ ធ្វើ​ចំការ​ឧស្សាហកម្មផ្សេងៗ ដែល​គ្មាន​ច្បាប់​អនុញ្ញាត។

ដូច្នេះ​ដើម្បី​ទប់ស្កាត់ ​នូវ​អំពើ​ទាំងនេះ រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែ​ទំរង់ ​លើ​វិស័យ​ព្រៃឈើ​ ដោយ​បង្កើតច្បាប់​ព្រៃឈើ អនុ​ក្រិ​ត្យ លិខិតបទដ្ឋាន​នានា រៀបចំ​ស្ថាប័ន​ជំនាញ ​ដោយ​លើក​ស្ទួយ​ឲ្យ​បង្កើត​សហគមន៍ ព្រៃឈើ​ហើយ​ធានា​ឲ្យ​បាន​នូវ​ការការពារ និង​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​មាន​និរន្តរភាព។

ដើម្បី​ឲ្យ​ព័​ត៌​មា​នេះ បាន​ទូលំ​ទួ​លាយ​កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០ នៅ​ក្រសួងកសិកម្ម​ បាន​បើក​ពិធី​ផ្សព្វផ្សាយ កម្មវិធី​ព្រៃឈើ​ជាតិ​ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំងបុគ្គលិក​ជាច្រើនរូប ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល ​និង​ព្រះសង្ឃ រួមទាំង​អ្នកសារព័ត៌មាន​ចូល​រូ​ម​ផងដែរ។

មាន​ប្រសា​ស​ន៌​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​លើកឡើងថា ធនធាន​ព្រៃឈើ​ បានផ្តល់​នូវ​ពហុ​ប្រយោជន៍​យ៉ាងច្រើន​ក្រៃលែង​ ដល់​សង្គមជាតិ​ទាំង​មួល ​តាំងពីដើម​រៀងមក។ ព្រៃឈើ​មិន​គ្រាន់​តែមាន​តំលៃ​ខាង​សេដ្ឋកិច្ច និងសង្គម​ប៉ុណ្ណោះ​ទេ ​តែ​នៅមាន​តំលៃ​ខ្ពស់​ មិនអាច​កាត់ថ្លៃ​បាន​លើ​ផ្នែក​ថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុ​អាកា​ស មានភាព​កាន់តែ​ប្រសើរឡើង ​រក្សា​និយ័តភាព​ប្រភពទឹក ការពារ​ទី​ជំរាល​ និង​ការពារជីវៈចំរុះ។

សរុបមក​ព្រៃឈើ ​គឺជា​ប្រភព​ដង្ហើមរស់​នៅលើ​ភពផែនដី​ជីវិត​មនុស្ស និង​សត្វលោក​ទូទៅ។ ការបាត់បង់​ព្រៃឈើ​ បានធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ប្រមាណ​ជា២០ភាគរយ ​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ​និង​ការឡើង​កំដៅ​ ហើយ​បាន​ជះឥ​ទិ្ធ​ពល​អាក្រក់​យ៉ាងច្រើន​ ដល់​ភពផែនដី​យើង​ ដូចជា​ទឹកជំនន់ ការរាំងស្ងួត​ជា​ញឹកញាប់ ការ​ផុត​ពូជ នៃ​ប្រភព​សត្វ​ និង​រុក្ខជាតិ​មួយចំនួន ជាពិសេស​ការថយចុះ​នៃ​ទិន្នផល​កសិកម្ម​ផងដែរ។

ជាក់ស្តែង​ក្នុង ឆ្នាំ២០០៩កន្លងទៅ ​ក្នុងការ​បង្កើន​ផល​ស្រូវ​រដូវវស្សា យើង​បាន​ជួបប្រទះ​នូវ​ភាព​អកុសល​នៃ​បាតុភូត ធម្មជាតិ​ចំនួន៣លើក ផ្ទួនៗគ្នា ដូចជា​គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ​កេ​ត​សា​ណា ធ្វើ​ឲ្យ​ដំណាំ ស្រូវ ទទួលរង​នូវ​ផលប៉ះបាល់​រាប់ម៉ឺន​ហិកតា។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បន្តថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជា មាន​គរ​ប​ព្រៃឈើ​ប្រមាណ​ជិត៦០ភាគរយ​នៃ​ផ្ទៃដី។

ទោះបីជា​យ៉ាងណាក្តី យើង​ទទួលស្គាល់ថា​ គុណភាព​ព្រៃឈើ​កម្ពុជា​ មានការ​ថយចុះ​នៅក្នុង​ប៉ុន្នា​ន​ទសវត្ស​ចុងក្រោយ​នេះ។ តំបន់​ព្រៃឈើ​កម្ពុជា​ជាច្រើន​កន្លែង​ដែល​គួរ​ឲ្យ​កត់សម្គាល់ ​ត្រូវបាន​រិចរឹល ​ដោយសា​ការធ្វើ​អាជីវកម្ម ភ្លើង ឆេះ​ព្រៃ ការទន្ទ្រាន ចាប់យក​ដី​ និង​ការធ្វើ​កសិកម្ម​ពនេចរ​ជាដើម។ ដូច្នេះ​ដើម្បី​កែប្រែ ​និង​ទប់ស្កាត់ ហានិភ័យ​នៃ​សេដ្ឋកិច្ច​ ការធ្វើ​អាជីវកម្មឈើ​តាម​ប្រព័ន​ព្រៃ​សម្បទាន ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ថ្ងៃទី០១ ខែមករា ឆ្នាំ២០០២។

ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​ភាពឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ​កំណែ​ទំរង់​ក្នុង​វិស័យ​ព្រៃឈើ ក៏​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​ឡើងវិញ​ និង​បន្តធ្វើ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បញ្ចាក់​ថា​ដើមឆ្នាំ២០០៧ រដ្ឋបាល​ព្រៃឈើ​ បាន​ដឹកនាំ​រៀបចំ​បង្កើត​ក្រុមការងារ ​ដើម្បី​ចងក្រង​កម្មវិធី​ព្រៃឈើ​ជាតិ ​ដែលមាន សមាសភាព​ចួ​ល​រួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន​វិស័យ​ឯកជន សង្គម​ស៊ីវិល​ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី រួមគ្នា​កសាង​សេចក្តីព្រាង​កម្មវិធី​ព្រៃឈើ​ជាតិ​នេះ​ឡើង ​សំរាប់​ពង្រឹង​ការគ្រប់គ្រង​វិស័យ​ព្រៃឈើ​ ប្រកបដោយ​និរន្តរភាព។

កម្មវិធី​ព្រៃឈើ​ជាតិ​ គឺជា​ក្របខណ្ឌ​រួម​ នៃ​ការងារ​ទាំង​មួល​ ក្នុង​វិស័យ​ព្រៃឈើ​ដែលចង្អុល​នូវ​ទស្សនវិស័យ​ គោលបំណង​កម្មវិធី​ការងារ ​និង​យុទ្ធសាស្ត្រ​នៃ​ការអនុវត្តន៍​កម្មវិធី​ការងារ​ទាំងនេះ។ ខ្លឹមសារ​នៃ​កម្មវិធី​ព្រៃឈើ​ជាតិ​ មាន​វិសាលភាព លក្ខណៈ​ខុសគ្នា​ពី​ប្រទេសមួយ ​ទៅ​ប្រទេសមួយទៀត​អាស្រ័យ​លើ​អធិបតេយ្យភាព​ និង​វិធីសាស្ត្រ​ នៃ​ការ​ចងក្រង​តាម​ប្រទេស​និមួយៗ តែ​ជាទូទៅ​កម្មវិធី​ព្រៃឈើ​ជាតិ ​ត្រូវ​បានរៀបចំ ​និង​ចងក្រង​ឡើង ​ដោយ​ផ្អែកលើ​គោល​ការរួម និង​មាន​ធាតុ​សំខាន់ដូចគ្នា។

កម្មវិធី​ព្រៃឈើជាតិមានរៀបរាប់អំពីផែនការ​ ដែល​នឹងត្រូវ​អនុវត្តន៍ ​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០២៩។ ក្នុង​សេចក្តីព្រាង​កម្មវិធី​ព្រៃឈើ ជាតិ២០១០-២០២៩ មាន​ខ្លឹមសារ២ គឺ​ទី១៖ កែសំរួល​និយមន័យ​ព្រៃឈើ ​ដោយ​បែងចែក​អំពី​ព្រៃឈើ ធម្មជាតិ​របស់​រដ្ឋ​ និង​ព្រៃឈើ​ដាំ​ដោយ​រដ្ឋ​ និង​ឯកជន ​ក្នុងនោះ​ត្រូវ​រាប់បញ្ចូល​នូវ​ប្រភេទ​ព្រៃដាំ រួមទាំង​កៅស៊ូ​អាកាស្យា ដូងប្រេង ម៉ៃសាក់​ជាដើម​និង​ទី២៖ យក​ផែនទី​គំរប​ព្រៃឈើ២០០២ ធ្វើជា​ផែនទីគោល​ និង​ត្រូវធ្វើ​ការកែសំរួល​ឡើងវិញ​ តាម​ស្ថានភាព​ពីរ​គឺ​ការ​កាត់​ចេញពី​ផែនទី​គំរប​ព្រៃឈើ ​នូវ​ផ្ទៃដីបង្កបង្កើនផល​ផ្ទៃដី​សង់​សំនៅ​ដ្ឋា​ន របស់​ប្រជាពលរដ្ឋ ​និង​ការដាក់បញ្ចូល​មកវិញ ​នូវ​ផ្ទៃដី​ព្រៃឈើ​ ដែល​ដាំ​ដោយ​ប្រជាពលរដ្ឋ​ និង​ឯកជន ​ដូចជា​ចំការ​កៅ​ស៊ួ ចំការ​អាកាស្យា ចំការ​ដូងប្រេង ចំការ​ម៉ៃសាក់។

លោក​ជី បូ​រ៉េត តំណាង​បណ្តាញ​ជីវភាព​អាស្រ័យ​លើ​ព្រៃឈើ​ និង​ចំការ​ឈើ​ដាំ​របស់​វេទិកា​នៃ​អង្គការ មិនមែន​រដ្ឋាភិបាល ​បានធ្វើការ​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង ​របស់​រាជ​រដ្ឋាភិបាល​ និង​រដ្ឋបាល​ព្រៃឈើ​ ក្នុងការ​សំរបសំរួល​ចងក្រង​ នូវ​ឯកសារ​កម្មវិធី​ព្រៃឈើ​ជាតិ ​សំរាប់​អនុវត្ត​ពី​ឆ្នាំ២០១០-២០២៩ ក្នុង គោលបំណង​ថែរក្សា​ នូវ​ធនធាន​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​មួល ​ឲ្យ​មាន​និរន្តរភាព​ និង​ធានាផ្តល់​ផលប្រយោជន៍​ ដែល​អាស្រ័យ​ផល​ និង​អនុផល​ព្រៃឈើ៕

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា ន...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ២១នាក់ ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...