ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតី បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្ម នៅសាកលវិទ្យាភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ០៨ ធ្នូ ២០២៣ 1451

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទកសិកម្ម។

នៅក្នុងពិធីសំណេះសំណាល និងថ្លែងសន្ទរកថាបើកពិពណ៌ការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ កម្មវិធីសិក្សាគោលដែលមានស្រាប់ គឺជាអាទិភាព ប៉ុន្តែនិស្សិតត្រូវទទួលបានការអប់រំអំពីចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យុទ័រ ដែលចាំបាច់សម្រាប់ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ លើសពីនេះទៀត កសិកម្មត្រូវផ្សារភ្ជាប់នឹងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការសិក្សាពីគ្នាឱ្យបានច្បាស់លាស់ ដោយក្នុងនោះក្រុមហ៊ុនត្រូវបង្ហាញពីសក្តានុពល ទស្សនវិស័យ និងលក្ខខណ្ឌតម្រូវនានា ដើម្បីឱ្យនិស្សិតត្រៀមលក្ខណៈប្រកបដោយភាពជឿជាក់ និងឆន្ទៈក្នុងចូលរួមជួយក្រុមហ៊ុនឱ្យមានការរីកចម្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោយបាយកសិកម្មអាណត្តិថ្មីទី៧នេះ ក្នុងការជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

សូមជម្រាបជូនថា ការដាក់ព​ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ធ្វើឡើងជាដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់ សរុប ១.៦០០នាក់៕

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន...
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម តាមដាននិងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃផលិតស្រូវ ដើម្បីត្រៀមជួយកសិករឲ្យទទួលបានប្រាក់ចំណេញ
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យ ជូ...
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ ដឹកនាំក្រុមការងារចម្រុះសម្របសម្រួលច្រវ៉ាក់ថ្លៃកសិផល ប្រជុំវាយតម្លៃស្ថ...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃសន្និសីទ អង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៣៧...
នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់...
តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីបើកបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿ...
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ឯកឧត្តម...
ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងាររបស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្សព្វផ្សាយច្បាប់ស្តីពីជលផល នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមទស្សនកិច្ចសិក្សា ជាមួយគណៈកម្មការសម្របសម្រួល ការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមប្រជុំគណៈកម្មការ និងក្រុមការងារបច្ចេកទេស សម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យសហគ្រាស ផលិតម្សៅដំឡូងមី...
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញជួបជាមួយម្ចាស់ចម្ការស្វាយចន្ទី នៅសហគមន៍ស្ទឹងត្រង់សែនជ័យ ខេត្តកំពង់ចាម
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្មាំ២០២៤ នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា
ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យា...
ថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...